ពិតជាគំរូមែន! គេប្រើភាសាបរទេសព្រោងព្រាត តែសំអាងការមួយនេះបែរជាប្រែឈ្មោះពីបរទេសមកជាខេមរភាសាវិញដោយសារ… (វីដេអូ)
នៅក្នុងសម័យបច្ចុប្បន្នដែលយើងសង្កេតឃើញថា ការប្រើប្រាស់ឈ្មោះហាង និង ជំនួញនានាជាភាសាបរទេសហាក់ជាកំពុងពេញនិយម ស្លាបពេជ្រ សំអាងការដែលជាសំអាងការដ៏មានបទពិសោធន៍យូរឆ្នាំមួយបែរជាសម្រេចប្រែឈ្មោះពីភាសាបារាំង “ភ្លីមឌីយ៉ាម៉ង់” មកជាខេមរភាសា “ស្លាបពេជ្រ” វិញ ដែលពិតជាទង្វើមួយដ៏គំរូដល់អ្នកដទៃ ។
ទាក់ទងនឹងការប្រែឈ្មោះនេះផងដែរ លោក ហេង រត្ន័មុនី ម្ចាស់សំអាងការបានបកស្រាយថា ការពិតទៅមិនមានការផ្លាស់ប្ដូរអ្វីច្រើនឡើយគឺគ្រាន់តែជាការបកប្រែឈ្មោះពីភាសាបារាំងមកជាភាសាខ្មែរប៉ុណ្ណោះ ព្រោះថាភ្លីមឌីយ៉ាម៉ង់នេះគឺមានន័យថាជាស្លាបពេជ្ររួចទៅហើយ និង ការកៃច្នៃឡូហ្គូឲស្រស់ស្អាតសាកសមទៅនឹងឈ្មោះដែលបានប្រែនេះប៉ុណ្ណោះ ប៉ុន្ដែមិនមែនជាការប្ដូរម្ចាស់ឬប៉ះពាល់ដល់គុណភាពសេវាកម្មអ្វីឡើយ ។
ហើយម្យ៉ាងទៀតនោះគឺក៏ដោយសារចង់គាំទ្រភាសាជាតិ ព្រោះថាការងារសំអាងការនេះគឺជាការថែរក្សារវប្បធម៌ ប្រពៃណីខ្មែរមួយទម្រង់ ព្រមទាំងឈ្មោះប្រែថ្មីនេះគឺខ្លីពីរោះ ស្រួលចាំ ហើយអត្ថន័យល្អពេញលេញគឺ “ការរស់នៅពោរពេញដោយភាពថ្លៃថ្នូរ និង សេរីភាព” ដែលទទួលបានការកោតសរសើរពីតារាកិត្តិយសចូលរួមថតឈុតប្រពៃណីរដូវកាលថ្មីដែលរួមមានដូចជាកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កញ្ញា ម៉ាក សែន សូនីតា កញ្ញា ហេង ចន្ថា និង លោក ពៅ ផលវិរ័ត្ន ផងដែរ ។
តារាកិត្តិយសសម្រាប់ឈុតរដូវកាលថ្មីរបស់ ស្លាបពេជ្រ សំអាងការក៏បានលើកសរសើរមិនដាច់ពីមាត់ទៅលើការតុបតែងសម្លៀកបំពាក់ និង គ្រឿងអលង្ការ ជាពិសេសគឺការធ្វើការដ៏ស្វាហាប់ និង យកចិត្តទុកដាក់យ៉ាងហ្មត់ចត់របស់ក្រុមការងារស្លាបពេជ្រតែម្ដង ដែលពួកគាត់ថាពិតជាទទួលបានភាពកក់ក្ដៅ ហើយប្រិយមិត្តធ្លាប់ប្រើប្រាស់សេវាកម្មរបស់ ស្លាបពេជ្រ សំអាងការពិតជាដឹងជាក់មិនខាន ។
ទស្សនាវីដេអូខាងក្រោមអំពីចំណាប់អារម្មណ៍របស់តារាកិត្តិយសនិងម្ចាស់សំអាងការអំពីការប្រែឈ្មោះនេះ:
សំរាប់សេវាកម្មស្លាបពេជ្រ សំអាងការ ចូលទៅកាន់: https://www.facebook.com/slarbpichweddingplanner/ ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ 012 789 077 ៕