ព្រាប សុវត្ថិ មកពីអូស្រ្តាលី ឆន សុវណ្ណរាជ មកពីកាណាដា ដើម្បីត្រៀមខ្លួនធ្វើរឿងមួយនេះ (វីដេអូ)
ថ្មីៗនេះទាំងលោក ព្រាប សុវត្ថិ និង លោក ឆន សុវណ្ណរាជ បានហោះត្រលប់មកមាតុភូមិជាបន្តបន្ទាប់ ក្រោយបំពេញបេសកកម្មការសម្តែងអស់ជាងមួយខែនៅក្រៅប្រទេសនេះ ។
មិនមែនជារឿងចៃដន្យក្នុងការកំណត់ត្រលប់មកស្រុកខ្មែរវិញផ្ទួនគ្នាបែបនេះទេ ជាក់ស្តែងគឺដោយសារកំពូលតារាចម្រៀងទាំងពីរគឺលោក ព្រាប សុវត្ថិ និង លោក ឆន សុវណ្ណរាជ ត្រូវត្រៀមខ្លួនធ្វើជាគណៈកម្មការក្នុងការប្រឡងចម្រៀងកុមារលំដាប់ពិភពលោកដ៏ថ្មីសន្លាងគឺ Cambodian Idol Junior របស់ស្ថានីយទូរទស្សន៍ហង្សមាស ។
កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior នឹងចាប់ផ្តើមដំណើរការរដូវកាលទី ១ របស់ខ្លួនក្នុងពេលដ៏ឆាប់ៗខាងមុខនេះហើយដែលមានគណៈកម្មការជាតារាចម្រៀងលំដាប់ប្រទេសបីរូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និង អ្នកនាង សុខ ស្រីនាង ។
កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នកដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕
សូមទស្សនាវីដេអូខាងក្រោម៖