មនុស្សទាន់សម័យ តែងជ្រើសយកទូរស័ព្ទដែលឆ្លាតវៃ
នៅពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខ និង កាន់តែជឿនលឿនឥតដែនកំណត់ នោះការគិតរបស់មនុស្សយើងម្នាក់ៗកាន់តែទាន់សម័យទៅតាមយុគសម័យផងដែរ។ អ្នកខ្លះបានគិតថាការដែលធ្វើខ្លួនឯងក្លាយជា មនុស្សទាន់សម័យកាល គឺជារឿងដែលចាំបាច់ និង ល្អបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារតែនៅក្នុងផ្នត់គំនិតរបស់ពួកគេយល់ឃើញថា ពួកគេបានប្រឹងរកលុយមក គឺដើម្បីបំពេញតម្រូវការចង់បាន និង ចាំបាច់របស់ពួកគេ។
ដូច្នេះ គេតែងតែជ្រើសយកអ្វីដែលពួកគេពេញចិត្ត និង អាចជួយសម្រាលការលំបាករបស់ពួកគេដែលមិនអាចធ្វើដោយផ្ទាល់បាន។ ឧទាហរណ៍ងាយៗថា ហេតុអ្វីបានជាខ្ញុំសរសេរប្រធានបទស្តីពី មនុស្សទាន់សម័យតែងជ្រើសយកទូរស័ព្ទឆ្លាតវៃ ព្រោះសម័យនេះទៅហើយមានមនុស្សតិចណាស់ ដែលមិនស្គាល់ស្មាតហ្វូននោះ សូម្បីតែមនុស្សចាស់ទូទៅ ក៏ពួកគាត់តែងមានស្មាតហ្វូនប្រើប្រាស់ដែរ! ព្រោះស្មាតហ្វូន ឬ ទូរស័ព្ទឆ្លាតវៃ គឺជាឧបករណ៍ដែលផលិតដោយដៃមនុស្ស និង បង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពសរបស់មនុស្សដែលវៃឆ្លាតបំផុត។
ពួកគេបានកំលាយឧបករណ៍មួយប្រភេទនេះ ទៅជារបស់ដែលមានតម្លៃ និង មានភាពវៃឆ្លាត និង ចាំបាច់សម្រាប់មនុស្ស ដូចជាសម្រួលដល់ការសន្ទនាគ្នា ការទំនាក់ទំនង ការទស្សនា និង ការសិក្សាស្រាវជ្រាវជាដើម។ មិនតែប៉ុណ្ណោះនៅឆ្នាំ ២០១៩ នេះ ចំពោះស្មាតហ្វូនដែលជាជម្រើសដ៏សាកសម គឺវាត្រូវបានគេប្រើប្រាស់ធ្វើជាជំនួយការសម្រាប់មនុស្សយើងទាំងការថតរូបទុកជាអនុស្សាវរីយ៍ និង ផ្ទុកទិន្នន័យទាំងឡាយសម្រាប់ពួកគេផងដែរ។ បច្ចុប្បន្ននេះ ទីផ្សារទូរស័ព្ទកំពុងមានការប្រកួតប្រជែងគ្នា ដោយពួកគេបានសម្រិតសម្រាំងទាំងរូបរាងខាងក្រៅ ប្រកបដោយភាពទាក់ទាញ គ្រាន់តែឃើញភ្លាម ចង់បានតែម្តង និងរចនាផ្នែកខាងក្នុងបានយ៉ាងល្អ សម្រាប់តម្រូវការអតិថិជនរបស់ពួកគេ។
យើងអាចនិយាយបានថា OPPO F11 Pro 128GB ជាប្រភេទស្មាតហ្វូន ដែល Smart ដ៏មានប្រជាប្រិយក្នុងឆ្នាំ២០១៩នេះ ព្រោះវាមានអេក្រង់លាតពេញមិនរំខានដល់ភ្នែក នៅពេលទស្សនារូបភាពវីដេអូ និង អាចកំដរអ្នកលេងហ្គេមអនឡាញបានយ៉ាងស្រលះភ្នែក និង មានថាមពលថ្មរហូតដល់ទៅ 4000mAh មានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ហើយស្មាតហ្វូន ដែល Smart គឺសំដៅលើស្មាតហ្វូនដែលមានអង្គផ្ទុកទិន្នន័យធំ ROM 128GB ជាទំហំដែលមានការគាំទ្រខ្លាំងដោយមិនចាំបាច់ឲ្យលោកអ្នកបន្ថែម SD Card ឡើយ! ហើយស្មាតហ្វូនដែល Smart គឹជាស្មាតហ្វូនដែលអាចផ្តិតយករូបភាពច្បាស់នៅទីងងឹត និង ថតរូបស៊ែលហ្វីរបស់លោកអ្នកបានយ៉ាងច្បាស់ល្អឥតខ្ចោះថែមទៀតផង។
ដោយឡែកអ្នកខ្លះទៀត ក៏មានការគិតបែបផ្សេងៗគ្នាដែរ ដោយពួកគេមិនបានផ្តោតលើសម្ភារៈនិយមអ្វីទាំងអស់ ប៉ុន្តែពួកគេនៅតែជ្រើសរើងស្មាតហ្វូនម៉ូឌែល OPPO F11 Pro 128GB នេះដើម្បីការទិញអីវ៉ាន់អនឡាញ និង Scan Cord នៅតែទីសាធារណៈ ព្រោះវាកាន់ថ្មបានយូរ និង Smooth ថែមទៀតផង ៕