ការពិតអញ្ចឹងសោះ! តារាតំណាងអោយសាប៊ូលុច្សនៅកម្ពុជាគឺជា…….
កាលពីដើមខែកញ្ញកន្លងមកនេះ នៅក្នុងគេហទំព័រហ្វេសបុករបស់សាប៊ូលុច្សមាន Contest មួយដោយឲ្យអ្នកចូលរួមធ្វើការទស្សន៍ទាយថាអ្នកណាជាតារាតំណាងឲ្យសាប៊ូលុច្សថ្មី។ លទ្ធផលក៏បានបង្ហាញកាលពីប៉ុន្មានថ្ងៃមុនតាមរយៈគេហទំព័រហ្វេសបុករបស់សាប៊ូលុច្សដដែលថាតារាដែលតំណាងអោយសាប៊ូលុច្សនោះ គឺជាកញ្ញាសុខ ពិសី។ សម្រស់របស់កញ្ញាសុខ ពិសីពិតជាស្រស់ស្អាត ស្បែកសភ្លឺរលោងគួរអោយទាក់ទាញហើយពិតជាសាកសមធ្វើជាតារាតំណាងអោយផលិតផលសាប៊ូលុច្សពិតប្រាកដមែន។
លើសពីនេះទៅទៀតយើងក៏បានធ្វើការសំណេះសំណាលខ្លីៗជាមួយកញ្ញាសុខ ពិសីហើយកញ្ញាពិតជាមានចិត្តសប្បាយរីករាយ និងរំភើបដែលបានសហការជាមួយក្រុមហ៊ុនយូនីលីវើកម្ពុជាដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដោយក្លាយខ្លួនជាតារាតំណាងឲ្យផលិតផលសាប៊ូលុច្សដោយមូលហេតុជាពិសេសនោះ គឺថាកញ្ញាក៏ជាអតិថិជនរបស់ផលិតផលសាប៊ូលុច្យតាំងពីយូរណាស់មកហីយ ដែរមុននឹងក្លាយខ្លួនជាអ្នកតំណាងឲ្យផលិតផលសាប៊ូលុច្សព្រោះសាប៊ូលុច្សមានក្លិនក្រអូប ផ្តល់សំណើមដល់ស្បែកនិងជួយឲ្យស្បែករបស់គាត់ទន់រលោង។
កញ្ញានឹងមានស្នាដៃជាច្រើនដែលគ្រោងនឹងផលិតហើយចាក់ផ្សាយនាពេលខាងមុខសំរាប់ការងារជាតារាតំណាងផលិតផលនេះផងដែរ។ សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា!