សុខ ស្រីនាង ត្រៀមខ្លួនធ្វើគណៈកម្មការកម្មវិធីលំដាប់ពិភពលោក (វីដេអូ)
នេះគឺជាលើកទីមួយហើយដែលម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” បានក្តោបតំណែងធំជា គណកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ពីភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស ។
កម្មវិធី Cambodian Idol Junior នឹងចាប់ផ្តើមដំណើរការរដូវកាលទី ១ របស់ខ្លួនក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះហើយដែលមានគណៈកម្មការជាតារាចម្រៀងលំដាប់ប្រទេស ៣ រូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និង អ្នកនាង សុខ ស្រីនាង ផ្ទាល់តែម្តង ។
តួស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” នេះបានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយសម្រាប់ជីវិតសិល្បៈរបស់ នាងក្នុងការធ្វើជាគណៈកម្មការប្រឡងចម្រៀងហើយវារឹតតែធ្វើឲ្យនាងរំភើបខ្លាំងបំផុត ព្រោះនេះជាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលនាងនឹងត្រូវធ្វើការជាមួយគណៈកម្មការពីររូបទៀតដែលសុទ្ធតែជាកំពូលតារាចម្រៀង ។
អ្វីដែលសំខាន់សម្រាប់តារាចម្រៀងស្រីរូបនេះបានបង្ហាញពីគោលជំហរក្នុងការធ្វើជាគណៈកម្មការ ក្នុងកម្មវិធីកម្រិតកំពូលនេះឲ្យបានល្អបំផុតហើយនាងក៏នឹងស្វាគមន៍រាល់មិតិរិះគន់ដើម្បីស្ថាបនាផងដែរ ។
កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នកដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ AI សែលហ្វី 32 MP ៕
សូមទស្សនាវីដេអូខាងក្រោម៖