ឱកាសមកដល់ទៀតហើយ ! ចាប់យកក្តីស្រមៃក្លាយជាតារាចម្រៀងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស (វីដេអូ)
កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ចាប់ផ្ដើមធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ ! តើប្អូនៗកុមារអាយុ 7 ឆ្នាំ ដល់ 17 ឆ្នាំ ត្រៀមខ្លួនហើយឬនៅ ?
វគ្គជម្រុះដំបូងទីតាំងទីមួយនឹងធ្វើឡើងនៅ សណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្ដបាត់ដំបង នៅថ្ងៃ អាទិត្យទី 11 ខែសីហា ឆ្នាំ 2019 នេះចាប់ពីម៉ោង 8:00 ព្រឹកតទៅ !
កាន់តែពិសេសលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗក៏អាចចូលរួមទស្សនាដោយសេរីការប្រគំតន្ត្រី Cambodian Idol Junior Concert ដែលធ្វើមុនមួយថ្ងៃគឺនៅថ្ងៃទី 10 ខែ សីហា ឆ្នាំ 2019 ចាប់ពីម៉ោង 8:00 យប់តទៅនៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើប AEON Mall ភ្នំពេញជាន់ទីបួន ។
សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ! ពាក្យចូលរួមប្រឡងមានដាក់លក់ហើយនៅក្រុមហ៊ុន ហង្សមាសវីដេអូ ។
កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នកដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕
សូមទស្សនាវីដេអូខាងក្រោម៖