គម្រោង “បុរីអាម៉ូរី ៧មករា” បើកលក់វគ្គទី ២ ជាផ្លូវការ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរីបានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង “អាម៉ូរីប្រាំពីរមករា” ជាលើកទីពីរនៅសណ្ឋាគារ the Raffles Hotel Le Royal ។ អតិថិជនសក្តានុពលសម្រាប់ការបើកលក់លើកនេះប្រមាណ 300 នាក់ លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា “ គម្រោងបុរី អាម៉ូរី ៧មករា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និង មធ្យម” ។
ទីតាំងនៃគម្រោងបុរី អាម៉ូរី ៧មករា បានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារព្រមទាំងគម្រោងអភិវឌ្ឍន៍ល្បីឈ្មោះធំៗជាច្រើនដ៏ទៃទៀតស្ថិតនៅជុំវិញទីតាំងបុរី ។ ចំណុចពិសេសរបស់បុរី អាម៉ូរី ៧មករា គឺមានដងព្រែកធម្មជាតិដែលញ៉ាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាលត្រូវបានធ្វើនៅលើផ្ទៃដីចំនួន ៣២ ហិកតាស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ ៧ មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និង ភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និង ជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ ។ ទីតាំងសក្កានុពលខ្លាំងដែលនៅជិតបុរី អាម៉ូរី ៧ មករា គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹកហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និង គម្រោងបុរីល្បីៗជាច្រើនទៀត ។
តាមរយៈការបើកលក់ជាផ្លូវការវគ្គទី ២ នេះអតិថិជនដែលបានចូលរួមក្នុងពិធីនេះនឹងទទួលបានប័ណ្ណសាច់ប្រាក់បញ្ចុះតម្លៃចំនួន $3000 និង ប័ណ្ណផ្តល់ជូនគ្រឿងសង្ហារឹមមួយឈុតធំដោយឥតគិតថ្លៃសម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទ A និង B ដែលនឹងបើកលក់ក្នុងខែតុលាខាងមុខនេះ ។ លើសពីនេះទៅទៀតអតិថិជនដែលទិញក្នុងឱកាសបើកលក់នេះនឹងទទួលបានការចាប់រង្វាន់ផ្សងសំណាងដែលរួមមានរង្វាន់ធំដីឡូត៍ 5m*20m ប័ណ្ណសាច់ប្រាក់ $1000 $2000 និង $3000 បន្ថែមទៀតផងដែរ ។
ក្នុងតំណាក់កាលទី ២ នេះបុរី អាម៉ូរី ៧មករា មានផ្តល់ជូនជម្រើសចំនួន ៤ ដូចជា ៖ ជម្រើសទី ១ ដីទំហំ ៥ ម X ២០ ម ជម្រើសទី ២ ដីទំហំ ១០ ម X ២០ ម ជម្រើសទី៣ ដីទំហំ ២០ ម X ៣០ ម និង ជម្រើសទី ៤ ផ្ទះវីឡាកូនកាត់ទំហំ ៥ ម X ១២ ម ។ គួរបញ្ជាក់ផងដែរថាបុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និង តាមផែនការច្បាស់លាស់ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ៖
លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង ទូរសព្ទ ៖ 089 999 996 ៕