ប្លែក ! កក្រើក ! ជាមួយកម្មវិធីប្រឡងចម្រៀងបែប Digital ឧបត្ថម្ភផ្តាច់មុខដោយ OPPO
ធ្លាប់តែឮកម្មវិធីប្រឡងចម្រៀងបែបធម្មតាៗ ប៉ុន្តែឥឡូវនេះស្រាប់តែមានកម្មវិធីប្រឡងចំរៀងថ្មីបែប Digital ទៀត ! ប្លែកម្ល៉េះលោកព្រះ ? នោះកម្មវិធីប្រឡងចម្រៀងថ្មីដែលមានឈ្មោះថា The Mask Singer Cambodia ដែលចាប់ផ្តើមបើកដំណើរការលក់ពាក្យចូលប្រឡងហើយបងប្អូន កាន់តែពិសេសនោះកម្មវិធីនេះគឺស្ថិតក្រោមការឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន OPPO ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
កន្លងមកក្រុមហ៊ុនស្មានហ្វូន OPPO ក៏ធ្លាប់សហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុនហង្សមាសដែរ ដូចជាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក I Can see your voice Cambodia និង កម្មវីធីធំៗជាច្រើនទៀត ប៉ុន្តែលើកនេះរឹតតែប្លែក និង កក្រើក នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាទំនើបលើការផលិតទូរស័ព្ទដៃដ៏ធំបានសហការគ្នារៀបចំកម្មវិធីប្រឡងចម្រៀងបែប Digital មួយជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដូច្នេះលោកអ្នកសាកស្រមៃបន្តិចមើល៍ ថាវានឹងមានអ្វីខ្លះកើតឡើង និង មានភាពអស្ចារ្យប៉ុនណាទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃ នឹងការបញ្ចេញសំនៀងនោះ ។ កម្មវិធី The Mask Singer Cambodia ដែលឧបត្ថម្ភធំដោយទូរស័ព្ទ OPPO នេះ នឹងផ្តល់អត្ថប្រយោជន៍ចំពោះជ័យលាភីដែលឈ្នះចុងក្រោយនឹងទទួលបានទឹកប្រាក់សុទ្ធ 100,000,000 រៀល ស្មើប្រមាណជា ២៥០០០ ដុល្លារអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃ OPPO ទៀតក៏ថាបាន ! គឺមិនតិចទេបងប្អូនអើយ ហើយកម្មវិធីនេះនឹងចាប់ផ្តើមធ្វើការប្រឡងជម្រុះនៅតាមបណ្តាខេត្តមួយចំនួនដូចជា សៀមរាប តាកែវ កំពង់ចាម ក្រុងព្រះសីហនុ និង រាជធានីភ្នំពេញ មុននឹងឈានដល់ការប្រកួតប្រជែងតាមវគ្គនីមួយៗ និង វគ្គផ្តាច់ព្រ័ត្រ ដែលនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ផងដែរ ។
លក្ខខណ្ឌនៃការចូលប្រឡងចម្រៀងបែប Digital នេះ គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត ការបញ្ចេញសំឡេងពិតរបស់ពួកគេនៅលើឆាកតន្ត្រីដ៏ធំសម្បើមខ្នាតអន្តរជាតិ នៅមុខមហាជនរាប់លាននាក់ដូច្នោះដែរ ។ ចាប់ពីថ្ងៃនេះទៅបងប្អូនដែលមានបំណងចង់ចូលប្រឡងក្នុងកម្មវិធី The Mask Singer Cambodia ដែលឧបត្ថម្ភធំដោយទូរស័ព្ទ OPPO នេះ អាចទៅរកពាក្យដាក់ប្រឡងបាននៅគ្រប់ហាងលក់ទូរស័ព្ទ OPPO តាមខេត្តគោលដៅ និង នៅរាជធានី ព្រមទាំងនៅក្រុមហ៊ុនហង្សមាសបានយ៉ាងងាយស្រួល ។ នៅចាំអីទៀតបងប្អូនដែលគិតថាខ្លួនអាចមានសមត្ថភាពធ្វើបាន សូមរួសរាន់ឡើង! ព័ត៌មានលម្អិតបងប្អូនចូលទៅកាន់ Page ផ្លូវការនេះបាន https://www.facebook.com/OPPOCAMBODIA/videos/467705184073752/ ៕