៣ ឆ្នាំគត់ OPPO លោតមកជួរមុខគេ ហើយត្រៀមបញ្ចេញ OPPO កូនកាត់ Reno 2F កាមេរ៉ា…
ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រារព្ធពិធីគម្របខួប 3 ឆ្នាំ និង អបអរសាទរជ័យជំនះចំណាត់ថ្នាក់ជួរមុខគេនៅកម្ពុជាកាលពីយប់ថ្ងៃទី 04 ខែតុលា ឆ្នាំ 2019 នៅសណ្ឋាគារ Garden City វិមានឈ្នះៗ ។
កម្មវីធីនេះ មានសភាពអ៊ូអរអធិកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ តារាកិតិ្តយស ឯកអគ្គរាជទូតសុឆន្ទៈ (Brand Ambassadors) និង ដៃគូសហការរបស់ OPPO ទាំងអស់ សរុបជាង 350 នាក់។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការឆ្លុះបញ្ចាំងនូវភាពជោគជ័យ និង ការវិវត្តន៍ផ្នែកបច្ចេកវិជ្ជាថ្មីៗ ទំនើបៗ ប្រកបដោយគុណភាពខ្ពស់នៃស្មាតហ្វូនរបស់ OPPO គ្រប់ស៊េរី ជាពិសេសគឺ OPPO F Series និង Reno Series រហូតមានការលើកឡើងយ៉ាងក្បោះក្បាយស្តីពីបទពិសោធន៍ពិតនៃក្រុមការងារ បុគ្គលិក អ្នកគាំទ្រ និង ឯកអគ្គរាជទូតសុឆន្ទៈរបស់ OPPO ។ ស្មាតហ្វូនជំនាន់ថ្មី OPPO F11 Pro ដែលបានដាក់លក់ជាផ្លូវការនាខែ ឧសភា ឆ្នាំ ២០១៩ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និង ពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និង មានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។ ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួនកាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថា ជាស្មាតហ្វូនល្អឥតខ្ចោះដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យ គ្មានពីរ តំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតខ្ពស់ ។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ ទាំងបច្ចេកវិជ្ជា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។
បច្ចុប្បន្ននេះ ក៏មានការបែកធ្លាយនូវសមាសភាពបណ្តើរៗនៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និង ពញាក់អារមុ្មណ៍ដល់អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។
ស្មាតហ្វូនកូនកាត់រូបនេះ នឹងបំពាក់មកនូវកាមេរ៉ាក្រោយ ៤ ផ្ទៃរាបស្មើមិនសឹកឡេន ស្រដៀងគ្នានឹងស្មាតហ្វូនជំនាន់ក្រោយរបស់ Reno Series។ កាមេរ៉ារបស់វាមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិជ្ជា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ ឬ ការជួបជុំនៅតុអាហារដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិជ្ជា 10x Digital Zoom ថែមទៀតផង ។ កាមេរ៉ាទី 3 និង ទី 4 មានទំហំ 2MP អាចថតរូបបែបសខ្មៅ និង បែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិជ្ជា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។
ក្រៅពីនេះ OPPO Reno 2F នឹងមានរចនាបថល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ កាលីប High Show មានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ផ្ទៃម៉ាស៊ីនរាបស្មើ គ្មានចោះរន្ធ រីឯផ្នែកខាងក្រោយត្រូវបានរចនាចេញមកឡើងរលោង ប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដង និង អមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ Designed for Reno សម្រាប់ OPPO Reno ជំនាន់ថ្មីនេះតែម្តង។ បើចង់ដឹងជាក់ច្បាស់ថា ស្មាតហ្វូនកូនកាត់ OPPO Reno 2F រូបនេះ ដែលកើតចេញពី F Series + Reno Series នឹងមានអ្វីអស្ចារ្យ កុំភ្លេចតាមដាននៅទីនេះ ។
កម្មវិធីពិសេសនេះ ត្រូវបានបញ្ចប់ទៅយ៉ាងរលូនក្រោមកម្រភោជនីយហារសាមគ្គីគ្រួសារ OPPO ការប្រគល់ពាន់រង្វាន់សម្រាប់បុគ្គលិកឆ្នើម បុគ្គលិកបម្រើការនៅ OPPO យូរឆ្នាំ (ចាប់ពី៣ឆ្នាំ) ការថតរូបជុំគ្នា និង ការរាំលេងកម្សាន្ត៕