Wow…! ឡូយអីឡូយកប់យ៉ាងនេះ! ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A50s ដ៏ទំនើបអស្ចារ្យចេញលក់ជាផ្លូវការហើយ!
ផ្តល់ឲ្យលោកអ្នកនូវបទពិសោធជាមួយការកម្សាន្តគ្មានដែនកំណត់ពី Samsung Galaxy A50s
ភ្នំពេញថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩ ៖ អស់ទាស់តែម្តង! កប់យោបល់មិនដឹងថារកអ្វីនឹងថ្លែងចេញពីភាពអស្ចារ្យ និង ភាពខ្លាំងនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង នៅថ្ងៃនេះទេ ។ គិតៗទៅប្រហែលជា ៣ សប្តាហ៍ទេនៃការដាក់លក់នូវស្មាតហ្វូនស៊េរី A10s មិនទាន់បានប៉ុន្មានផង ឥឡូវនេះស្មាតហ្វូនដ៏លេចធ្លោជំនាន់ថ្មី Samsung Galaxy A50s នេះក៏លេចមុខមកទៀតហើយ ។ ប្រាកដណាស់អតិថិជនទាំងអស់ប្រាកដជាមិនអស់ចិត្ត និង មិនដឹងថាត្រូវជ្រើសរើសយកមួយណាទេបើសុទ្ធតែល្អ និង ទំនើបអស្ចារ្យយ៉ាងនេះ ។
មិនបង្វៀងអ្វីច្រើនទេចង់ប្រាប់ដល់អតិថិជនទាំងអស់ថាស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A50s គឺពិតជាឡូយ និង អស្ចារ្យខ្លាំង រូបរាងស្អាតខ្លាំងណាស់ ទំហំអេក្រង់លោតដល់ 6.4 អ៊ីញ, កាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាគោលលោតដល់ 48 MP, ដោយឡែកកាមេរ៉ាមុខលោតដល់ 32 MP, អេក្រង់ Super AMOLED, បចេ្ចកវិទ្យាស្កេខ្ចៅដៃដោះសោរ, ទំហំផ្ទុក ហក់ដល់ 128 GB និង អាចបន្ថែមក្រៅរហូដល់ 512 GB , ទំហំថ្ម 4,000 mAh, បច្ចេកវិទ្យាសាកថ្មលឿនគឺល្អកប់អស្ចារ្យខ្លាំងណាស់ គ្រាន់តែឃើញភ្លាមសឹងតែមិនគិតច្រើនគឺចង់ចាប់កាន់មកប្រើតែម្តង ។ អូហូ…! អស្ចារ្យ! អស្ចារ្យ! បើលោកអ្នកមិនជឿ…ចាំមើលដោយខ្លួនឯងទៅដឹងហើយថាតើខ្ញុំនិយាយនេះពិតឬយ៉ាងណានោះ ។
ដូចជាមិនទាន់ប្រាប់អ្វីម្យ៉ាង? គ្រាន់តែមើលលក្ខណៈពិសេសរៀបរាប់ខាងលើដឹងតែមិនបាច់លូកទៅហើយ! តម្លៃវិញគឺក៏ប្រហែលជាថ្លៃកប់ដែរហើយមើលទៅ ដូចខ្ញុំប្រាប់អ៊ីចឹង លោកអ្នកប្រាកដជាមិនជឿនោះទេ សម្រាប់តម្លៃគឺអត់ថ្លៃនោះទេ ដូច្នេះសូមត្រៀមខ្លួនទទួលយកបទពិសោធថ្មីកាន់តែទំនើប និង អស្ចារ្យជាមួយនឹង Samsung Galaxy A50s ក្នុងយុគ្គសម័យ live និង កម្សាន្តគ្មានដែនកំណត់នេះទាំងអស់គ្នា ។
សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និង ទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕