កាដូពិសេស មិនគួរមើលរំលងសម្រាប់ការជួបជុំគ្រួសារនារដូវបុណ្យភ្ជុំបិណ្ឌ
មកដល់ពេលនេះ តើលោកអ្នកបានអញ្ជើញទៅប៉ុន្មានវត្តហើយ ? ថ្ងៃនេះគឺជាបិណ្ឌទី១០ ខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ថ្ងៃបុណ្យភ្ជុំធំហើយ សូមប្រញាប់រួតរះត្រៀមសម្លៀកបំពាក់ថ្មី កាដូពិសេសៗ ជូនដល់អ្នកមានគុណ និង បងប្អូនសាច់ញាតិនៅឯស្រុកកំណើតកុំឲ្យគេមើលងាយ មួយឆ្នាំភ្ជុំមានតែម្តងទេណា ។ បើមិនដឹងថាគួរត្រៀមអ្វីជាកាដូ ដើម្បី Surprise បងប្អូន ញាតិផៅ ឬ មនុស្សជាទីស្រឡាញ់របស់អ្នកទេ អេដមីន (Admin) សូមណែនាំបន្តិច ៖
១. កាដូសម្រាប់អ្នកស៊ីវិស័យ High Show, ស្វាមី ឬ ភរិយា ឬ ក៏បងប្អូន ដែលនិយមស្រឡាញ់ការថតរូបបែបអាជីពលោកអ្នកអាចជ្រើសរើសយក OPPO Reno 10x Zoom ដែលបំពាក់នូវកាមេរ៉ាក្រោយភ្លោះ ៣ ទំហំ 48MP+8MP+13MP (ដែលមានបង្កប់កាមេរ៉ា 60X Digital Zoom) មានថាមពលថ្មទំហំ 4065mAh មាន RAM 8GB និង ROM 256GB ដឹងតែម៉ាពេញចិត្តហ្មង ។ រីឯ OPPO Reno ធម្មតាវិញ បំពាក់នូវកាមេរ៉ាក្រោយ Zoom បានប្រវែងវែង (60X Digital Zoom) អមមកជាមួយបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise និង បច្ចេកវិទ្យាទប់លំនឹង OIS ធ្វើឲ្យវីដេអូដែលបានថតចេញមកកាន់តែមានលំនឹងល្អ និង មានគុណភាពច្បាស់មានកម្លាំងថ្មធំគ្រប់គ្រាន់ 3765mAh RAM 6GB និង ROM 256GB សម្រាប់លំដាប់ថវិការមធ្យម ។
២. កាដូសម្រាប់បងប្អូនយុវវ័យ ឬ គូស្នេហ៍វិញ លោកអ្នកគួរតែត្រៀមកាដូ OPPO F11 Proឬ OPPO A9 2020 ទើបតែចេញថ្មី អេមខ្លាំងណាស់ ។ OPPO F11 មានអេក្រង់លាតពេញ ទំហំ 6.5 inch FHD+ បង្កប់កាមេរ៉ាមុខចំកណ្តាល ទំហំ 16MP ផ្នែកខាងក្រោយ ពណ៌បែប Gradient បំពាក់នូវ កាមេរ៉ាក្រោយភ្លោះទំហំ 48MPPortrait ថតច្បាស់ឥតខ្ចោះនៅទីងងឹត, មានRAM ធំ 6GB និង ROM ទំហំ 128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានថាមពលថ្មធំរហូតដល់ទៅ 4000 mAh ។ ចំណែកកូនពៅត្រកូល A ដែលទើបតែបង្អួតរាងវិញគឺ OPPO A9 2020 ជាស្មាតហ្វូនដែលមានបំពាក់នូវកាមេរ៉ាបួនគ្រាប់ដំបូងគេរបស់ OPPO ថតរូបបាន ៤ ស្ទីលខុសប្លែកពីគ្នាដោយកាមេរ៉ាមេទំហំ 48MP និង ៣ គ្រាប់ក្រោយផ្សេងទៀត អេមហ្មង! ហើយវាមានថាមពលថ្ម 5000mAh មាន RAM 8GB និងអង្គផ្ទុកទិនុ្នន័យ 128GB ។
៣. កាដូសម្រាប់ លោកឪពុក អ្នកម្តាយ និង អ្នកមានគុណវិញ លោកអ្នកអាចជ្រើសរើសយក OPPO A7, A5s និង A1K ព្រោះវាមានអេក្រង់ធំទូលាយងាយស្រួលកាន់មើល និង មានកម្លាំងថ្មធំ និង តម្លៃសមរម្យ អាចឲ្យពុកម៉ែចាស់ៗស្តាប់ធម៌ មើលវីដេអូធម្មទេសនាបានយ៉ាងត្រជាក់ភ្នែក ។
សរុបមកស្មាតហ្វូន OPPO គ្រប់ស៊េរីខាងលើ គឺជាកាដូគួរជាទីពេញចិត្ត និង ភ្ញាក់ផ្អើល ពុំអាចកាត់ថ្លៃបានសម្រាប់ទុកជូនលោកឪពុកអ្នកម្តាយ និង បងប្អូននៅឯស្រុក នារដូវបុណ្យភ្ជុំខាងមុខនេះ ។ ប្រញាប់ឡើងទាន់ក្រុមហ៊ុន OPPO គេមានប្រូម៉ូសិនពិសេសណា ! មួយឆ្នាំភ្ជុំមានតែម្តងទេ ត្រៀមទូរស័ព្ទដៃ OPPO ជាកាដូទើបទំនង ព្រោះទុកបានយូរ ហើយនឹងស័ក្តិសមជាមួយឋានៈរបស់លោកអ្នកថែមទៀតផង ៕