អតិថិជនឆ្នោតមហាសំណាងកោស 1 សន្លឹក ឈ្នះរង្វាន់ធំលុយសុទ្ធ 40 លានរៀល
រង្វាន់ធំឆ្នោតកោសឈ្មោះថា “ឃ្មុំមាស” ចំនួន 40 លានរៀល ជាលុយសុទ្ធពីឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន! បានទៅលើអតិថិជនមានឈ្មោះ ទូច លាភី រស់នៅផ្ទះ 37 ផ្លូវ 222 ភូមិសែនសុខទី4 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2019 ។
ពិតជាគួរអោយរំភើប និង ត្រេកអរជំនួសអតិថិជនមានសំណាងលោកពូ ទូច លាភី អាយុ 51 ឆ្នាំ បានចំណាយថវិកាត្រឹមតែ 4 ពាន់រៀលប៉ុណ្ណោះក៏បានឈ្នះរង្វាន់ធំរហូតដល់ 40 លានរៀលពីឆ្នោតកោសផ្សងសំណាងឈ្មោះ”ឃ្មុំមាស” ។ រង្វាន់ធំឆ្នោតមហាសំណាងទឹកប្រាក់ 40 លានរៀលនេះ មិនមែនឈ្នះជាលើកទីមួយនោះទេ កន្លងមកឆ្នោតមហាសំណាងបានប្រគល់ធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់បណ្តាលអតិថិជនទូទាំង 25រាជធានីខេត្តក្រុង ដែលតែងតែនិយមគាំទ្រកំសាន្តផ្សងសំណាងឆ្នោតមហាសំណាង ។
នៅក្នុងពិធី ប្រគល់រង្វាន់ធំលុយសុទ្ធ 40 លានរៀល លោក អៀង ធាង តំណាងដេប៉ូក្រុងភ្នំពេញ បានសម្តែងនូវអារម្មណ៍ត្រេកអរចូលរួមអបអរសាទរអតិថិជនព្រមទាំងមានប្រសាសន៍ថា «ការប្រគល់រង្វាន់នេះ គឺជាការប្រគល់រង្វាន់ជូនដល់អតិថិជនមានសំណាងពិតប្រាកដជាលុយសុទ្ធ 40 លានរៀល ដោយគ្មានការក្លែងបន្លំនៅក្នុងរូបភាពណាមួយនោះទេ ។ លើសពីនេះអតិថិជនពិតជាមានឱកាសឈ្នះរង្វាន់ធំរហូតដល់88លានរៀលពីឆ្នោតមហាសំណាងដោយគ្រាន់តែធ្វើការផ្សងសំណាងចំណាយទឹកប្រាក់បន្តិចបន្តួច100រៀលសល់ពីការអាប់ប្រាក់ ដែលមិនមានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ» ។ លោកបានបន្ថែមទៀតថា «ក្រុមហ៊ុនឆ្នោតមហាសំណាងតែងតែបង្កើតភាពសប្បាយរីករាយជូនប្រជាជនកម្ពុជា ដែលនិយមកំសាន្តផ្សងសំណាងឆ្នោតស្របច្បាប់ ក៏ដូចជាកាត់បន្ថយនូវល្បែងហាមឃាត់ផ្សេងៗផងដែរ»។ ខណៈ លោក សំ ថុនា តំណាងផ្នែកលក់ឆ្នោតមហាសំណាងបានមានបានថ្លែងថា «ការប្រគល់រង្វាន់ធំនេះ មិនមែនជាលើកទី1នោះទេ។ ពិធីជួបជុំនៅថ្ងៃនេះ បានជំរះនៅមន្ទិលទាំងឡាយដែលបញ្ចាក់កាន់តែច្បាស់អំពីឆ្នោតមហាសំណាងដែលតែងតែប្រកាន់ជំហរតម្លាភាពក្នុងការប្រគល់ប្រាក់រង្វាន់ពិតៗជូនទៅអតិថិជនអ្នកឈ្នះ។
ថ្ងៃនេះក៏បានបង្ហាញយ៉ាងច្បាស់អំពីរង្វាន់ធំពិតប្រាកដមែនពីឆ្នោតមហាសំណាង។ការឈ្នះរង្វាន់40លានរៀលដែលមិនទាន់ជារង្វាន់ធំបំផុតនៅឡើយនោះទេ រង្វាន់ធំបំផុតអតិថិជនអាចឈ្នះរង្វាន់ដល់15ម៉ឺនដុល្លាទៅ 30ម៉ឺនដុល្លា ឬអាចលើសពីចំនួននេះទៀត។ហើយចំនួនធំនេះអាចទិញផ្ទះល្វែងពីបីល្វែង នៅសល់ខ្លះទុកជាដើមទុនរកស៊ីបានយ៉ាងល្អប្រសើរ។»លោក ទូច លាភី អតិថិជនមានសំណាងឈ្នះរង្វាន់ធំ40លានរៀលពីឆ្នោតមហាសំណាង បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួលត្រេកអរជាខ្លាំងដោយបានឈ្នះរង្វាន់ធំពីឆ្នោតមហាសំណាង ព្រមទាំងបានលើកឡើងថា«ពិតជារឿងដែលមិននឹកស្មានដល់សូម្បីតែយល់សប្តិ ថាខ្ញុំពិតជាមានសំណាងបានទទួលប្រាក់រង្វាន់ធំពីក្រុមហ៊ុនឆ្នោតមហាសំណាងជាមួយថវិកា៤០លានរៀល ស្មើនឹង1ម៉ឺនដុល្លារ អាមេរិក។ ទឹកប្រាក់នេះខ្ញុំទុកជាដើមទុនពង្រីកមុខរបរបន្ថែម ផ្គត់ផ្គង់ជីវភាពគ្រួសារអោយកាន់តែប្រសើរឡើង នឹងមួយចំណែកទៀតទុកសំរាប់ធ្វើបុណ្យក្នុងពិធីបុណ្យភ្ចុំបិណ្ឌដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ»
គួរបញ្ចាក់ផងដែរថាក្រុមហ៊ុនឆ្នោតមហាសំណាង គឺជាប្រតិបត្តិករឆ្នោតកំសាន្តផ្សងសំណាងស្របច្បាប់ ដែលទទួលបានអាជ្ញារបណ្ណពីរាជរដ្ធាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រតិបត្តិការលក់ឆ្នោតឡូតូ5ខ្ទង់ ជាមួយរង្វាន់លួងចិត្ត2ខ្ទង់ និង3ខ្ទង់ និងឆ្នោតកោសភ្លាម ឈ្នះភ្លាម។ ប្រភេទឆ្នោតកោសភ្លាមឈ្នះភ្លាមមានរង្វាន់យ៉ាងធំសន្លឹក សន្ធាប់ប្រាក់រង្វាន់រហូតដល់88លានរៀល។ លើសពីនេះក៏មានប្រភេទឆ្នោតដែលកំពុងពេញនិយមគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ មានដូចជា ឆ្នោតកោសយាយសំក្តីស្រម៉ៃ ឆ្នោតកោសយាយសំយាយសយ ឆ្នោតកោសសប្បាយកោស ឆ្នោតកោសឃ្មុំមាស ឆ្នោតកោសបាល់ទាត់ពិភពលោក និងប្រភេទឆ្នោតកោសដទៃផ្សេងៗទៀត។ ឆ្នោតមហាសំណាងមានកេរិ៍្តឈ្មោះល្បីល្បាញ ទទួលបានការគាំយ៉ាងខ្លាំងជាមួយការកំសាន្តសប្បាយផ្សងសំណាងពីសំណាក់មហាជន ក្នុងប្រទេសកម្ពុជា។ ឆ្នោតមហាសំណាងមិនត្រឹមតែផ្តល់ជូននូវភាពរីករាយមួយមុខតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងសកម្មភាពសង្គមចាប់តាំងពីចាប់ដំណើរការអាជីវកម្មមកដល់ពេលនេះ ដែលមានសកម្មភាពជាច្រើនដូចជា កម្មវិធីមូលនិធីមហាសំណាង និងកម្មវិធីផ្សេងៗទៀត។ បច្ចុប្បន្នក្រុមហ៊ុនឆ្នោតមហាសំណាង បាននឹងកំពុងចូលរួមសកម្មភាពសប្បុរសធម៍សង្គម ដោយមានការសហការជាមួយក្រុមហ៊ុន DavitraCoulsulting Cambodia ក្នុងការផ្តល់ប្រឹក្សាពិគ្រោះយោបល់ដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជា យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ជាមួយការផ្សព្វផ្សាយពត៌មានតាមរយះកម្មវិធី«ប្រគុំតន្ត្រីអាហារូបករណ៍មហាសំណាង» វិទ្យុ វីដេអូអប់រំខ្លីៗ និងកម្មវិធីផ្សេងៗទៀត។ ក្រុមហ៊ុនឆ្នោតមហាសំណាងនឹងបន្តចូលរួមចំណែកក្នុងសង្គម និងក្នុងសហគមន៍ដែលមានប្រតិបត្តិការឆ្នោតមហាសំណាង។
ស្របពេលដែលបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ ក្រុមហ៊ុនឆ្នោតមហាសំណាង សូមជូនពរដល់ប្រជាជនកម្ពុជា ជួបតែសេចក្តីសុខ ការធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងជាពិសេសជូនពរអតិថិជនមានសំណាងល្អឈ្នះរង្វាន់ធំក្នុងពេលឆាប់ៗ។ រង្វាន់ធំៗ40លានរៀល និង 88លានរៀលពីឆ្នោតមហាសំណាងនៅមានជាច្រើនរង្វាន់ទៀតកំពុងរង់ចាំអតិថិជនមហាសំណាង!!!ឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន!
សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកញ្ញា ជិន និកា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ 015 959 776 ឬ ទំនាក់ទំនងមកកាន់ក្រុមហ៊ុនខ្មែរមហាសំណាងតាមរយៈលេខទូរស័ព្ទ 070 / 093 / 098 / 068 / 099 235 235 រឺ គេហទំព័រហ្វេសប៊ុកKTV Lottery ឬវេបសាយwww.ktvlottery.com ។