ចាំអីទៀត! អ្នកប្រដាល់អាជីពឬមិនអាជីព នៅខេត្តឧត្តមានជ័យ កម្មវិធីប្រដាល់ជើងឯកទូទាំងប្រទេស King Of Fighters ទៅដល់ផ្ទះអ្នកហើយ (វីដេអូ)
អាចនិយាយបានថានេះគឺជាឱកាសមាសរបស់អ្នកប្រដាល់អាជីពឬមិនអាជីពទាំងឡាយឲ្យមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងកម្មវិធីប្រកួតរកម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តិសាស្ត្រប្រចាំស្ថានីយទូរទស្សន៍ហង្សមាសដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ 100 លានរៀលស្មើរនឹង 25000 ដុល្លាព្រមជាមួយកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេស ។
ពេលនេះក្រុមការងាររបស់កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters បានទៅទទូលស្វាគមន៍កីឡាករប្រដាល់អាជីពឬមិនអាជីពទាំងឡាយនៅក្នុងទីរួមខេត្តឧត្តមានជ័យហើយដែលវគ្គជម្រុះដំបូងនឹងធ្វើឡើងនៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2019 ក្នុងសណ្ឋាគារឆឺនប្រាកប ទីរួមខេត្តឧត្តមានជ័យ ។
លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករអាជីព ឬ មិនអាជីពចាស់ ឬ ថ្មីធ្លាប់ហ្វឹកហាត់ក្នុងក្លឹប ឬ នៅក្រៅក្លឹបប្រដាល់នានាធ្លាប់ចូលរួមប្រកួតតិច ឬ ច្រើនធ្លាប់ទទួលបានពានរង្វាន់ ឬ មិនបានពានរង្វាន់ ឬ មិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះក៏ដោយគឺបើកឱកាសយ៉ាងទូលំទូលាយទូទាំងប្រទេស ។ នៅចាំអីទៀត ? បើគិតថាខ្លួនខ្លាំងខ្លួនពូកែត្រូវតែហ៊ានដាក់ពាក្យប្រកួតថ្ងៃនេះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីល្បាញកំពុងរង់ចាំអ្នក ។
នាំមកជូនផ្ដាច់មុខដោយ ៖
ភេសជ្ជៈប៉ូវកំលាំង BOOSTRONG | Stronger and Longer
សូមទស្សនាវីដេអូខាងក្រោម ៖