ត្រឹម៦៨គ្រឿង និង តម្លៃ៩៩៩ដុល្លារទៀត ជាតួលេខល្អ! ថាមិនត្រូវទិញហើយរាសីឡើងស្រឺតៗ
ប្រយ័ត្នទិញមិនទាន់គេណាបងប្អូន!ព្រោះថាហាងលក់ទូរស័ព្ទដៃ ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន OPPO នៅកម្ពុជាគឺមានច្រើនខ្លាំងណាស់! នៅពេលនេះទាំងហ្វេនផ្កាប់មុខរបស់ Barcelona និង ជាហ្វេនផ្កាប់មុខរបស់ទូរស័ព្ទដៃ OPPO ប្រហែលជាកំពុងទៅកាន់បណ្តាហាងលក់ទូរស័ព្ទដៃរបស់ OPPO ហើយមើល៍ទៅ ព្រោះថាម៉ូឌែល OPPO Reno FC Barcelona Edition មានត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលកំណត់ដោយរោងចក្រផលិតទូរស័ព្ទម៉ូឌែលនេះ។
ដូចលោកអ្នកបានដឹងស្រាប់ហើយ សម្រាប់ម៉ូឌែលនេះក៏បានលក់នៅតំបន់អឺរ៉ុបដែរ ដែលមានតម្លៃខ្ទង់ពាន់ជាងឯណោះ និង បានលក់ចេញយ៉ាងផុសផុល តាមរយៈហ្វេនរបស់ក្រុមបាល់ទាត់លំដាប់ពិភពលោក Barcelona ដើម្បីអបអរសាទរការប្រកួតរបស់ក្រុមពួកគេផងដែរ។ ទូរស័ព្ទ OPPO Reno FC Barcelona Edition ដែលមានពាក្យស្លោកថា “The Color of Miracle “ បានរចនាឡើងយ៉ាងហ្មត់ចត់បំផុតឲ្យស៊ីមេទ្រីពណ៌គ្នាជាមួយនឹង LOGO របស់ក្រុម Barca ដើម្បីផ្គាប់ចិត្តអ្នកនិយមចូលចិត្តកីឡាបាល់ទាត់ ជាពិសេសគឺក្រុមអ្នកគាំទ្រកីឡាករក្នុងក្លិប Barcelona ដោយសារតែវាកាន់តែធ្វើឲ្យលោកអ្នកមានភាពកាន់តែងាយស្រួលក្នុងការទស្សនាបាល់ទាត់ទុកជាអនុស្សាវរីយ៍ និងអាចថតរូបបានដោយបច្ចេកវិទ្យា Zoom នៅក្នុងកាម៉េរ៉ាក្រោយទំហំ 48MP រហូតបានដល់ទៅ ៦០ដង ឯណោះ! និង កាមេរ៉ាមុខបែបបញ្ឆិត ក៏មានដៅពណ៌ខៀវ ក្រហមម៉ាអេមតែម្តង! ឃើញហើយ មិនលង់ គឺក្បត់ខ្លួនឯងហើយ ហេហេហេ ។ លើកនេះ OPPO បានបញ្ចេញម៉ូឌែល Reno FC Barcelona Edition មានចំនួនត្រឹមតែ ៦៨គ្រឿង ជាលេខល្អ និង តម្លៃល្អត្រឹមតែ ៩៩៩ដុល្លារ ក៏ជាលេខល្អទៀតនៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះ ពួកគេក៏មានកាដូពិសេសៗដែលមានតម្លៃសរុបរហូតដល់ទៅ $188 មានដូចជា៖
ទី១ ផ្តល់ជូនកាសស្តាប់ត្រចៀកធំ ឬ (Headphones)
ទី២ គឺផ្តល់ជូនស៊ីមស្មាត (លេខពិសេស) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24 សប្តាហ៍ថែមទៀតផង! ដូច្នេះតម្លៃដែលលោកអ្នកជាវទូរស័ព្ទនេះក្នុងប្រទេសកម្ពុជា គឺចំណេញជាងនៅតំបន់អឺរ៉ុបទៅទៀត!
ដូច្នេះរួសរាន់ឡើង អ្នកមកមុន បានមុនណាបងប្អូន៕