ដ្រាយផឺរស៊េរីថ្មី ស្រួលស្លៀកអស់ស្ទះ!
ខោទឹកនោមក្មេងម៉ាកដ្រាយផឺរដ្រាយផេនស៊េរីថ្មីបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាជាមួយនឹងរូបរាងថ្មីសន្លាងដ៏គួរឲ្យចាប់អារម្មណ៍ និង លក្ខណៈពិសេសជាច្រើន ។
ដ្រាយផឺរដ្រាយផេនថ្មីនេះជាប្រភេទខោលើកស្លៀកដែលអាចប្រើបានចំពោះក្មេងទម្ងន់ចាប់ពី ៣ គីឡូក្រាម ដល់ ២៥ គីឡូក្រាម ។ ដ្រាយផឺរដ្រាយផេន ត្រូវបានរចនាឡើងស័ក្តិសមសម្រាប់ក្មេងលូតលាស់នៅដំណាក់កាលផ្សេងគ្នា ។ លក្ខណៈពិសេសរបស់វាគឺមានសាច់សំឡីទន់ CushionAbsorb+TM ស្រទាប់បឺត ៦ ជាន់ដែលមានស្រទាប់បឺតពណ៌ស្វាយថ្មីជួយស្រូបទឹកនោមបានលឿន និង បែងចែកសព្វផ្ទៃសំឡីបានល្អ របាំងការពារការលេចជ្រាប ២ ជាន់ត្រង់ជើងខោ អាចបំភាយចំហាយក្តៅបាន ១០០% រក្សាស្បែក្មេងឲ្យត្រជាក់ និង ស្ងួតល្អ និង ងាយស្រួលរុំបោះចោលជាមួយស្កុតអនាម័យពេលប្រើប្រាស់រួច ។
ដ្រាយផឺរគឺជាអ្នកជំនាញផលិតផលថែទាំទារកមានវត្តមានជាង ១៥ ឆ្នាំ ហើយនៅកម្ពុជាដែលត្រូវបានទទួលស្គាល់ និង មានជំនឿចិត្តពីមាតាបិតារាប់លាននាក់នៅទូទាំងប្រទេស ។ អតិថិជនទាំងអស់អាចស្នើសុំផលិតផលសាកល្បងតាមហ្វេសបុក Drypers Cambodia ។ ដ្រាយផឺរនាំចូលផ្តាច់មុខដោយក្រុមហ៊ុនអិលអិមអិមឌីសទ្រីប្យូសិន ដែលជាក្រុមហ៊ុនឈានមុខគេមួយ និងមានបទពិសោធជិត ២០ ឆ្នាំ ហើយក្នុងការចែកចាយផលិតផលទារក និង កុមារម៉ាកល្បីៗនៅក្នុងប្រទេសកម្ពុជា ៕