ពិតជាកក្រើកចំពោះព្រឹត្តិការណ៍នៃការសម្ពោធ vivo S1 កាលពីយប់ម្សិលមិញ
ភ្នំពេញ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ ក្នុងស្ទុឌីយោទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ក្រុមហ៊ុន vivo បានធ្វើកម្មវិធីសម្ពោធជាផ្លូវការទៅលើម៉ូដែល vivo S1 ដែលជាម៉ូដែលថ្មីរបស់ខ្លួន នៃស្មាតហ្វូនត្រកូល S ដំបូងគេបង្អស់ ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាផងដែរ ជាមួយនឹងព្រឹត្តិការនៃការប្រគំតន្ត្រី vivo S1 Concert ។
សម្រាប់ព្រឹត្តិការ vivo S1 Concert នេះដែរមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជន និង ជាពិសេសក៏មានការចូលរួមពីតារាតំណាងរបស់ក្រុមហ៊ុន vivo គឺកញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម តែមិនមានវត្តមានរបស់លោក ព្រាប សុវត្ថិ នោះទេ ព្រោះតែគាត់ជាប់ធុរៈផ្ទាល់ខ្លួន ។ យ៉ាងណាមិញលោក ព្រាប សុវត្ថិ ក៏បានចេញវីដេអូសូមអភ័យទោស សម្រាប់ការខកខានមិនបានចូលរួម និង សូមអបអរសាទរដល់ការសម្ពោធម៉ូដែល vivo S1 ឱ្យមានជោគជ័យក្នុងការលក់ផងដែរ ។
មិនតែប៉ុណ្ណោះក៏បានឃើញមានវត្តមានចូលរូមដោយតារាល្បីមួយចំនួនទៀតចូលរួមផងដែរគឺលោក ខេមរៈ សិរីមន្ត លោក ហ្សូណូ លោក នី រតនា និង តារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា លោក យ៉ារ៉ូ និង កញ្ញា Daa Dao ។
ចំពោះស្មាតហ្វូន vivo S1 នេះដែរ ត្រូវបានធ្វើការប្រកាសនៅក្នុងថ្ងៃសម្ពោធនេះជាមួយនឹងកញ្ចប់តម្លៃត្រឹម $299 តែប៉ុណ្ណោះ ។ វាជាតម្លៃមួយដ៏ស័ក្តិសមដែលមិនខ្ពស់ពេក ហើយក៏មិនទាបពេកដែរ ។ សម្រាប់មិត្តៗយុវវ័យប្រហែលជាមិនមើលរំលងចំពោះម៉ូដែល vivo S1 នេះទេ ។ បើនិយាយពីការរចនាទៅលើ S1 នេះវិញគឺសុទ្ធសឹងតែមានភាពឆ្នៃប្រឌិតខ្ពស់ ។
ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1៖
– មានរូបរាងបែប Gradient
– មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9
– ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9
– ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz
– ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
– មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB
– កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP
– ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ
– មានកម្លាំងថ្ម 4500 mAh
– មានជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និងពណ៌ខ្មៅបែកស្វាយ (Diamond Black)
ជាមួយនឹងគ្នានេះដែរ ចំពោះស្មាតហ្វូន vivo S1 នេះគឺត្រូវបានបើកឲ្យធ្វើកុម្មង់ចាប់ពីថ្ងៃទី២១ នេះតទៅរហូតដល់ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៩ ។
សម្រាប់កម្មវិធីនៃការ Pre-Order នៅថ្ងៃទី២១ នេះដែរនឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី Center Court ជិត Brown Coffee ដែលធ្វើឡើងចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង១០ យប់ ។
មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និង តារាសម្តែងលោក យ៉ារ៉ូ និង កញ្ញា ដាដាវ ។ សម្រាប់អ្នកដែលធ្វើការកុម្ម៉ង់ទុកមុន Vivo S1 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែមកែវពង្រីកមើល Video លើទូរស័ព្ទដៃ Sim Smart ដែលមានតម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង ១២ សប្តាហ៍ចាប់ពីថ្ងៃទី ២១ រហូតទៅដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ។
ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុននូវស្មាតហ្វូន vivo S1 ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ លោកអ្នកនឹងមានឱកាសពិសេសបន្ថែមលើសពីនេះទៅទៀតជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង ១ សន្លឹក ដែលមានឱកាសឈ្នះ ១០០% រួមមានដូចជា ៖
– ទូទឹកកក
– កាស ប្ល៊ូធូ
– ម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត…!
រួសរាន់ឡើងសម្រាប់អតិថិជនដែលតែងតែគាំទ្រទៅលើផលិតផលស្មាតហ្វូន vivo ធ្វើការកុម្ម៉ង់ស្មាតហ្វូន vivo S1 ឥឡូវនេះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពី vivo។ ប្រញាប់ឡើងសំណាងនឹងអាចក្លាយជារបស់អ្នក!!