តោះ! អ្នកប្រដាល់អាជីពឬមិនអាជីពអាចចូលរួមបាន កម្មវិធីប្រដាល់ជើងឯកទូទាំងប្រទេស King Of Fighters ថែមទាំងប្រាក់រង្វាន់កប់ហ្មង
កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters កំពុងតែត្រៀមទទួលស្វាគមន៍កីឡាករមកពីគ្រប់ទីកន្លែងគ្រប់តំបន់ទូទាំងប្រទេសដើម្បីដាក់ពាក្យចូលរួមប្រកួតរកម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តិសាស្ត្រប្រចាំស្ថានីយទូរទស្សន៍ហង្សមាសដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ 100 លានរៀលស្មើរនឹង 25000 ដុល្លាព្រមជាមួយកេរ្តិ៍ឈ្មោះល្បីទូទាំងប្រទេស ។
លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករអាជីព ឬ មិនអាជីពចាស់ ឬ ថ្មីធ្លាប់ហ្វឹកហាត់ក្នុងក្លឹប ឬ នៅក្រៅក្លឹបប្រដាល់នានាធ្លាប់ចូលរួមប្រកួតតិច ឬ ច្រើនធ្លាប់ទទួលបានពានរង្វាន់ ឬ មិនបានពានរង្វាន់ ឬ មិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះ ក៏ដោយគឺបើកឱកាសយ៉ាងទូលំទូលាយទូទាំងប្រទេស ។
នៅចាំអីទៀត ? បើគិតថាខ្លួនខ្លាំងខ្លួនពូកែត្រូវតែហ៊ានដាក់ពាក្យប្រកួតថ្ងៃនេះក្នុងកម្មវិធីប្រកួតស្វែងរកអ្នកប្រដាល់គុណខ្មែរ King of Fighters ពាក្យសុំចូលរួមប្រកួតអាចស្វែងរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ (ខាងលិចផ្សារអូរឫស្សី) និង នៅតាមក្លឹបប្រដាល់ទូទាំងប្រទេស ។
នាំមកជូនផ្ដាច់មុខដោយ ៖ ភេសជ្ជៈប៉ូវកំលាំង BOOSTRONG | Stronger and Longer