យប់នេះដល់វគ្គចុងក្រោយ JUDGE AUDITIONS ហើយ (មានវីដេអូ)
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍មានបេក្ខជនបេក្ខនារីជាច្រើនរូបបានចូលរួមប្រកួតដោយបញ្ចេញនូវទេពកោសល្យរបស់ខ្លូននៅចំពោះមុខគណៈកម្មការទាំង ៤ រូបដែលបង្កបាននូវបរិយាកាសយ៉ាងសប្បាយរីករាយ និង ប្លែកៗផងដែរ ។
ហើយនៅរាត្រីថ្ងៃសុក្រនេះ គឺជារាត្រីចុងក្រោយក្នុងវគ្គ JUDGE AUDITIONS ហើយ ! តើនៅមានបេក្ខជនបេក្ខនារីណាខ្លះទៀតដែលនឹងមកបង្ហាញសមត្ថភាពចំពោះមុខគណៈកម្មការទាំងបួនរូប ? កុំភ្លេចរង់ចាំទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គ JUDGE AUDITION សប្ដាហ៍ទី ៥ នៅរាត្រីថ្ងៃសុក្រ ទី ១២ ខែមករា ឆ្នាំ ២០១៨ នេះ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ ៕