ថ្មីជាមួយនឹងការវេចខ្ចប់ដ៏ស្រស់ស្អាតរបស់ MY BOY ទម្ងន់២គីឡូក្រាម និងងាយរក្សាទុក
រាជធានីភ្នំពេញ៖ ទឹកដោះគោខាប់ដែលលោកអ្នកតែងនិយមចូលចិត្ត MY BOY បានបន្ថែមបរិមាណ និង សន្សំបាន១០ភាគរយចំនេញសម្រាប់រូបរាងថ្មីរបស់ខ្លួនតាមរយៈការវេចខ្ចប់ជាកញ្ចប់ទម្ងន់ ២គីឡូក្រាម និងមានដាក់លក់លើទីផ្សារប្រទេសកម្ពុជា ពីខែសីហាឆ្នាំ២០១៩ នេះតទៅ។
ការវេចខ្ចប់ក្រោមរូបរាងថ្មីនេះ គឺជាការវិវត្តន៍ខ្លួនដំបូងបង្អស់របស់ទឹកដោះគោខាប់ MY BOY ដែលមានអត្តសញ្ញាណផ្ទាល់ខ្លូន ភាពល្បីល្បាញលើរសជាតិ និងគុណភាព។ ការបន្ថែមរូបរាងលើការវេចខ្ចប់នេះ គឺដើម្បីសម្រួលភាពងាយស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសម្ចាស់ហាងកាហ្វេនានាដែលអាចសន្សំសំចៃបានដល់នៅ១០%ទាំងថវិកា និងបរិមាណ។
លោក Assadej Chanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណា នៃក្រុមហ៊ុន FrieslandCampina ដែលមានទីតាំងនៅប្រទេសហូឡង់ បានឲ្យដឹងថា៖ «ក្រុមការងារ MY BOY បានមើលឃើញពីតម្រូវការដ៏ខ្ពស់ពីអ្នកប្រើប្រាស់ជាពិសេសម្ចាស់ហាងកាហ្វេនានា ដែលជម្រុញឲ្យពួកយើងធ្វើអ្វីមួយដើម្បីជាការតបស្នងដល់អតិថិជនដែលគាំទ្រដល់ផលិតផលរបស់ពួកយើង និងបន្តប្រើប្រាស់បន្តទៀត»។
លោកបានឲ្យដឹងថា MY BOY ទម្ងន់២គីឡូក្រាមនេះនឹងផ្តល់ភាពងាយស្រួលម្ចាស់ហាងកាហ្វេ ជាពិសេសអ្នកលក់ភេសជ្ជៈដូចជាកាហ្វេតាមផ្លូវក្នុងការរក្សាទុក ដាក់តាមខ្លួន និងអាចឆុងបានជាង៧០កែវអាស្រ័យទៅតាមរូបមន្តនីមួយៗ។
លោកបានបន្ថែមថា៖ «ទោះបីជាមានការវេចខ្ចប់បន្ថែមថ្មីខុសពីមុនក៏ដោយ ក៏ផលិតផលទឹកដោះគោនេះនៅតែរក្សារសជាតិនិ ងគុណភាពដូចគ្នានឹងផលិតផល MY BOY ដែលមានរសជាតិខាប់ឆ្ងាញ់ និងដិតអារម្មណ៍»។
ជាមួយនឹងរសជាតិដើម ទឹកដោះគោខាប់ MY BOY បានបន្ថែមរសជាតិដល់មុខម្ហូប និងអាហារដល់ប្រជាជនកម្ពុជាអស់រយៈពេលជាងពីរទសវត្ស និងបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណ និងរូបមន្តសំងាត់សម្រាប់ម្ហូបដ៏សំខាន់មិនអាចរំលង។ ទឹកដោះគោខាប់បានបន្ថែមរូបរាងរបស់ខ្លួនទៅជាកញ្ចប់ដែលមានទម្ងន់ ២គីឡូក្រាមដែលផ្តល់ភាពងាយស្រួលក្នុងការបើកប្រើប្រាស់ និងការរក្សាទុក។
គួរបញ្ជាក់ដែរថា MY BOY គឺជាផលិតផលមួយក្នុងចំណោមផលិតផលទឹកដោះគោខាប់ជាច្រើនទៀតរបស់ក្រុមហ៊ុន FrieslandCampina ដែលមានទីតាំងនៅប្រទេសហូឡង់ និងបាននាំចូលមកប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក និងបានក្លាយជាផលិតផលដ៏ពេញនិយមចាប់តាំងពីពេលនោះមក។ អតិថិជន MY BOY អាចរកជាវបាននៅគ្រប់កន្លែង ដូចជាហាងលក់គ្រឿងទេស និងផ្សារទំនើបក្នុងតម្លៃសមរម្យបំផុត៕