ត្រៀមហើយឬនៅ? កំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 នឹងបង្ហាញខ្លួនឆាប់ៗនេះ!
ចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបង្ហាញ វីដេអូ Teaser អំពីកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10មក កំពុងតែធ្វើឱ្យពិភពលោកកក្រើក និង ភ្ញាក់ផ្អើលខ្លាំងបំផុត។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ដែលមានប៊ិចគូរជារង្វង់ ហើយក្លាយទៅជាកាមេរ៉ា ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញវត្តមានកំពូលស្មាតហ្វូនប៊ិចជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ ២០១៩ នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះ នៅក្នុងទីក្រុងញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក នៅថ្ងៃ ពុធ ទី០៧ ខែសីហា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩ ម៉ោង ៣ ជិតភ្លឺ ម៉ោងនៅក្នុងប្រទេសកម្ពុជា ។
ដូច្នេះអ្នកគាំទ្រ សាមសុងទាំងអស់ សូមរង់ចាំមើលទាំងអស់គ្នាថាតើ កំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 ជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះនោះ ហើយខុសពីជំនាន់មុនយ៉ាងណា សូមតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉កតាមរយៈបណ្តាញសង្គមដូចខាងក្រោម៖
– វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖
www.samsung.com
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖
www.facebook.com/SamsungCambodia
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Sabay ៖
https://www.facebook.com/SabayNewsOfficial/
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានខេម បូរីផត៖
https://www.facebook.com/Camboreport/
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Khmernote ៖
https://www.facebook.com/Khmernote/
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានទស្សនាវដ្តី អេឡិចត្រូនិច ៖
https://www.facebook.com/eworldmagz/
សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថាតើមានអ្វីដែលអស្ចារ្យ ប្លែក ឡូយខ្លះ !