Samsung Galaxy A80 ទទួលបានប្រជាប្រិយភាពខ្លាំង ទាំងតម្លៃ ភាពទំនើប និង កាមេរ៉ាល្អឡូយផ្តាច់គេ !
ភ្នំពេញថ្ងៃទី 26 កក្កដា ឆ្នាំ 2019 ៖ ចាប់តាំងពី Samsung Galaxy ស៊េរី A ចេញមកយើងឃើញថាទទួលបានការគាំទ្រច្រើនជាមួយនឹងរចនាបទរូបរាងថ្មី បច្ចេកវិទ្យា និង តម្លៃ ។ តែអ្វីដែលកាន់តែពិសេស និង គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់ស្មាតហ្វូន Samsung Galaxy A80 ស៊េរីចុងក្រោយដែលទើបតែដាក់លក់ផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលថ្មីៗនេះ គឺពិតជាធ្វើឱ្យអតិថិនទាំងអស់មានការពេញចិត្តពេញថ្លើម និង សរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ។
លោកអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និង មានចម្ងល់ថាតើ Samsung Galaxy A80 នេះមានមន្តស្នេហ៍ ឬ ចំណុចពិសេសអ្វីខ្លះទៅទើបអាចធ្វើឱ្យអ្នកប្រើប្រាស់ដកចិត្តពុំរួចបែបនេះ ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានធ្វើការចុះផ្សាយម្តងរួចមកហើយពីលក្ខណៈទូទៅនៅពេលចេញលក់ថ្ងៃដំបូង ។
ប៉ុន្តែនៅពេលនេះក្រុមហ៊ុននឹងលើកយកចំណុចពិសេសដែលអាចធ្វើឱ្យ Samsung Galaxy A80 ជាប់ចំណាត់ថ្នាក់ជាស្មាតហ្វូនដែលឡូយ ទំនើបទាន់សម័យ និងមានរូបរាងស្រស់ស្អាតគួរឱ្យទាក់ទាញបំផុតនោះគឺ មានកាមេរ៉ា 48 MP ដែលល្អប្លែកច្បាស់ដាច់គេអាចបង្វិលមុខក្រោយ ចង់ថតប្លង់អី ឬ live video ឬ live focus អីក៏ទទួលបានគុណភាពរូបល្អឥតខ្ចោះ ជាមួយនឹងមុខងារទប់លំនឹងដ៏វៃឆ្លាត (Super Steady) ខណៈដែលអេក្រង់មានទំហំធំដល់ទៅ 6.7 អ៊ីញ ធំលើសគេក្នុងពិភពស្មាតហ្វូនប្រចាំឆ្នាំ ភ្លឺច្បាស់ត្រជាក់ភ្នែកជាមួយនឹងកញ្ចក់អេក្រង់ Super AMOLED និង ការគាំទ្រឱ្យលោកអ្នករីករាយជាមួយការកម្សាន្តរបស់អ្នកដោយការសាកថ្មលឿន (Fast Charging, very fast) ។
អត់ទាន់គ្រប់គ្រាន់ទេ! ចំណុចដែលរសើបបំផុតគឺនៅទីនេះ! អ្វីដែលធ្វើឱ្យពិភពលោករួមទាំងប្រទេសកម្ពុជាមានការស្ញប់ស្ញែងមិនសរសើរមិនបាននោះគឺ Samsung Galaxy A80 មានតម្លៃបង្គួរ ប៉ុន្តែត្រូវបានរចនាឡើង និង បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមិនចាញ់កំពូលស្មាតហ្វូនដែលមានតម្លៃថ្លៃប៉ុន្មាននោះទេ ។ ដូច្នេះប្រសិនបើលោកអ្នកចង់បានស្មាតហ្វូនដែលឡូយ ទំនើប ប្លែកទាក់ទាញ និង តម្លៃសមរម្យនោះ ខ្ញុំសូមនិយាយ និង ធានាថាគ្មានអ្វីក្រៅពី Samsung Galaxy A80 ទេ ! ឈប់សិន! ខណៈនេះជឿខ្ញុំតែ 80 % បានហើយ! 20% ទៀតសូមអញ្ជើញសាក និង ចាប់កាន់ដោយខ្លួនឯងសិនទៅ លោកអ្នកនឹងបានដឹងច្បាស់ 100% ហើយ ។
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕