ស្វាគមន៍ស្មាតហ្វូនកាមេរ៉ា AI 5 គ្រាប់ Huawei nova 5T ជាមួយការកុម្ម៉ង់ទិញទុកមុន
ភ្នំពេញថ្ងៃទី 12កញ្ញាឆ្នាំ 2019៖ស្មាតហ្វូន Huawei nova 5T កាមេរ៉ា AI 5 គ្រាប់បង្ហាញវត្តមានជាផ្លូវការនៅប្រទេសកម្ពុជាជាមួយនិងការប្រកាសពីការកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃ12 កញ្ញានេះតទៅរហូតដល់ថ្ងៃ18 កញ្ញាក្នុងតម្លៃដ៏រំជើបរំជួលត្រឹមតែ$399 ជាមួយការថែមកាតាបដ៏ស្រស់ស្អាតមួយឥតគិតថ្លៃ។បន្ទាប់ពីការធ្វើការកុម្ម៉ង់ទិញទុកមុន អ្នកនឹងទទួលបានស្មាតហ្វូននេះមុនគេ នៅថ្ងៃ 20 កញ្ញា ។
ចូលចិត្តស្ទាយកាលីបឡូយឆាយទាន់សម័យមែនទេ? Huawei nova 5T ជាជម្រើសដ៏ល្អឥតខ្ចោះសាកសមបំផុតសម្រាប់អ្នក! ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ាAI 5 គ្រាប់ដែលកាមេរ៉ាក្រោយមានរហូតដល់បួនគ្រាប់។កាមេរ៉ាទីមួយមានទំហំ48MP ដែលអាចផ្តិតយករូបភាពនិងភាពរស់រវើករបស់អ្នកច្បាស់ត្រជាក់ភ្នែកគ្រប់ប្លង់កាមេរ៉ាទីពីរមានទំហំ16MP មានមុខងារអាចថតSuper Wide Angle កាមេរ៉ាទី3 មានទំហំ2MP មានមុខងារថតបែបព្រាលនិងកាមេរ៉ាទីបួនទំហំ2MP មានមុខងារថតបែបMacro។ចំណែកឯកាមេរ៉ាសែលហ្វីមានទំហំធំរហូត 32MP អាចសែលហ្វីស្អាតដូចតារាគ្រប់ពេលវេលាគ្រប់ទីកន្លែងធានាថាម៉ាលង់តែម្តង។
Huawei nova 5Tត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទាក់ទាញខុសប្លែកពីស្មាតហ្វូនដទៃជាមួយជម្រើសបីពណ៍គឺពណ៍ស្វាយ(Midsummer Purple) ដែលជាពណ៍ប្រដេញ ឆែងឆាំងនិងមានការឌីហ្សាញជាអក្សរ nova នៅផ្នែកខាងក្រោយដំបូងគេបង្អស់ដែលមិនទាន់មានស្មាតហ្វូនណាមានការរចនាបែបនេះពីមុនមកឡើយ ពណ៍ខៀវ (Crush Blue) និងពណ៍ខ្មៅ (Black) ។
Huawei nova 5T បំពាក់ដោយអេក្រង់លាតពេញផ្ទៃទំហំ 6.26 ជាប្រភេទ PunchFullview Display។ ដូច្នេះសម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនប្រភេទ Punch Fullview Display អ្នកមិនចាំបាច់ទៅចំណាយទៅដល់ $800-$1,000 សម្រាប់ទិញស្មាតហ្វូនទៀតឡើយ។ ស្មាតហ្វូនដ៏ទាន់សម័យនេះមានថាមពលថ្មទំហំ 3750mAh សាកថ្មបានលឿនដោយបច្ចេកវិទ្យា Supercharge សាក 30 នាទីបាន 50% ដំណើរការដោយអង្គប្រតិបត្តិការ Huawei Kirin 980 និង GPU Turbo 3.0 ដំណើរការប្រព័ន្ធប្រតិបត្តិ EMUI 9.1អង្គផ្ទុកទន្និន័យ និងអង្គចង់ចាំ ( 8GB +128GB) ។ កាន់តែពិសេសទៀតនោះnova 5T ក៏បំពាក់ដោយការដោះសោបែបថ្មីផងដែរ ដែលអ្នកអាចធ្វើការស្កេនក្រយ៉ៅដៃលើផ្នែកខាងស្តាំនៃតួទូរសព្ទ។
ប្រញាប់ឡើង ធ្វើការកុម្ម៉ង់ទិញទុកមុនឥលូវនេះ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏កាលីបទាន់សម័យ និងទទួលបានបទពិសោធន៍ថ្មីៗនៅលើស្មាតហ្វូន។អ្នកអាចធ្វើការកុម្ម៉ង់ទិញទុកមុននៅតាមបណ្តាហាងទូរសព្ទនៅទូទាំងប្រទេសដែលនៅជិតអ្នកបំផុត។
Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh