តោះ ! ចូលរួមទស្សនាដោយផ្ទាល់ ជាមួយកំពូលព្រឹត្តិការណ៍ vivo S1 Concert ទាំងអស់គ្នា !
នៅសល់រយៈពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុនស្មាតហ្វូន vivo នឹងធ្វើការសម្ពោធជាផ្លូវការនូវម៉ូឌែលស៊េរីថ្មីត្រកូល S គឺvivo S1 នៅក្នុងកំពូលព្រឹត្តិការណ៍នៃការប្រគំតន្ត្រី vivo S1 Concert ។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី 20 ខែ កក្កដា ឆ្នាំ 2019 នេះហើយ ។ សម្រាប់កំពូលព្រឹត្តិការណ៍នៃការប្រគំតន្ត្រី vivo S1 Concertនេះដែរនឹងមានការចូលរួមទៅដោយកំពូលតារាចម្រៀង ជាច្រើនដួង ដូចជា៖ លោក ខេមរៈសិរីមន្ត, កញ្ញា សុខពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ហ្សូណូ, លោក នី រតនា និង តារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា។ ក្នុងនោះក៏មានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀត ដូចជា៖ លោក Tena, លោក Yaro និង កញ្ញា Daa Dao ផងដែរ។
សូមបងប្អូនកុំភ្លេចចូលរួមទស្សនា ដោយផ្ទាល់ទាំងអស់គ្នា នៅវេលាម៉ោង៧យប់តទៅ នៅក្នុងស្ទុឌីយ៉ូ ទូរទស្សន៍ហង្សមាស HDTV (ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ទី២)។ ចំពោះព្រឹត្តិការណ៍ vivo S1 Concert នេះ មានផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង០៨ យប់រហូតដល់ចប់កម្មវិធី ។
ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1:
– មានរូបរាងបែប Gradient
– មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញ រូបភាពបានក្នុងកម្រិត 1080*2340FHD+ លាតសន្ធឹងប្រមាណជា 90% នៃផ្ទៃខាងមុខ និង មានកម្រិតAspect Ratio 19.5:9
– ដំណើរការដោយ Android 9.0 Oreo និង ស្រោបខ្លួនដោយ FunTouch OS 9
– ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 12nm និង មានល្បឿន 2.0GHz
– ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
– មានរ៉េមទំហំ 6GB និង មានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB
– កាមេរ៉ាក្រោយ 3គ្រាប់ (16MP + 8MP + 2MP)Ai Super Wide-Angle Cameraនិង កាមេរ៉ាមុខទំហំ 32MP
– ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ
– មានកម្លាំងថ្ម 4500 mAh
ដូចនេះសម្រាប់ប្រិយមិត្តរបស់ vivo ដែលមានចំណាប់អារម្មណ៍លើម៉ូឌែល vivo S1អាចត្រៀមចាប់ពីពេលនេះទៅបាន។ ក្រុមហ៊ុន vivo នឹងនាំម៉ូឌែលនេះចូលមកក្នុងទីផ្សារក្នុងពេលឆាប់ៗ ជាមួយនឹងជម្រើសពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និង ពណ៌ខ្មៅបែកស្វាយ (Diamond Black)៕