កាល់តិច នាំមកនូវប្រេងឥន្ធនៈដែលមានថាមពលឯតទគ្គកម្មពិភពលោកដល់ប្រទេសកម្ពុជា
កាល់តិច បានចាក់ប្រេងឲ្យរថយន្តមានអាយុ ២៨ ឆ្នាំ ជាមួយកាល់តិច Techron® ដើម្បីឡើងភ្នំកម្ពស់ ១.០០០ ម៉ែត្រ ក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោកGUINNESS WORLD RECORDS®
<GROUP PHOTO>
ក្រុមការងារ Caltex មានមោទនភាពបង្ហាញប្រេងឥន្ធនៈរបស់ពួកគេដែលសម្រេចបានក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោកGUINNESS WORLD RECORDS® titleសម្រាប់ការការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេនៅក្នុងសន្និសីទ
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ ៖ ឥឡូវនេះប្រជាជនកម្ពុជាអាចទទួលបានប្រេងឥន្ធនៈដែលមានថាមពលឯតទគ្គកម្មពិភពលោកនៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលនៅជិតពួកគាត់ ។ នាំមកជូនដោយក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត ដែលនាពេលថ្មីៗនេះ ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® បានចាក់ប្រេងឲ្យរថយន្តមានអាយុ ២៨ ឆ្នាំ ឡើងភ្នំកម្ពស់ ១.០០០ ម៉ែត្រ ដើម្បីកំណត់ត្រាឯតទគ្គកម្មពិភពលោក GUINNESS WORLD RECORDS® title ថ្មីមួយ គឺការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ ។
តាមរយៈការបង្ហាញក្នុងកម្មវិធី ‘Record Rides’មានពីរវគ្គ នៅប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ National Geographic ដែលក្រុមហ៊ុន កាល់តិច ជាដៃគូសហការតែមួយគត់សម្រាប់ការប្រកួតប្រជែងថាមពលប្រេងឥន្ធនៈរបស់ កាល់តិច Caltex’s Fuel Power Challenge ។ យើងបានឃើញអ្នកបើកបររថយន្តប្រណាំងដ៏ស្ទាត់ជំនាញកូនចិនកាត់ចាម៉ៃកាNatasha Chang និងពិធីករទូរទស្សន៍ KC Montero បានធ្វើការប្រកួតគ្នាដោយវាស់នាទីដើម្បីឈានទៅរកកំណត់ត្រាបើកបរឡើងភ្នំដយឆាង។ នៅទីបំផុត Natasha បានកំណត់ឯតទគ្គកម្មនេះដោយប្រើរយៈពេលតែ ៦ នាទី ៥២,៦៩២ វិនាទី ដែលនេះជាបទពិសោធដ៏អស្ចារ្យមួយក្នុងកំណត់ត្រាបើកបរនៅអការថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះលោក Shahid Ahmed អគ្គនាយកក្រុមហ៊ុន Chevron ប្រចាំប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជាបានចែករំលែកថា ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope កាលពីខែ តុលា ឆ្នាំ ២០១៨ កន្លងទៅនៅក្នុងប្រទេសកម្ពុជាបានបង្ហាញឲ្យដឹងថា កាល់តិច ជាមួយ Techron® ជាប្រេងឥន្ធនៈដែលជួយរក្សាម៉ាស៊ីនបានស្អាតនៅពេលបើកបរ ចំណែកការឈ្នះពានរង្វាន់ GUINNESS WORLD RECORDS® title ក៏ជួយបង្ហាញពីថាមពលលាងសម្អាតម៉ាស៊ីនយានយន្តជាមួយមុខងារ Techron® ដែលធ្វើឲ្យយានយន្តមានដំណើរការល្អបំផុត និងផ្តល់ថាមពលអតិបរមាដល់យានយន្តរបស់អ្នក។ លោក Ahmedបានបន្ថែមទៀតថា“នេះជាប្រេងឥន្ធនៈដែលមានថាមពលដ៏អស្ចារ្យ ដែលអតិថិជនរបស់យើងអាចទទួលបានបទពិសោធន៍នេះនៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលនៅជិតពួកគាត់ ដើម្បីផ្តល់ថាមពលដល់យានយន្តក្នុងការបើកបរប្រចាំថ្ងៃរបស់ពួកគាត់” ។
ម៉ាស៊ីនយានយន្តដែលមានថាមពលអតិបរិមា គឺទាមទារឲ្យមានការបញ្ជូនខ្យល់ និងប្រេងឥន្ធនៈបានល្អ តែបើមានបញ្ហាកើតឡើង នោះដោយសារតែមានការកកស្ទះនៅក្នុងសន្ទះប្រេង និងប៊ិកប្រេង។ ខាងគីមីវិទ្យាតែមួយគត់របស់ Techron® ត្រូវបានបញ្ជាក់ថា ដើម្បីកម្ចាត់ និងការពារម៉ាស៊ីនយានយន្តពីការកកស្ទះនៅផ្នែកសំខាន់ៗទាំងនេះ គឺមានតែកាល់តិច ជាមួយ Techron® ទេ ដែលមានបច្ចេកវិជ្ជា Clean & Glide technology អាចជួយកាត់បន្ថយការកកិត និងបង្កើនថាមពលដល់ម៉ាស៊ីនយានយន្តរបស់អ្នក។ដោយភ្ជាប់ជាមួយសមិទ្ធផលនៃកំណត់ត្រាឯតទគ្គកម្មពិភពលោក ហ្គីណេស (GUINNESS WORLD RECORDS® title) របស់ពួកគេ កាល់តិចកម្ពុជាកំពុងអបអរសាទរជាមួយប្រជាជនកម្ពុជាដែលដឹងនូវអ្វីដែលត្រូវធ្វើដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យ៖ កញ្ញា ស៊ន សៀវម៉ី អ្នកឈ្នះមេដាយមាសដំបូងគេរបស់កម្ពុជានៅក្នុងព្រឹត្តិការណ៍អាស៊ានហ្គេមកញ្ញា ប៊ី សុធារី អ្នកតំណាងកម្ពុជាដំបូងគេនៅក្នុងការប្រកួតបវរកញ្ញាចក្រវាល និងលោក លី វ៉ាហេត កីឡាករបាល់ទាត់កម្ពុជាដំបូងគេដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងមួយរដូវកាល។ អ្នកទទួលបានសមិទ្ធិផលទាំងនេះក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍សារព័ត៌មាននេះផងដែរ។ ដើម្បីស្វែងយល់បន្ថែមពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស (GUINNESS WORLD RECORDS®)សម្រាប់ ‘ការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ’សូមចូលទៅកាន់ https://caltexrecordrides.com/។ សម្រាប់ព័ត៌មានចុងក្រោយ រួមទាំងសមិទ្ធផលដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការរបស់ Caltex Cambodia នៅលើhttps://www.facebook.com/CaltexCambodia/
អំពីក្រុមហ៊ុន National Geographic Partners ក្រុមហ៊ុន National Geographic Partners LLC (NGP)ជាក្រុមហ៊ុននិយោគរួមគ្នារវាងNational Geographic Society និង Disneyបានប្តេជ្ញានាំមកនូវវិទ្យាសាស្ត្រ ដំណើរផ្សងព្រេងនិងការរុករកដ៏អស្ចារ្យបំផុតក្នុងពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលល្អឥតខ្ចោះ។ ក្រុមហ៊ុន NGPបានរួមបញ្ចូលប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ National Geographic មានដូចជា (National Geographic Channel, Nat Geo Wild, Nat Geo Mundo, Nat Geo People)ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ National Geographic និងការតម្រង់ទិសអតិថិជន រួមទាំងទស្សនាវដ្តី National Geographic, ស្ទូឌីយោ National Geographicដែលទាក់ទងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និង ឌីជីថលមានសៀវភៅ,ផែនទី,ប្រព័ន្ធផ្សព្វផ្សាយកុមារនិងសកម្មភាពសំខាន់ៗដែលរួមបញ្ចូលទាំងការធ្វើដំណើរ,បទពិសោធន៍ និងព្រឹត្តិការណ៍ក្នុងពិភពលោក, កំណត់ត្រាការលក់, ការផ្តល់អាជ្ញាប័ណ្ណ និងអាជីវកម្មលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកE-commerce។ការបង្កើនចំណេះដឹង និងការយល់ដឹងពីពិភពលោក គឺជាគោលបំណងចម្បងរបស់National Geographic អស់រយៈពេល១៣១ឆ្នាំ ហើយឥឡូវនេះ នេះជាការប្តេជ្ញាបន្តពង្រីក នៅតាមបណ្តាប្រទេសផ្សេងៗ និងឆ្ពោះទៅកាន់អតិថិជនជាច្រើន ខណៈដែលអាចឈានទៅរកមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកក្នុងនោះមាន១៧២ប្រទេស និង៤៣ភាសា ជារៀងរាល់ខែ។ NGP បានផ្តល់២៧ភាគរយនៃប្រាក់ចំណូល ទៅឲ្យអង្គការដែលមិនរកប្រាក់ចំណេញ National Geographic Society ដើម្បីគាំទ្រលើការងារក្នុងវិស័យវិទ្យាសាស្ត្រ ការរុករក ការអភិរក្ស និងការអប់រំ។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ nationalgeographic.comឬnatgeotv.com/asia។
ទំព័រហ្វេសប៊ុក:https://www.facebook.com/NGCasia; IG:@natgeoasia
អំពីក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ឈេហ្វរ៉ុន(កម្ពុជា)លីមីតធីត បានធ្វើទីផ្សារម៉ាកសញ្ញា Caltex™ដែលជាម៉ាកសញ្ញានាំមុខរបស់ ឈេហ្វរ៉ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិក។ ក្រុមហ៊ុន មានស្ថានីយប្រេងឥន្ធនៈ កាល់តិច ចំនួន ២៥កន្លែង ផ្សារលក់ទំនិញ Star Mart®ចំនួន ១៧កន្លែង ហាងCoffee Plus ចំនួន ១៤កន្លែងក្នុងប្រទេសកម្ពុជា។ ផលិតផលប្រេងមានដូចជាប្រេងឥន្ធនៈកាល់តិចជាមួយ Techron® ប្រេងម៉ាស៊ូតកាល់តិចជាមួយTechron® និងប្រេងរំអិលHavoline®និងRevtex®ដែលមាននៅគ្រប់ស្ថានីយប្រេងឥន្ធនៈ កាល់តិចទាំងអស់របស់យើង។ www.caltex.com/kh
ទំនាក់ទំនង: Som Sovathara
ប្រធានផ្នែកកិច្ចការសាជីវកម្ម / ម៉ាកសញ្ញា
ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត
ទូរស័ព្ទៈ (៨៥៥)២៣២២៣៣៥៥ Ext.១១០៨
ទូរសារៈ (៨៥៥)២៣២២៣៥៩៩
អ៊ីមែលៈ somsovathara@chevron.com