រូបភាពបីសន្លឹកនេះ កូនខ្មែរឃើញហើយមានអារម្មណ៍យ៉ាងម៉េចដែរ ?
ដំណើរស្វែងរករូបភាពដ៏អស្ចារ្យរបស់ក្រុមការងារ OPPO Photography Academy បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលក្នុងនោះពួកគេបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនជាមួយនឹងទិដ្ឋភាពប្លែកភ្នែក អារម្មណ៍ស្រស់ស្រាយ ជាមួយនឹងសម្រស់ធម្មជាតិសុទ្ធសាធ ហាក់ដូចជាការផ្លាស់ប្តូរបរិយាកាសពីទីក្រុងមួយរយៈដែរ និង អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺពួកគេបានផ្តិតយករូបភាពដ៏ល្អឯកជាច្រើនសន្លឹកទាក់ទងទៅនឹងចំណុចទាំងបី ដែលពួកគេធ្លាប់បានបង្ហើបជាសាធារណៈរួមមានរូបភាពនៃប្រាង្គប្រាសាទបុរាណខ្មែរ សម្រាស់ធម្មជាតិ និង ស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ដាច់ស្រយាល ដែលមានអក្សរកាត់ថា TEP (Temple, Environmental,People) ។
រូបភាពបីសន្លឹកដែលក្រុមការងារ OPPO Photography Academy បានបញ្ចេញនៅពេលនេះឮថាជាស្នាដៃរបស់លោក គឹម សុវណ្ណា (https://web.facebook.com/sovannakem) អ្នកជំនាញថតរូបបែបសិល្បៈច្នៃប្រឌិត និង អ្នកជំនាញថតរូបពីរនាក់ទៀតដែលសហការគ្នាជាមួយនឹងក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា ។ អ្នកជំនាញថតរូបទាំងបីបានបង្រៀនពីការថតរូបដោយទូរស័ព្ទទំនើប OPPO Reno និង ថតរូបដោយកាមេរ៉ាធម្មតាទៅដល់ក្រុមតារាតំណាងទូរស័ព្ទ OPPO និង អ្នកចូលរួមផ្សេងទៀតផងដែរ ។
ពួកគេបានទៅដល់តំបន់ប្រាសាទកោះកេរ្តិ៍ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ឡើងភ្នំបាក់ខែង និង ទៅកាន់ដៃទន្លេសាបស្រុកកំពង់ភ្លុក ជាដើម ដើម្បីផ្តិតយករូបភាពពិតជាក់ស្តែង ប្រកបដោយទេពកោសល្យច្នៃប្រឌិតខ្ពស់មកបង្ហាញជាសាធារណៈ ថាកូនខ្មែរអាចធ្វើបាន និង អាចធ្វើបានល្អទៀតផងគួរជាទីមោទកភាព ។ តាមរយៈរូបភាពបឋមបីសន្លឹកនេះ វាពិតជាបានចូលរួមចំណែកអន្ទងចិត្តកូនខ្មែរយើងឱ្យកាន់តែស្រឡាញ់វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ដ៏ល្អផូផង់ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើងកាន់តែខ្លាំងថែមទៀត ។
ដូចអ្វីដែលក្រុមហ៊ុន OPPO ធ្លាប់បានលើកឡើងមែន គឺពួកគេនឹងចូលរួមចំណែកតូចមួយក្នុងការផ្សព្វផ្សាយរូបភាពវប្បធម៌ខ្មែរដែលមិនអាចកាត់ថ្លៃបានទាំងនៅក្នុងស្រុក និង នៅលើឆាកអន្តរជាតិឱ្យទាល់តែបាន តាមរយៈសមាគមផ្លូវការ OPPO Photography Academy មួយនេះ ។ ម្យ៉ាងវិញទៀតសមាគមនេះគឺមានសុទិដ្ឋិនិយមមិនត្រឹមតែជួយលើកស្ទួយស្នាដៃអ្នកជំនាញថតរូបកម្ពុជាប៉ុណ្ណោះទេ ពួកគេនឹងជួយបណ្តុះបណ្តាលដល់យុវជនខ្មែរជំនាន់ក្រោយដែលស្រឡាញ់ការថតរូប មានឆន្ទៈថតរូបពិតប្រាកដ ដើម្បីទទួលបានឱកាសផ្សព្វផ្សាយរូបថតដែលជាស្នាដៃរបស់ពួកគេទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ។
ដូច្នេះបងប្អូនដែលចូលចិត្តថតរូបនៅចាំអីទៀតចូលទៅកាន់ Page ផ្លូវការនេះទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង និង បទពិសោធន៍ថ្មីៗបន្ថែមពីក្រុមអ្នកជំនាញថតរូបមួយនេះ https://www.facebook.com/oppoacademykh/ ៕