ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា និង ផាយផេ ប្រកាសភាពជាដៃគូ ដើម្បីបង្កើនការផ្តល់ជូនផលិតផលធានារ៉ាប់រងដែលមានតម្លៃសមរម្យដល់អតិថិជន
រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ ៖ នៅថ្ងៃនេះក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់សេវាសុខភាព និង សេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធទូរស័ព្ទ បានចុះហត្ថលេខាលើអនុស្សរ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន បង់ប្រាក់តាមកម្មវិធីទូរស័ព្ទ ផាយផេ ដើម្បីបង្កើនលទ្ធភាពប្រើប្រាស់ផលិតផល ដែលងាយស្រួល និង មានតម្លៃសមរម្យសម្រាប់អតិថិជនដែលមិនទាន់ទទួលបានសេវាធានារ៉ាប់រងនៅកម្ពុជា ។ ឥឡូវនេះអតិថិជនអាចចូលទៅក្នុងកម្មវិធី ផាយផេ នៅក្នុងទូរស័ព្ទដៃរបស់ពួកគេហើយបង់ប្រាក់ផលិតផលធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតរបស់ ប៊ីម៉ា ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះតាមរយៈគណនី ផាយ ផេ របស់ពួកគេ ។
អត្រាកំណើនធានារ៉ាប់រងនៅកម្ពុជានៅមានកម្រិតតិចជាង 1% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស មានន័យថាប្រសិនបើមានហេតុការអាក្រក់ណាកើតឡើង ចំពោះប្រជាពលរដ្ឋ គាត់ត្រូវប្រឈមនឹងបន្ទុកចំណាយខ្ពស់សម្រាប់សុខភាព ។ ផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ ប៊ីម៉ា ដែលចំណាយចាប់ផ្តើមពី ១ ដុល្លារក្នុងមួយខែអតិថិជនអាចចុះឈ្មោះយ៉ាងឆាប់រហ័ស និង ដោយមិនប្រើប្រាស់ឯកសារ ។ ប៊ីម៉ា ប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទចល័ត បានផ្តល់ឲ្យអតិថិជនដែលមិនចាំបាច់មានបទពិសោធជាមួយបច្ចេកវិទ្យា ឬ មិនមានលទ្ធភាពប្រើប្រាស់គណនីធនាគារទទួលបានសេវាធានារ៉ាប់រងនិងសេវាសុខភាពជាលើកដំបូង ។ ភាពជាដៃគូជាមួយក្រុមហ៊ុន ផាយផេ នឹងអនុញ្ញាតឱ្យអតិថិជនកាន់តែច្រើនចុះឈ្មោះប្រើប្រាស់សេវាសំខាន់ៗទាំងនេះ ។
លោកស្រី គឹម តុលអំ នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា បានមានប្រសាសន៍ថា “គោលបំណងរបស់ ប៊ីម៉ា គឺដើម្បីការពារអនាគតរបស់គ្រួសារទាំងអស់យើងចង់ផ្តល់ភាពងាយស្រួលតាមតែអាចធ្វើបាន ដើម្បីឲ្យប្រជាជនទាំងអស់អាចប្រើប្រាស់ផលិតផលរបស់យើង ។ នេះមានន័យថា ការចាប់ផ្តើមភាពជាដៃគូថ្មីនេះដើម្បីឲ្យអតិថិជនអាចប្រើប្រាស់ និង ជ្រើសរើសវិធីសាស្ត្រទូទាត់ដែលសមស្របនឹងងាយស្រួលសម្រាប់ពួកគាត់ ។ តាមរយៈភាពជាដៃគូជាមួយ ផាយ ផេ ដែលជាក្រុមហ៊ុន បង់ប្រាក់តាមកម្មវិធីទូរស័ព្ទ មានការរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជាយើងជឿជាក់ថា អតិថិជនច្រើនជាង 25 ម៉ឺននាក់ នឹងទទួលបានសេវាធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសម្រាកមន្ទីរពេទ្យ, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និង សេវាសុខភាពតាមទូរស័ព្ទ ។
ប៊ីម៉ា ចាប់ផ្តើមដំណើរការក្នុងប្រទេសកម្ពុជាឆ្នាំ 2014 និង កំពុងបម្រើសេវាធានារ៉ាប់រងដល់អតិថិជនជាងកន្លះលាននាក់ និង បានផ្តល់ប្រាក់សំណងជាង ១ លានដុល្លារជូនដល់អតិថិជន ។ តាមរយៈការច្នៃប្រឌិត និង ការបង្កើនកិច្ចសហការភាពជាដៃគូជាមួយក្រុមហ៊ុនសេវាកម្មបង់ប្រាក់នានាយើងនឹងអាចសម្រេចបាននូវគោលដៅរបស់យើង ក្នុងការផ្តល់ការណែនាំផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋដែលមិនទាន់យល់ពីតម្លៃនិងសារសំខាន់នៃធានារ៉ាប់រង ។
លោក ថូម៉ាស ពុកូនី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយផេ បានឲ្យដឹងថា ៖
“ផាយ ផេ ក្នុងនាមជាក្រុមហ៊ុនបង់ប្រាក់តាមទូរស័ព្ទ យើងកំពុងផ្តោតលើការកែលម្អឲ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាជនក្នុងការទទួលបាននិងអាចបង់ថ្លៃសេវាសំខាន់ៗដូចជាការបង់ប្រាក់ធានារ៉ាប់រងអាយុជីវិតជាដើម។ យើងមានមោទនភាពក្នុងការសហការជាមួយ ប៊ីម៉ា ដើម្បីជួយពង្រីកការធានារ៉ាប់រងជីវិតដល់សហគមន៍កាន់តែធំទូលាយ – រួមជាមួយគ្នានេះផងដែរ ក៏បានផ្តល់ភាពងាយស្រួលសម្រាប់ប្រជាជន ក្នុងការបង់ប្រាក់ធានារ៉ាប់រងប្រចាំខែតាមរយៈកម្មវិធីទូរស័ព្ទដែលមិនចាំបាច់ប្រើសាច់ប្រាក់ ។
អតិថិជនរបស់ ផាយ ផេអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិត, គ្រោះថ្នាក់បុគ្គល និងសេវាសុខភាពតាមរយៈកម្មវិធីនេះ ដែលចំណាយចាប់ពី 1 ដុល្លារក្នុងមួយខែ។ អតិថិជននឹងទទួលបានសំណងរហូតដល់ 5,000 ដុល្លារសម្រាប់ផលិតផលគ្រោះថ្នាក់បុគ្គលត្រឹមតែ 1 ដុល្លារក្នុងមួយខែនិង 5,000 ដុល្លារសម្រាប់ផលិតផលធានារ៉ាប់រងអាយុជីវិត ដោយចំណាយត្រឹមតែ 2.40 ដុល្លារក្នុងមួយខែ។ ប៊ីម៉ាផ្តល់ជូនអតិថិជនក្នុងការបង់ធានារ៉ាប់រងប្រចាំខែជាមួយគម្រោងសុខភាព។អតិថិជនដែលបង់ប្រាក់ធានារ៉ាប់រង ក្នុងខែនេះ នឹងទទួលបានធានារ៉ាប់រងនៅខែបន្ទាប់។ ការបង់ប្រាក់ធានារ៉ាប់រងពេញលេញ អតិថិជននឹងទទួលអត្ថប្រយោជន៍ និងសំណងពេញលេញ។
អំពី ប៊ីម៉ា
ប៊ីម៉ា ប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទ ក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងនិងផលិតផលធានារ៉ាប់រងផ្នែកសុខភាព ដែលងាយស្រួល មានតម្លៃសមរម្យ ចំពោះអតិថិជនដែលមានការលំបាកក្នុងការទទួលសេវាផ្នែកសុខភាព នៅទីផ្សារកំពុងរីកចម្រើន និងក្រុមគ្រួសារដែលមិនអាចទទួលបានសេវាទាំងនេះ តាមប្រព័ន្ធចែកចាយបែបបុរាណ។ ទម្រង់បច្ចេកទេសរបស់ ប៊ីម៉ា គឺការផ្តល់នូវលក្ខណៈងាយស្រួលដល់អតិថិជននូវបទពិសោធន៍ដោយគ្មានក្រដាសនិងភាពបត់បែន ជាមួយគ្នានឹង ភ្នាក់ងារចែកចាយផលិតផលនិងផ្តល់ការណែនាំដល់អតិថិជន។ លក្ខណៈងាយស្រួលរបស់បច្ចេកទេសនេះ គឺជាគន្លឹះនៃភាពរីកចម្រើនរបស់ ប៊ីម៉ា ដែលទទួលបានអតិថិជនរហូតដល់ជាង ៣៣ លានអ្នកនៅក្នុងទីផ្សារទាំង ១២ ទូទាំងអាហ្វ្រីក អាស៊ី និង អាមេរិកឡាទីន ។ ប៊ីម៉ា បញ្ជាក់ថាពិតជាអាចធ្វើទៅបានដើម្បីបម្រើសេវាកម្មទៅអតិថិជនសក្តានុពល និងប្រកបដោយនិរន្តរភាព។ ប៊ីម៉ា ធ្វើការងារជាមួយផ្នែកបម្រើសេវាកម្មទូរគមនាគមន៍ទូរស័ព្ទ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមជាមួយផ្នែករីកចម្រើនផ្សេងទៀត។ គ្រប់ដៃគូរសហការ កំពុងចូលរួមជាមួយបេសកកម្មរបស់ ប៊ីម៉ា ដើម្បីបម្រើសេវាដល់អតិថិជនដែលពិបាកក្នុងការទទួលបានសេវានានា ដែលមានរហូតដល់ ៩៣% នៃអតិថិជនទាំងអស់ទូទាំងពិភពលោកដែលមានចំណូលតិចជាង ១០ ដុល្លារ ក្នុងមួយថ្ងៃ និង ៧៥% កំពុងត្រៀមទទួលយកនូវសេវាធានារ៉ាប់រងជាលើកដំបូងរបស់ខ្លួន។
អំពី ប៊ីម៉ាកម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រង ប៊ីម៉ា (BIMA) បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅខែមេសាឆ្នាំ 2014 និងបានចាប់ផ្តើមផ្តល់ជូនសេវាធានារ៉ាប់រង ដែលមាន តម្លៃសមរម្យនិងងាយស្រួល ជាមួយសេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។ ការចុះឈ្មោះធានារ៉ាប់រងជាមួយ ប៊ីម៉ា មានភាពងាយស្រួល ដោយបច្ចុប្បន្ន BIMA មានអតិថិជនចុះឈ្មោះជិត មួយលាននាក់នៃគ្រប់ផលិតផលរបស់ខ្លួន។ រហូតមកដល់បច្ចុប្បន្ន ប៊ីម៉ាបានចំណាយប្រាក់ជាង មួយលានដុល្លារក្នុងការផ្តល់សំណងជូនដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ :