Pre-Order ទូរស័ព្ទ A9-2020 កាមេរ៉ា 4 គ្រាប់ថ្ងៃនេះ នឹងទទួលបានកាដូពិសេស (វីដេអូ)
ភ្នំពេញ ៖ ទីបំផុតក្រុមហ៊ុន OPPO បានបើកទទួលការកម្ម៉ង់ទុកមុន ឬ Pre-Order សម្រាប់ស្មាតហ្វូនស៊េរីថ្មីបំផុតដែលជាក្តីស្រមៃរបស់យុវវ័យគ្រប់ស្រទាប់មិនអាចនិយាយថា NO បានឡើយ នោះគឺ#OPPO_A9_2020 ក្នុងតម្លៃពិសេសត្រឹមតែ $289 ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2019 នឹងទទូលបានទូរស័ព្ទភ្លាមៗនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩ ល្មមអាចប្រើបាននៅរដូវបុណ្យភ្ជុំបិណ្យ ទៅវត្ត ទៅវ៉ា ជាមួយក្រុមគ្រួសារ និង មនុស្សជាទីស្រឡាញ់របស់លោកអ្នកបានម៉ាសប្បាយតែម្តង ។
លោកអ្នកអាចធ្វើការកក់ទុកមុនត្រឹមតែ $10 ប៉ុណ្ណោះនៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា នឹងទទួលបានកាដូពិសេសបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃសរុបរហូតដល់ $139 ដូចជាបណ្ណធានាអេក្រង់ទូរស័ព្ទ #OPPO_A9_2020 រយៈពេលកន្លះឆ្នាំ 1 សន្លឹក, ទទួលបាន Power Bank ទំហំ 3400mAh ដែលមានភ្ជាប់ជាមួយកូនពិល, បន្តោងសោររូបតុក្កតាOllieដ៏សែន CuteCute, ជើងទម្រទូរស័ព្ទ ឬ (I-Ring) ព្រមទាំងស៊ីមស្មាតដែលភ្ជាប់ជាមួយនឹងគម្រោងលេខពិសេស (Smart ធំហ្មង) រយៈពេល ១២ សប្តាហ៍ ។
ត្រកូល A រូបនេះ អែមត្រង់វា បំពាក់នូវកាមេរ៉ាក្រោយចំនួនបួនគ្រាប់ អាចថតរូប 4 ស្ទីល ស្អាតប្លែកពីគ្នា លើសពីការស្រម៉ៃរបស់ក្រុមយុវវ័យ ដោយកាមេរ៉ាមេទំហំធំ រហូតដល់ 48MP f1.8 ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង EIS កាមេរ៉ាទីពីរ មានទំហំ 8MP ថតរូបបែបទូលាយ អាចពង្រីកមុំ 1190 ថតបានផ្ទៃកាន់តែធំ, កាមេរ៉ាទីបី មានទំហំ 2MP Portrait បែបសខ្មៅ និង កាមេរ៉ាទីបួនទំហំ 2MP Portrait បែបភាពយន្ត ចំណែកឯកាមេរ៉ាមុខវិញមានទំហំ 16MP ភ្ជាប់ជាមួយនឹងមុខងារ បច្ចេកវិទ្យា AI Beautiful Mode (កាន់តែច្បាស់ កាន់ធ្វើឲ្យលោកអ្នកស្រលាញ់សម្រស់ខ្លួនឯង) មិនតែប៉ុណ្ណោះវាមានRAM ធំ 8GB និងROM 128GB ភ្ជាប់បន្ទះឈីប Snapdragon 665 ដំណើរការដោយ ColorOS 6.1 ប្រតិបត្តិការ Android Pie មានថាមពលថ្មធំរហូតដល់ទៅ 5000mAh គឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់លើសពេញមួយថ្ងៃ ដោយពុំចាំបាច់ស្ពាយPower Bank តាមខ្លួនឡើយ ។ ស្មាតហ្វូនស៊េរីថ្មី#OPPO_A9_2020 ត្រូវបានរចនាយ៉ាងល្អប្រណីតតម្រូវចិត្តយុវវ័យសម័យថ្មី ដែលនិយមលេងម៉ូតទូរស័ព្ទ និយមការថតរូប មានហិរញ្ញវត្ថុសមល្មមបែប High Classដោយវាបានបំពាក់នូវអេក្រង់តំណក់ទឹកកម្រិត 6.5HD មានវិមាត្រ 20:9 ភ្ជាប់ជាមួយនឹងកញ្ចក់ការពារCGG ចំណែកផ្ទៃខាងក្រោយ រចនាបែបកញ្ចក់ 3D ពណ៌ Marine Green & Space Purple ស្រស់ស្អាតឆើតឆាយ ងាយស្រួលចាប់កាន់។ ដូច្នេះគ្នាយើង គ្នាគេអើយ នៅចាំអីទៀត !
សូមប្រញាប់រួសរាន់ធ្វើការកក់ទុកមុន (Pre-Order) ចាប់ពីថ្ងៃនេះត្រឹមតែ $១០ នោះលោកអ្នកនឹងទទួលបានទូរស័ព្ទ #OPPO_A9_2020 តម្លៃ $289 និង បានកាដូតម្លៃ $139 សរុបទឹកប្រាក់ $428 ភ្លាមៗ ក៏ប៉ុន្តែបើមិនប្រញាប់ Pre-order ទេពីថ្ងៃនេះទេ នៅពេលដែលលោកអ្នកទិញទូរស័ព្ទក្រោយថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2019 លោកអ្នកអាចទទួលបានត្រឹមតែទូរស័ព្ទមួយមុខប៉ុណ្ណោះ កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ប្រយ័ត្នអស់ពីស្តុកណាកនយើង ៕
សូមទស្សនាវីដេអូខាងក្រោម៖