Connect with us

អត្ថបទក្រុមហ៊ុន

១០ ចំណុចងាយៗ ថែទាំ និង ត្រួតពិនិត្យរថយន្តក្នុងរដូវវស្សា (វីដេអូ)

on

Advertisement

តើ​អ្នក​គួរ​ធ្វើ​អ្វីខ្លះ​ក្នុងការ​ថែទាំ​រថយន្ត ដើម្បី​ជៀសវាង​បញ្ហា​ដែល​អាច​កើតមាន​នៅពេល​បើកបរ​នៅ​រដូវភ្លៀង ? វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​គួរ​មាន​វិធានការ​ការពារ​ទុកជាមុន ដើម្បី​រក្សា​សុវត្ថិភាព​ពេល​កំពុងបើក​បរ ​។ ជាធម្មតា​ពេល​បើកបរ​ក្នុង​រដូវវស្សា អ្នក​តែង​ជួបប្រទះ​ផលវិបាក​ផ្សេងៗ​ដូចជា ពិបាក​ក្នុងការ​មើលផ្លូវ ផ្លូវ​មានទឹក​លិច ផ្លូវ​រអិល​ពិបាក​ចាប់​ហ្វ្រាំង ការខូចខាត​ផ្នែក​ខាងក្រោម​រថយន្ត​ដោយសារតែ​មានទឹក និង ​ភក់​ខ្ទាត​ទៅ​ជាប់​នៅ​កន្លែង​ទាំងនោះ​ដែល​បង្ក​ឲ្យ​មានការ​ច្រែះខូច​ជាដើម​។ ដូចនេះហើយ អ្នក​គួរ​យល់ដឹង​អំពី​គន្លឹះ​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​គួរ​ធ្វើ ដើម្បី​ជៀសវាង​ហានិភ័យ​ដែល​អាច​កើតមាន​ក្នុងពេល​បើកបរ​ក្នុង​រដូវវស្សា​ ៖

1.​ ​ពិនិត្យ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​របស់​រថយន្ត​

​ការមើលឃើញ​ច្បាស់​នៅពេល​បើកបរ​ជា​ផ្នែក​មួយ​ចាំបាច់​បំផុត​សម្រាប់​ការបើកបរ​រថយន្ត​នៅពេល​យប់ ឬ ​ពេល​ភ្លៀង​ខ្លាំង ដូចនេះហើយ​អ្នក​ត្រូវ​ប្រាកដថា​ចង្កៀង​ផ្នែក​ខាងមុខ និង ​ផ្នែក​ខាងក្រោយ​រថយន្ត​ដំណើរ​ការល្អ​ជានិច្ច​ ។ ប្រសិនបើ​ចង្កៀង​រថយន្ត​អ្នកមាន​សភាព​ស្រអាប់ ភ្លើង​មើលទៅ​មិនសូវ​ភ្លឺ អ្នក​គួរ​យក​រថយន្ត​ទៅ​សម្អាត​ចង្កៀង​ចេញ ឬ ​ប្តូរ​អំពូល​ថ្មី​តែម្តង ​។

2.​ ​ពិនិត្យ​ផ្នែក​ដំបូល​កញ្ចក់ទ្វារ​រថយន្ត​

​ប្រសិនបើ​រថយន្ត​អ្នកមាន​ដំបូល​កញ្ចក់​បិទ​បើក ជាបឋម​អ្នក​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ឆែក​មើល​នូវ​ដំណើរ​ការបិទ​បើក​កញ្ចក់​ដំបូល​លើ​ថា​តើ​វា​ដំណើរការ​ធម្មតា​ឬទេ​។ លើសពីនេះទៅទៀត​ដើម្បី​ជៀសវាង​ភាពមិនប្រក្រតី​ណាមួយ ដូចជា​ការបិទ​មិន​ជិត​ដោយសារ​ធូលី​ដី ឬ​ មានទឹក​ដក់​មិន​ហូរ​ល្អ ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​លេចជ្រាប​ទឹកភ្លៀង​ស្រក់​ចូល​រថយន្ត​ ។​

3.​ ​ពិនិត្យ​ផ្លិត​ទឹក

​ជាមួយគ្នានេះដែរ​អ្នក​ត្រូវ​ពិនិត្យមើល​ប្រតិបត្តិការ​ផ្លិត​ទឹកមុខ​ក្រោយ ជៀសវាង​មានការ​រហែក​ជ័រ​បក់​ទឹក ឬ​ ផ្លិត​ទឹក​មិន​ដំណើរការ​ប្រក្រតី​ទៅតាម​ចលនា​លឿន​យឺត​ជាដើម​ ។

4.​ ​ត្រួតពិនិត្យ​ប្រព័ន្ធ​ជើង​ក្រោម​រថយន្ត​

​ពេល​អ្នកបើកបរ​កាត់​ទឹក​ ឬ ​ចត​ក្នុង​ទឹក​ជម្រៅ​ណាមួយ ​ទឹក​អាច​ជ្រាប​ចូលក្នុង​គ្រឿង​បង្គំ​មួយចំនួន​នៃ​ផ្នែក​ខាងក្រោម​របស់​រថយន្ត​បាន ដូចនេះ​អ្នក​ត្រូវ​ពិនិត្យមើល​ប្រព័ន្ធ​ជើង​ក្រោម​រថយន្ត​ជៀសវាង​បញ្ហា​ទឹក​ជ្រាប​ដល់ទី​តាំង​សុវត្ថិភាព​ណាមួយ​បាន​ ។ ​អ្នក​ត្រូវ​ពិនិត្យ​ទៅលើ​ប៉ា​ឡុង តើ​វា​មាន​របូត ឬ​ រលុង​កន្លែង​ណាមួយ​ឬ​អត់​ និង ​ត្រូវ​ពិនិត្យមើល​ការ​លេច​ជ្រាប​មានដូចជា បូម កាទែ​ម៉ាស៊ីន និង ​ប្រអប់លេខ​ជាដើម​ ។ ប្រការ​សំខាន់​មួយទៀត​ត្រូវ​ពិនិត្យមើល​កៅស៊ូ​ការពារ​ដី មានដូចជា​កៅស៊ូ​ ឬ ទីល​ចង្កូត កៅស៊ូ​អា​ប៊ូ​ហ្សេ កៅស៊ូ​ទាំងអស់នេះ​គឺ​សម្រាប់​ការពារ​ដី និង​ ទឹក​មិន​ឲ្យ​ចូល​នៅពេល​អ្នកបើកបរ​កាត់​ទឹក កាត់​ភក់ ដែល​អាចធ្វើ​ឲ្យ​គ្រឿង​បង្គំ​ផ្នែក​ខាងក្រោម​ច្រែះ ធ្វើ​ឲ្យ​ការបើកបរ​មាន​បញ្ហា​ ។ ចំណុច​ចាំបាច់​មួយទៀត អ្នក​ត្រូវ​ពិនិត្យមើល​កាឡេ​ខ្វែង ប្រសិនបើ​កាឡេ​ខ្វែង​រថយន្ត​អ្នក​រលុង​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការដាក់​លេខ ធ្វើ​ឲ្យ​រថយន្ត​កន្ត្រាក់​នៅពេល​បើកបរ ម្យ៉ាងទៀត​ត្រូវ​ត្រួតពិនិត្យ​ប្រេង​ប៉ុង​ថា​មានការ​លេច​ជ្រាប​ដែរ ឬទេ ជៀសវាង​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមាន​ពេល​បើកបរ​ផ្លូវ​ឆ្ងាយ​ ។

5.​ ​ត្រួតពិនិត្យ​ប្រព័ន្ធ​ហ្វ្រាំងរថយន្ត​

ហ្វ្រាំង គឺជា​ប្រព័ន្ធ​មួយ​ដ៏​សំខាន់​ដូច​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដែលមាន​នូវក្នុង​តារាង​ត្រួតពិនិត្យ​រថយន្ត​ផងដែរ ។ អ្នក​គួរ​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​ដោយ​ជាង​ជំនាញ​នូវ​យាន​ដ្ឋា​ន​ដើម្បី​ធានាថា​ស្បែក​ហ្វ្រាំង​នៅមាន​កម្រាស់​ក្រាស់​ និង ​មិន​ខូចគុណភាព​ ។ មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ពិនិត្យ​ប្រេង​ហ្វ្រាំង​ផងដែរ​ ។​

6.​ ​ត្រួតពិនិត្យ​ផ្នែក​ខ្សែ​ពាន​រថយន្ត

​ដោយសារ​ខ្សែ​ពាន​ទាំងនេះ​ធ្វើ​មកពី​កៅស៊ូ ហេតុនេះហើយ​ប្រសិនបើ​វា​ដាច់ ឬ ​រហែក ម៉ាស៊ីន​ទាំងអស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរការ ​។ កត្តា​មួយទៀត គឺ​ពេលដែល​ខ្សែ​ពាន​ទាំងនេះ​ត្រូវ​ទឹក វា​បង្កើត​ឲ្យ​មាន​ភាព​រអិល និង​ មាន​ភាពលំបាក​ក្នុងការ​អូស​ម៉ាស៊ីន​ ។ ដូច្នេះហើយ អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែ​ពាន​ម៉ាស៊ីន​កុំ​ឲ្យ​មានការ​លេច​ធ្លាយ​ទឹក​ពី​គម្រប​រថយន្ត​ចូលទៅ​ខាងក្នុង និង ​គួរ​ប្ដូរ​វា​ចោល​ពេលដែល​វា​មាន​ភាព​ចាស់​ខ្លាំង​ ។​

7.​ ​ត្រួតពិនិត្យ​សំបក​រថយន្ត​

​ការត្រួតពិនិត្យ​សំបក​កង់​មិន​សំដៅ​តែ​លើ​សម្ពាធ​កង់​មួយ​មុខ​នោះទេ យើង​ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ​នៅលើ​សំបក​កង់ ប្រសិនបើ​សំបក​កង់​រថយន្ត​ផុត​ថ្ងៃ​ហួសកំណត់​អ្នក​ត្រូវ​ប្តូរ​ចេញ​ភ្លាម ​ទោះបីជា​ក្រឡា​កង់​នៅមាន​កម្រាស់​ក្រាស់​ក៏ដោយ​ ។ មួយវិញទៀត អ្នក​ត្រូវ​ពិនិត្យមើល​កម្រិត​នៃ​កម្រាស់​សំបក​កង់​ដែល​បាន​កំណត់ដោយ​រោងចក្រ​ផ្ទាល់ ថា​ដល់​ពេលដែល​គួរ​ប្តូរ​សំបក​កង់ ឬ ​នៅ ​។​

8.​ ​ត្រួត​ពិនិត្យមើល​អាគុយ​របស់​រថយន្ត​

​អ្នក​គួរ​ពិនិត្យ​នៅលើ​ក្បាល​អាគុយ ប្រសិនបើ​ក្បាល​អាគុយ​មាន​ស្នឹម អ្នក​គួរ​យក​ទឹក​ក្ដៅ​មក​លាង​សម្អាត​ត្រង់​កន្លែង​ដែលមាន​ស្នឹម ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ពេល​បញ្ឆេះ​រថយន្ត ។ ម្យ៉ាងទៀត គួរ​ពិនិត្យ​កម្រិត​អាស៊ីត​ក្នុង​អាគុយ បើ​កម្រិត​អាស៊ីត​ឡើង​ខ្ពស់​នោះ​បញ្ជាក់ថា​ដល់ពេល​ប្ដូរ​អាគុយ​ថ្មី​ហើយ​ ។

9.​ ​លាង​សម្អាត និង ប៉ូ​លា​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ

​នៅក្រោម​លក្ខខណ្ឌ​អាកាសធាតុ​សើម​វា​ជាការ​លំបាក​ខ្លាំងណាស់​ក្នុង​ការលាង​សម្អាត​ស្នាម​ទឹកជា​ប់​លើ​ថ្នាំ​រថយន្ត​ ។ ទោះជា​យ៉ាងណាក៏ដោយ​ការលាង​ និង ​ប៉ូ​លា​រថយន្ត​បាន​ត្រឹមត្រូវ អាចជួយ​សម្អាត​ស្នាម​ទាំង​នោះបាន​ ។ ការសម្អាត​កញ្ចក់​រថ​យន្ត​បាន​ស្អាត​ល្អ ក៏​អាចជួយ​លោកអ្នក​មើល​បាន​ច្បាស់​ពេល​បើកបរ​ផងដែរ ​។ ម្យ៉ាងទៀត លោកអ្នក​គួរប្រើ​ទឹក​ជូត​កញ្ចក់​ដើម្បី​សម្អាត​កញ្ចក់​ជុំវិញ​រថយន្ត​បាន​ស្អាត​ល្អ​ ។​

10.​ ​ត្រូវ​ប្រុងប្រយ័ត្ន កុំ​បើកបរ​លឿន​ពេក​នៅពេល​ភ្លៀង​

​បន្ទាប់ពី​អ្នក​បាន​ធ្វើតាម​គន្លឹះ​មួយចំនួន​ដែល​បាន​រៀបរាប់​ខាងលើ​អ្នក​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​បើកបរ​នៅ​រដូវភ្លៀង​ ។​ អ្នក​មិនត្រូវ​ចាប់​ហ្វ្រាំង​បន្ទាន់​ភ្លាមៗ​នោះទេ​ ហើយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ជានិច្ច​ ។ ​ការធ្វើ​បែបនេះ​នឹង​ជួយ​រក្សា​លំនឹង​កង់​ជៀសវាង​ការ​រអិល ​។ ​អ្នក​គួរ​បើកបរ​នៅ​ជួរ​កណ្ដាល​នៃ​ផ្លូវ​ព្រោះ​ពេល​មាន​ភ្លៀង​ធ្លាក់​ផ្នែក​សងខាង​ផ្លូវ​តែងមាន​ទឹក​លិច​ ។​

​ដូចនេះហើយ ដើម្បី​ជៀសវាង​បញ្ហា​ទាំងអស់នេះ​អ្នក​អាច​យក​រថយន្ត​ទៅ​យានដ្ឋាន​ជួសជុល ​និង ​ថែទាំ​រថយន្ត ឬ ​អ្នក​មកកាន់​មជ្ឈមណ្ឌល​ថែទាំ និង​ ជួសជុល​រថយន្ត Ford ផ្ទាល់​ដើម្បី​ឲ្យ​ជាង​ដែលមាន​ជំនាញ​ច្បាស់លាស់​ធើ្វ​ការត្រួតពិនិត្យ​ឬ​ជួសជុល​រថយន្ត​អ្នក​មុន​រដូវវស្សា​ខិតជិត​មកដល់ ​។​ សូមទស្សនាវីដេអូខាងក្រោម​ ៖

អត្ថបទដោយ​៖ Michaels

អត្ថបទពេញនិយម

នៅក្មេងខ្ចីល្ហក់ តារាស្រី ៥ ដួងនេះ ស្ពាយឈ្មោះជាស្រ្តីមេម៉ាយហាយសូរ
ប្រពន្ធសម្រាលកូនលើកដំបូង ប្ដីឆ្លេឆ្លារពេក មិនដឹងទៅច្រឡំពាក់ស្បែកជើងតូចញិប តាំងពីពេលណា!
ខ្មែរនៅជប៉ុន ផ្ទុះប្រតិកម្មខ្លាំងៗ ក្រោយ ចោម ច័ន្ទ ប្រកាសធ្វើបុណ្យលាងបាប ទាំងពួកគាត់គ្មានកើតអីសោះ
ម៉ែអើយ អាយុក្បែរ ៥០ ទៅហើយ តែតួអង្គ ឡានធុំ នៅតែខ្ញង់ខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

ចុចស្តាប់បន្តិចមើល៍ តើពួកគាត់និយាយពីអីហ្នឹង ? (វីដេអូ)

រង់ចាំ​យូរហើយ​មែន​ទេ​? លើក​នេះ OPPO មិន​ធ្វើ​ឲ្យ​កា​រង់ចាំ​របស់លោក​អ្នក ខាត​ពេល និង ឥតប្រយោជន៍​នោះទេ ព្រោះ OPPO នឹង​បង្ហាញជូន​នូវ​សមាសភាព​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Reno2 និង​ស្មា​ត​ហ្វូ​ន​ធុន​កណ្តាល OPPO Reno2F​ច្បាស់​ទែង​ហើយ​! ដោយ​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO នៅ​កម្ពុជា​បាន​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​តាមរយៈ​ការផ្តល់​នូវ​រង្វាន់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី OPPO Reno2F ចំនួន...

អត្ថបទក្រុមហ៊ុន1 day ago

ប្រដាល់គុណខ្មែរដ៏អស្ចារ្យបំផុត!!! តែ ២ ប្រកួតទទួលបានប្រាក់រង្វាន់ ១៦ លានរៀល ក្នុងកម្មវិធីជើងឯកប៉ះគ្នាគោជល់ដ៏ធំសម្បើម

កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៍ ទី ​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់ មានការ​ប្រកួត​ជើងឯក​ប៉ះគ្នា​ដ៏​ធំ​​អស្ចារ្យ​រវាង ជើងឯក​ខ្សែក្រវ៉ាត់​ ៣ ​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើងឯក​ថៃ​ខ្សែក្រវ៉ាត់​ ៦ ​ដង ​Yodthounthorng ដ៏​កក្រើក​ហើយ​ជក់ចិត្ត​រហូតដល់​ប្រាំ​ទឹក​ពេញ ​និង ​ធ្វើឱ្យ​អ្នកទស្សនា​ហ៊ោកញ្ជ្រៀវ​អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុណ​ខ្មែរ​គោ​ជល់​ ។...

អត្ថបទក្រុមហ៊ុន1 day ago

មកដល់ទៀតហើយ ល្អអីល្អទាំងព្រមយ៉ាងនេះ! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន

ភ្នំពេញ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩ ៖ បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​ភាពល្អ​, មាន​កាមេរ៉ា​ច្បាស់​, អេក្រង់​ធំ​, កម្លាំង​ថ្ម​ខ្លាំង​ប្រើ​បានយូរ មានតម្លៃ​សមរម្យ​បំផុត​នោះ​គឺ​មានតែ​ស្មា​ត​ហ្វូ​ន សាម​សុង ស៊េរី A ហើយ​អាច​រកបាន​នៅតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ប៉ុណ្ណោះ​ដែល​អាច​ផ្តល់ជូន​នូវ​ជម្រើស​គ្រប់​ប្រភេទ​បែបនេះ​ជូន​ដល់​អតិថិជន​ទាំងអស់​របស់ខ្លួន​បាន​ ។ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ​បងប្អូន​ខ្សែស្រឡាយ​តែមួយ​របស់ខ្លួន Galaxy A30s...

អត្ថបទក្រុមហ៊ុន4 days ago

MSA ARE HIRING STRATEGIC PLANNER & PUBLIC RELATIONS EXECUTIVE

How To Apply:mara@msacam.com or info@msacam.comPlease click this to download Strategic Planner Job Description How To Apply:mara@msacam.com or info@msacam.comPlease click this to...

អត្ថបទក្រុមហ៊ុន4 days ago

ចង់ដឹងដល់ហើយ ស្មាតហ្វូនកូនកាត់ OPPO Reno2F &OPPO Reno2 អស្ចារ្យប៉ុនណា ទើប OPPO ហ៊ានដល់ថ្នាក់ហ្នឹងហ្ន៎?

​ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​ជាច្រើន​បានលើកឡើង​ពី OPPO Reno2 និង Reno2F ​គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន OPPO ​ត្រៀម​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​!​ ប៉ុន្តែ​ចង់ដឹង​ដល់​ហើយ តើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ មាន​សមត្ថភាព​អស្ចារ្យ​ប៉ុណ្ណា​ទៅ ទើប​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ ហ៊ាន​ផ្តល់រ​ង្វាន់​ទូរស័ព្ទដៃ​ជំនាន់​ថ្មី ​“OPPO Reno2F” ​ចំនួន​ 10 ​គ្រឿង ដល់​អ្នកគាំទ្រ​ណា​ដែល​បានធ្វើការ​កក់​ទុក​មុន​ (Blind...

អត្ថបទក្រុមហ៊ុន5 days ago

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលជំនាញទន់ សម្រាប់សហគ្រិនជាស្រ្តីរបស់ខ្លួនឈ្មោះ “Shine”

​រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា ឆ្នាំ​ ២០១៩ ធនាគារ ប្រេដ ប៊ែ​ង (​ខេ​ម​បូ​ឌា​) ដែលជា​ធនាគារ​អឺរ៉ុប​តែមួយគត់​នៅ​កម្ពុជា មាន​មោទនភាព​ដែល​បានរៀបចំ​កម្មវិធី​កិច្ចពិភាក្សា “Bredfast Talk” លើកទីមួយ​របស់ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ​ជាមួយនឹង​សហគ្រិន​ជា​ស្ត្រី​កម្ពុជា​ជាច្រើនរូប​ ។​ ​គំនិត​ផ្ដួចផ្ដើម ​Shine នឹង​ផ្ដល់​ការគាំទ្រ​ដល់​ធុរជន​កម្ពុជា​ក្នុង​ការកសាង​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង...

អត្ថបទក្រុមហ៊ុន6 days ago

ឡូយកប់ស៊េរី! រសជាតិនៃបទពិសោធមិនអាចបំភ្លេចបាន ពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាត និង អស្ចារ្យបំផុតក្នុងពិភពលោក

ភ្នំពេញ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ ២០១៩ ៖ បើ​និយាយ​ពី​ទូរទស្សន៍​គឺ​ធ្វើឱ្យ​យើង​នឹកឃើញ​ដល់​ទសវត្សរ៍​ទី ២០ នៃ​ទូរទស្សន៍ ស​-​ខ្មៅ ប្តូរ និង ​បញ្ជា​ប៉ុស្តិ៍​ដោយ​ប្រើ​ដៃ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ ។ រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍​ទី ៦០ ទើប​អាចមាន​ទូរទស្សន៍​ពណ៌​មើល​ប៉ុន្តែ​វា​មិនមាន​ភាពទូលំទូលាយ​ឡើយ ។ “​អនាគត​ដើរ​មិនទាន់​បច្ចេកវិទ្យា​” គឺជា​អ្វីដែល​លោកអ្នក​តែងតែ​និយាយ នឹកស្មាន​មិន​ដល់...

អត្ថបទក្រុមហ៊ុន6 days ago

មកទៀតហើយ OPPO ចាប់ដៃគូជាមួយ League of Legend កក្រើកសៃវៀន E Sport

មួយរយៈ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ហាក់​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក រហូត​ទទួលបាន​ចំណាត់ថ្នាក់​ល្អជា​សកល និង ឈរលើ​លេខ​រៀង​ទីមួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (​របាយការណ៍​Canalys​ចុះផ្សាយ​ខែសីហា​ឆមាស​ទី​2 ឆ្នាំ 2019)​។ ​បច្ចុប្បន្ន OPPO បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្វែងរក​នូវ​របកគំហើញ​ថ្មីៗ និង កែច្នៃ​នូវ​ផលិតផល​ថ្មី​ជូន​ដល់​អ្នកប្រើប្រាស់​របស់​ពួកគេ និង​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ជាកស្តែង​ដូចជា​ម៉ូ​ឌែ​ល​កូនកាត់​ថ្មី ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង F Series និង...

អត្ថបទក្រុមហ៊ុន1 week ago

ត្រាក់ទ័រ​គូ​បូ​តាថ្មី​ MU-SERIES​ ម៉ូ​ឌែ​ល​ MU5702 និង MU4902 ខ្លាំង ធន់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ការងារលំបាក

គូ​បូ​តា​ ជា​ក្រុមហ៊ុន​នាំមុខគេ​ផ្នែក​គ្រឿងចក្រ​កសិកម្ម ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដើម្បី​អនាគត បាន​ណែនាំ​នូវ​ត្រាក់ទ័រ​គូ​បូ​តា​ថ្មី​ MU-SERIES​ ម៉ូ​ឌែ​ល ​MU5702​ មាន​ថាមពល 57​ កម្លាំង​សេះ និង​ម៉ូ​ឌែ​ល MU4902 មាន​ថាមពល 49​កម្លាំង​សេះ​។ ទាំងពីរ​ម៉ូ​ឌែ​ល​នេះ​សុទ្ធតែ​ផ្សារ​ភា្ជ​ម់​ជាមួយ​ពាក្យស្លោក​ “​រឹងមាំ និង​រហ័សរហួន​បំផុត​”​។ កាន់​តែមាន​ទំនុកចិត្ត​ជាមួយនឹង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ ។​...

អត្ថបទក្រុមហ៊ុន1 week ago

កម្មវិធី Shop&Win របស់ Global House រដូវកាលទី២ ត្រឡប់មកវិញជាមួយរង្វាន់ធំ គួរឱ្យចាប់អារម្មណ៍ជាងមុន

Global House គឺជា​ផ្សារ​ទំនើប​ដែល​ផ្គត់ផ្គង់​ទៅលើ​ សម្ភារៈ​សំណង់ ​សម្ភារៈប្រើប្រាស់​ក្នុង​គេហដ្ឋាន ​សម្ភារៈ​តុបតែង​សួន ​និង​ឧបករណ៍​ជាង​គ្រប់​ប្រភេទ​ដែល​កំពុងតែ​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងច្រើន​ថែមទៀត​ផង ​។ ​ទន្ទឹមនឹង​នេះដែរ​ ដើម្បី​ជាការ​លើកទឹកចិត្ត​ទៅដល់​បងប្អូន​អតិថិជន​ដែល​តែងតែ​ជឿទុកចិត្ត​និង​ទិញ​ទំនិញ​ពី Global House​នោះ​ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​នេះ​បាន​នាំយក​កម្មវិធី​ Shop&Win ​របស់ ​Global House ត្រឡប់មកវិញ​សាជាថ្មី​ម្តងទៀត​ដោយ​នេះ​ជា​ដូ​វ​កាល​ទី​២​ដែល​កាន់តែ​ប្លែក និង​មានការ​ផ្តល់ជូន​ជា​រង្វាន់​ដ៏​ធំ​អស្ចារ្យ​ជាង​មុន​សរុប​ជា​ទឹកប្រាក់​រហូតដល់ 100,000$ ឯណោះ​ក្នុងនោះ​រួមមាន​ដូចជា​៖...