ជួបជុំរីករាយ គោលបំណងសំខាន់នៃពិធីប្រគល់រង្វាន់របស់ Global House ជូនអតិថិជន
ក្រោយរៀបចំកម្មវិធីពិសេស Shop & Win ដើម្បីផ្តល់រង្វាន់ថ្លែងអំណរគុណដល់អតិថិជនខ្លួន ហើយរៀបចំកម្មវិធីចាប់ឆ្នោតស្វែងរកម្ចាស់រង្វាន់ពិតប្រាកដជាសាធារណៈកាលពីថ្ងៃទី ០៧ ខែកក្កដាថ្មីៗនេះរួចមក នាសប្តាហ៍នេះ Global House ក៏រៀបចំពិធីដ៏ពិសេសមួយទៀត អញ្ជើញអ្នកមានសំណាងទាំងអស់មកជួបជុំទទួលយកភាពសប្បាយរីករាយព្រមគ្នាវិញម្តង។
ម្ចាស់រង្វាន់ទាំងអស់ពិតជារំភើបខ្លាំងនឹងកម្មវិធីជួបជុំដ៏ធំនេះ ព្រោះទិញទំនិញក្នុងថ្ងៃផ្សេងគ្នា តែបែរជាអាចមកជួបជុំគ្នាទទួលយករង្វាន់បញ្ជាក់ពីសំណាងរបស់ខ្លួនក្នុងថ្ងៃតែមួយ ។ រង្វាន់ទាំងអស់ដែលសរុបជាទឹកប្រាក់ប្រមាណ ១០ ម៉ឺនដុល្លា មានដូចជារថយន្ត Mazda 6 Sendan 2019 ចំនួន ១ គ្រឿង, ម៉ូតូ Honda Scoopy 2020 ចំនួន ១០ គ្រឿង, ទូរទស្សន៍ LED Curved TV 55 PAXON ចំនួន ២០ គ្រឿង, ម៉ាស៊ីនបូមធូលី និង ទឹក INOVA ចំនួន ៣០ គ្រឿង, កង្ហារ INOVA ចំនួន ៤០ គ្រឿង, វ៉ាលិសដាក់សម្លៀកបំពាក់ចំនួន ៥០ រង្វាន់ និង Gift Voucher ដែលតម្លៃ ៣០ ដុល្លារ ចំនួន ១០០ រង្វាន់ Global House នឹងផ្តល់ជូនដល់ដៃអតិថិជនក្នុងពេលដំណាលគ្នា ដើម្បីញ៉ាំងបរិយាកាសរីករាយព្រមគ្នាតែម្តង ។
ហេតុអ្វីបានជាមជ្ឈមណ្ឌលប្រមូលផ្តុំសម្ភារតុបតែងគេហដ្ឋាន និង គ្រឿងសំណង់ដ៏សម្បូរបែបមួយនេះរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះក្នុងថ្ងៃតែមួយ ? ចម្លើយព្រោះអ្នករៀបចំកម្មវិធីចង់ឱ្យម្ចាស់រង្វាន់ជាអតិថិជនដូចគ្នាចូលរួមជួយគ្នាធ្វើជាសាក្សីនៃការទទួលយករង្វាន់ពិតដោយឥតមានការក្លែងបន្លំ ហើយមានឱកាសបានជួបជុំបង្កើននូវបរិយាកាសរីករាយ និង អាចបង្កើតទំនាក់ទំនងល្អរវាងគ្នាបានថែមទៀត ។
គ្លូប៊លហៅស៍កម្ពុជា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនត្រឹមជាកន្លែងផ្គត់ផ្គង់សម្ភារសំណង់ និង សម្ភារៈតុបតែងគេហដ្ឋានគ្រប់ប្រភេទប្រកបដោយគុណភាព ហើយមានតម្លៃសមរម្យប៉ុណ្ណោះទេ តែរាល់សេវាកម្ម និង កម្មវិធីពិសេសទាំងអស់សុទ្ធតម្កល់អត្ថប្រយោជន៍របស់អតិថិជនជារឿងសំខាន់។ ដូច្នេះពិធីប្រគល់រង្វាន់ជូនភ្ញៀវប្រចាំឆ្នាំ ២០១៩ នេះក៏មានលក្ខណៈប្លែកខុសពីពិធីរបស់ស្ថាប័នដទៃដែរ តាមរយៈការរីករាយរួមគ្នាក្នុងថ្ងៃទទួលយកអំណោយ វាបានបង្ហាញនូវការចូលរួមដ៏ល្អរបស់អតិថិជន សាមគ្គីភាពចេះរួបរួមជួយគ្នាទៅវិញទៅមក ដែលប្រៀបបាននឹងការបង្កើត បណ្តាញអតិជនឆ្នើមជួយរក្សាគ្រឹះនៃការធ្វើអាជីវកម្មប្រកបដោយក្រមសីលធម៌របស់ Global House ដូចគ្នា ៕