Huawei Mate 20 X (5G) ជាស្មាតហ្វូនដំបូងគេបង្អស់នៅកម្ពុជាដែលបញ្ជាក់ថាអាចប្រើ 5G បាន !
ភ្នំពេញថ្ងៃទី 8 ខែ សីហា ឆ្នាំ 2019 ៖ Huawei Mate 20X (5G) គឺជាស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលបញ្ជាក់ថាអាចប្រើបណ្តាញសេវា 5G បានបន្ទាប់ពីការធ្វើតេស្តិ៍លើបណ្តាញសេវារបស់ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជា ។ កំពូលស្មាតហ្វូននេះ នឹងផ្តល់បទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុន ដល់ប្រជាជនកម្ពុជា លើការប្រើប្រាស់បណ្តាញសេវា 5G ជាមួយបច្ចេកដ៏ទំនើប និង ចុងក្រោយបំផុត ។
កំពូលស្មាតហ្វូន Huawei Mate 20X (5G) គឺជាស្មាតហ្វូនដំបូងគេ ដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដំណើរការបណ្តាញសេវា 5G ។
កំពូលស្មាតហ្វូននេះ មានអេក្រង់ទំហំធំរហូត7.2 អ៊ីញ និង ដំណើរការដោយប្រព័ន្ធ Leica multi-focal imaging ។ លើសពីនេះទៅទៀត Huawei Mate 20X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W Super Charge សាកថ្មបានលឿនដូចរន្ទះ ថាមពលថ្មធំមហាសាលទំហំ 4200 mAh ។
ការបញ្ជាក់ពីការប្រើប្រាស់បណ្តាញសេវា 5G ដំបូងគេបង្អស់នេះ គឺមិនមែនមានតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេគឺថែមទាំងមានការទទួលស្គាល់ពីស្ថាប័នពិភពលោក Global Certification Forum ( GCF) ដែល Huawei Mate 20X (5G) ជាស្មាតហ្វូនដំបូងគេបង្អស់ដែលអាចប្រើ 5G បាន ។
កំពូលស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ថ្មីចុងក្រោយបង្អស់លើបណ្តាញសេវា 5G នៅលើការប្រើប្រាស់ស្មាតហ្វូន ។ តាមដានទាំងអស់គ្នា ពីការប្រកាសលក់ជាផ្លូវការនៃការមកដល់នៃកំពូលស្មាតហ្វូនHuawei Mate 20 X (5G) ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook:https://www.facebook.com/huaweimobilekh