ឡូយម្ល៉េះលោកព្រះ! ឮថា OPPO កូនកាត់ ត្រូវបានឌីហ្សាញបែប High Class នៃ OPPOReno ជំនាន់ក្រោយបំផុត
នៅពេលដែលកំពុងឡើងកូដខ្លាំងនៅកម្ពុជា នឹងតំបន់អាស៊ីអាគ្នេយ៍ (យោងតាមរបាយការណ៍ Canalysចេញផ្សាយក្នុងខែសីហា ឆមាសទី២ ឆ្នាំ ២០១៩) ក្រុមហ៊ុនទូរស័ព្ទដៃOPPOមិនបង្អង់ដៃក្នុងការសម្រុករុករកនិង ច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មីៗនិង ធ្វើកំណែប្រែ (Update) លើផលិតផលស្មាតហ្វូនរបស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ទៀត ឲ្យកាន់តែអស្ចារ្យ កាន់តែកាលីបជាងមុន ដើម្បីជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។
ដោយសម្លឹងឃើញនូវសក្តានុពល និង សន្ទុះនៃការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃនៅលើស្មាតហ្វូនស៊េរីធុនកណ្តាលត្រកូលF និង ធុនខ្ពស់ ត្រកូល Reno ក្រុមហ៊ុន OPPO បានធ្វើការច្របាច់បញ្ចូលគ្នា បង្កើតនូវស្មាតហ្វូនកូនកាត់ជំនាន់ថ្មីដែលមានឈ្មោះថា OPPO Reno 2F។ យោងតាមគេហទំព័រ GSM Arena បានបង្ហាញថា OPPO កូនកាត់រូបនេះនឹងបំពាក់មកជាមួយនូវការរចនាយ៉ាងល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ High Show។
បើក្រឡេកមកមើលនៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជាឯណេះវិញ គឺកំពុងតែព្រលយនូវរូបរាង OPPO Reno 2Fដែលជាស្មាតហ្វូនកូនកាត់របស់ស៊េរី Fជំនាន់ថ្មី បណ្តើរៗហើយដែរ! វាមានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹកផ្ទៃម៉ាស៊ីនរាបស្មើ គ្មានចោះរន្ធរីឯផ្នែកខាងក្រោយត្រូវបានរចនាចេញមកឡើងរលោង ប៉ុន្តែ ងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG ស្វិតរឹងមាំ ធន់មិនងាយប្រេះបែក ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដងនិង អមមកនូវការឌីហ្សាញLogo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ Designed for Renoសម្រាប់ OPPO Reno ជំនាន់ថ្មីនេះតែម្តង។
ការកែប្រែនូវមុខមាត់នៃស្មាតហ្វូនជំនាន់ចុងក្រោយរបស់ OPPO F Series មិនត្រូវបានចប់ត្រឹមនេះទេ វាមានរូបរាងបន្ស៉ីគ្នាបែប Reno Series ផង និង F Series ផង ដោយក្រុមហ៊ុនបានបន្ថែមនូវការ Upgrade ទាំង Software និង Hardwareតាមរយៈរបកគំហើញ និង ការច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាទំនើបក្នុងគោលដៅ ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។ គួររំលឹកថា កន្លងមក OPPO F11 Pro ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និង ពិភពលោក ដោយសារវាមានរូបរាងស្អាត កាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និង មានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។
ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួន កាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះដែលមានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យ គ្មានពីរ តំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាពនៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង។
បើចង់ដឹងជាក់ច្បាស់ថាស្មាតហ្វូនកូនកាត់ OPPO Reno 2F រូបនេះដែលកើតចេញពី F Series + Reno Series នឹងមានអ្វីអស្ចារ្យ កុំភ្លេចតាមដាននៅទីនេះ៖