OPPO ថ្មីទៀតហើយ!! សំណព្វចិត្តបងអើយ! (វីដេអូ)
សំណព្វចិត្តអើយ! បងប្រើ OPPO Reno 10X Zoom មិនទាន់ថ្នឹកដៃផង អីឡូវឮថាចេញអាម៉ូដែលថ្មីមួយនោះ ដែលមានឈ្មោះថា Reno2 អីណា អីណី ទៀតហើយ…! មិនយល់ថេរ មិនយល់ថេរ (ហាហាហា) ចេញលឿនម្ល៉េះ?
ប៉ុន្មានថ្ងៃនេះឃើញតែព័ត៌មានបែកធ្លាយស្តីពីការបង្ហាញខ្លួនរបស់ស៊េរី Reno ដែលមានឈ្មោះថ្មីថា OPPO Reno 2 ហ្នឹង! ហើយឮថានឹងត្រូវសម្ពោធជាផ្លូវការនៅប្រទេសឥណ្ឌាមុនគេ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ នេះហើយណាសំណព្វចិត្តបង ។ អ្វីដែលកាន់តែធ្វើឲ្យអ្នកដេញស៊េរីទូរស័ព្ទកាន់តែព្រឺសប្បុរនោះ គឺម៉ូដែល OPPO Reno2 មានបំពាក់កាមេរ៉ាក្រោយរហូតដល់ទៅ ៤ គ្រាប់ឯណោះ! សួរដូចឆោត ចុះអីក៏សម្បូរកាមេរ៉ាម្ល៉េះក្រុមហ៊ុន OPPO ហ្នឹង ? (ហាហាហា) មុនដំបូង Admin ស្មានតែជាព័ត៌មានបែកធ្លាយលេងៗ មានណាវាលេងមាន ៤ គ្រាប់របស់គេមែន ដោយគេសរសេរនៅលើ Poster ជាភាសាអង់គ្លេសថា Quad cam 20X Zoom See More, See Clear (កាន់តែច្រើន កាន់តែច្បាស់) ញាក់សាច់ទ្រើតៗតែម្តង ហ្វេនៗអើយ….។
កាលមុនកូនច្បង Reno 10X Zoom ហ្នឹងមានលក្ខណៈពិសេសគឺមានបង្កប់បច្ចេកវិទ្យា 60X Digital Zoom គឺវាមានសមត្ថភាពពង្រីកមុំដល់ទៅ ៦០ ដងអាច Zoomកប់ពពកឯណោះ ដែលអាចចាត់ទុកថាជាកាមេរ៉ាធំជាងគេណាស់ទៅហើយ ! ចុះទម្រាំតែមាន 20X Zoom ទៀត ! តើវាអាច Zoom បានដល់ទ្វេគុណទេបងប្អូនអើយ គឺ 60*2= 120 Zoom (ហាហាហា) គិតលេងៗ ។
លើកនេះមិនហ៊ានលែងសើច ឬ ភ្នាល់ជាមួយមិត្តភក្តិខ្ញុំដូចមុនទេ ព្រោះកន្លងមក OPPO ធ្វើស៊ីខ្ញុំច្រើនដែរ ដោយសារតែទាយខុស ព្រោះពួកគេតែងតែមានអ្វីដែលថ្មី និង Surprise ដល់ក្រុមអ្នកគាំទ្រពួកគេជានិច្ច ហើយ Brand មួយនេះមិនដែលចុះចាញ់ដៃគូប្រកួតប្រជែងរបស់គេឡើយ គឺពួកគេតែងតែរក្សាការព្យាយាមរបស់ពួកគេ ច្នៃប្រឌិតអ្វីដែលថ្មីដែលយើងនឹកស្មានមិនដល់ ដូច្នេះយើងចាំអ៊ុតទាំងអស់គ្នាមើល៍ថាតើនៅពេលដែល OPPO Reno នឹងសម្ពោធជាផ្លូវការនៅប្រទេសឥណ្ឌា ថាវាពិតជាមានកាមេរ៉ា ៤ គ្រាប់នោះមែនអត់ ? វាមានទំហំ 48MP ដូចមុនទៀតទេ ? ហើយវាមានសមត្ថភាពប៉ុណ្ណាដែរ ? ហើយរូបរាងវាដូចក្នុងរូបPoster ហ្នឹងអត់ ? ជាពិសេសគឺតម្លៃលក់ជាផ្លូវការនៅទីនោះប៉ុន្មានដែរ ! តើវាអាចមានតម្លៃលើឬក្រោម Reno 10X Zoom ប៉ុន្មានទៅ ? អ្វីដែលសំខាន់នោះ តែ OPPO Reno2 នេះវានឹងមកទីផ្សារកម្ពុជាដែរឬទេ ? បើមកមែនច្បាស់ជាសំណព្វចិត្តបង សំណព្វចិត្តអូន សុំដូរស៊េរីទៀតហើយ (ហាហាហា) ៕