ការតាំងពិព័រណ៍ម្ហូបអាហារកូរ៉េ SME EXPO ដ៏ធំអស្ចារ្យប្រចាំ 2019 នឹងបង្ហាញខ្លួនជាលើកទី 2 ក្នុងទីផ្សារប្រទេសកម្ពុជាខាងមុខនេះ!
ភ្នំពេញ-SME Expo គឺជាការតាំងពិព័រណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ ដោយមានការចូលរួមពីសហគ្រាសធនតូច និង មធ្យមជាច្រើន ដែលនឹងបង្ហាញខ្លួនម្តងទៀតសម្រាប់រដូវកាលទី ២ នៅក្នុងឆ្នាំ ២០១៩ នេះ ដោយធ្វើឡើងនៅផ្សារទំនើប អ៊ីអន សែនសុខ ជាន់ទី ៣ នៅថ្ងៃទី ២០-២១ ខែកក្កដា ដោយទទួលស្វាគមន៍ភ្ញៀវទស្សនាប្រមាណជា ៤០០០ នាក់ និង ដៃគូសហការតាំងពិព័រណ៍រាប់រយនាក់ផងដែរ ។
គួររំឭកផងដែរថា កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ Korea Agro – Fisheries and Food Trade Corporation ក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំនេះផងដែរ ។ អ្វីដែលកាន់តែពិសេសក៏មានការតាំងបង្ហាញផលិតផលដែលមានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េដែលកំពុងតែមានវត្តមានក្នុងទីផ្សារដូចជា Gingseng, Soymilk, Collagen and Chocostick អមដោយការដាក់សម្ពោធផ្លូវការនូវផលិតផល Miracle K-foods ថ្មីផងដែរក្នុងនោះរួមមាន Yuza, SweetPotato Caramel, Baby snacks, Omija និង ភេសជ្ជៈផ្សេងៗជាច្រើនទៀត ។
បើយោងតាមលោកស្រី ChaeEun Kim ដែលជាអ្នកគ្រប់គ្រងទូទៅ aT (Korea Agro-Fisheries&Food Trade Corporation) ប្រចាំកម្ពុជាបានមានប្រសាសន៍ថាលោកស្រីពិតជាមានមោទកភាពក្នុងការចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះខ្លាំងណាស់ ។ លោកស្រីក៏បានបន្ថែមទៀតថា “អាហារកូរ៉េគឺពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ហើយយើងទាំងអស់គ្នាពិតជាចង់ណែនាំអាហារដែលល្អបំផុតទាំងនោះមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងទាំងវិស័យឧស្សាហ៍កម្មចំណីអាហារ និង ភេសជ្ជៈ ។ ដូច្នេះប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងអស់អាចទទួលបាននូវសុខភាពល្អ និង អាចសាកល្បងនូវអ្វីដែលថ្មីប្លែក” ។
ក្រៅពីកម្មវិធីសាកភ្លក់នូវផលិតផលដែលល្បី និង មានគុណភាពល្អរួចហើយ aT ក៏នឹងធ្វើការផ្តល់ជូនឱកាសថតរូបស្អាតៗដែលពុំធ្លាប់មានពីមុនមកនៅឯស្តង់ដោយផ្ទាល់ផងដែរ ។ លើសពីនេះទៅទៀតក្នុងព្រឹត្តិការណ៍ដ៏រំភើបភ្ញាក់ផ្អើលនេះក៏មានសំណួរចម្លើយសប្បាយៗជាច្រើន ជាមួយនឹងឱកាសឈ្នះនូវរង្វាន់ និង វត្ថុអនុស្សាវរីយ៍យ៉ាងច្រើនសម្បូរបែប ។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងចាប់ផ្តើមចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ០៨ យប់ ! ដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមឱ្យបានច្រើនកុះករ និង កុំឱ្យរំលងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យសោះ ៕