ហេតុផលសំខាន់ៗ ១០ យ៉ាង ម៉ៃឡូ ជួយកូនរបស់លោកអ្នកមានសុខភាពល្អ និង កាន់តែសកម្មជាងមុន !
តើកូនរបស់អ្នកញ៉ាំម៉ៃឡូដែរឬទេ ?
ម៉ៃឡូ ជាភេសជ្ជៈដែលមានរសជាតិសូកូឡានាំមុខគេនៅលើពិភពលោក ដែលអាចឆុងពិសាបានជាមួយទឹកក្តៅ ឬ ទឹកត្រជាក់ និង អាចលាយជាមួយទឹកដោះគោក៏បាន ។ ម៉ៃឡូ ផ្តល់នូវវីតាមីន និង សារធាតុរ៉ែសំខាន់ៗជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ និង ថាមពលដល់រាងកាយ ក៏ដូចជាជំនួយដល់ប្រាជ្ញាស្មារតីរបស់កុមារ ។
ម៉ៃឡូ តែងតែយកចិត្តទុកដាក់បំផុតចំពោះការអភិវឌ្ឍរបស់កុមារ ហើយត្រូវបានស្គាល់ជាយូរណាស់មកហើយថា ជាភេសជ្ជៈដែលផ្តល់នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយ និង ជួយរក្សាថាមពលឲ្យកាន់តែមានសកម្មភាពរស់រវើកពេញមួយថ្ងៃ ។ ម៉ៃឡូគឺជាអាហារបំប៉នដ៏ពិសេសដែលត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភដ៏ចាំបាច់មួយដែលធ្វើឲ្យកុមារមានភាពសកម្មជាងមុន ។ សារធាតុផ្សំទៀតសោតត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន និង សម្រិតសម្រាំងជាទីបំផុតដើម្បីផ្តល់ឱ្យកុមារនូវវីតាមីន សារធាតុរ៉ែសំខាន់ៗ និង ថាមពលឆ្ពោះទៅមុខ ព្រមទាំងកាត់បន្ថយការហេវហត់ និង អស់កម្លាំងរបស់កុមារ ។
ខាងក្រោមនេះជាហេតុផលសំខាន់ៗទាំង ១០ ចំណុច ដែលទទួលបានមកពីការញ៉ាំភេសជ្ជៈ ម៉ៃឡូ ៖
1. ផលិតឡើងពីសារធាតុធម្មជាតិពិតៗមានដូចជា ស្រូវសាលី ទឹកដោះគោ និង កាកាវ
2. ជាអាហារូបត្ថម្ភ ដែលមានតុល្យភាព និង ជួយឲ្យមានសុខភាពល្អ
3. ម៉ៃឡូ មានផ្ទុកសារធាតុ PROTOMALT ដែលត្រូវបានផលិតចេញពីមីក្រូសារធាតុសម្រាប់ការផលិតថាមពលដ៏អស្ចារ្យ
4. វីតាមីន B ជួយផលិតថាមពលដែលបានមកពីចំណីអាហារយ៉ាងមានប្រសិទ្ធភាព
5. កាល់ស្យូមធ្វើឲ្យឆ្អឹងនិងធ្មេញរឹងមាំ
6. ជាតិដែកសម្រាប់ផលិតកោសិកាឈាមក្រហម
7. ជាផលិតផលអន្តរជាតិដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន ណេសត្លេ
8. ទទួលបានការជឿទុកចិត្តជាច្រើនជំនាន់មកហើយ
9. រសជាតិឈ្ងុយឆ្ងាញ់ពីសូកូឡា និង ស្រូវសាលី
10. ជាភេសជ្ជៈដែលល្អបំផុតសម្រាប់ញ៉ាំប្រចាំថ្ងៃជាមួយអាហារពេលព្រឹក