King of Fighters ប្រកួតប្រដាល់លេខ1 ប្រចាំប្រទេស ដែលមានប្រាក់រង្វាន់រហូតដល់ទៅ 100 លានរៀល ចាប់ផ្តើមហើយ អ្នកហ៊ាន! អ្នកឈ្នះ!
នេះជាឱកាសដ៏ពិសេស និង អស្ចារ្យបំផុត សម្រាប់បងប្អូនស្នេហាវិស័យកីឡាប្រដាល់ ដែលគិតថា ខ្លួនមានសមត្ថភាពក្បាច់គុន ហើយចង់បង្ហាញលើសង្វៀនឲ្យមនុស្សគ្រប់គ្នាបានស្គាល់ ។
King of Fighters ជាកម្មវិធីដ៏ថ្មីសន្លាងមួយរបស់ទូរទស្សន៍ហង្សមាស ដែលជាកម្មវិធីប្រកួតស្វែងរក កំពូលអ្នកប្រដាល់គុនខ្មែរទូទាំងប្រទេសប្រមូលផ្តុំកំពូលកីឡាករល្បីៗ ដែលក្លាហានហ៊ានដាក់ពាក្យចូលរួមប្រកួតដើម្បីក្លាយជាម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តិសាស្ត្រប្រចាំស្ថានីយទូរទស្សន៍ហង្សមាសដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25 000 ដុល្លារព្រមជាមួយកេរ្តិ៍ឈ្មោះល្បីទូរទាំងប្រទេស ។
កីឡាករមកពីគ្រប់ទីកន្លែង គ្រប់តំបន់ អាចចូលរួមដាក់ពាក្យប្រកួតបាន ដោយមិនកំណត់ថា ជាកីឡាករអាជីព ឬ មិនអាជីព ចាស់ ឬ ថ្មី ឡើយគឺបើកឱកាសយ៉ាងទូលំទូលាយទូទាំងប្រទេស។ នៅចាំអីទៀត? បើគិតថា ខ្លួនខ្លាំងខ្លួនពូកែត្រូវតែហ៊ានដាក់ពាក្យប្រកួតថ្ងៃនេះ ក្នុងកម្មវិធីប្រកួតស្វែងរកអ្នកប្រដាល់គុនខ្មែរ King of Fighters ពាក្យសុំចូលរួមប្រកួតអាចស្វែងរកបានដោយឥតគិតថ្លៃ នៅក្រុមហ៊ុនហង្សមាសវីដេអូ (ខាងលិចផ្សារអូរឫស្សី) និង នៅតាមក្លឹបប្រដាល់ទូរទាំងប្រទេស។
វគ្គជម្រុះដំបូងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ តាមទីតាំងចំនួន 5 ធំៗ មានដូចជា នៅខេត្តឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង រាជធានីភ្នំពេញ។
នាំមកជូនផ្ដាច់មុខដោយ៖ ភេសជ្ជៈប៉ូវកំលាំង BOOSTRONG | Stronger and Longer ។
សូមទស្សនាវីដេអូខាងក្រោម៖
https://www.facebook.com/HMHDTV/videos/424303128212215/
អត្ថបទក្រុមហ៊ុន