លោក Step និង ស្រីឡាង បង្ហាញតំបន់ប្រវត្តិសាស្រ្តខ្មែរ ដែលពោរពេញទៅដោយអច្ឆរិយៈភាព !
សមាគមថតរូបផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា OPPO Photography Academy បានចាប់ផ្តើមបេសកម្មលើកដំបូងរបស់ខ្លួន ទៅកាន់ខេត្តព្រះវិហារ និង ខេត្តសៀមរាប ដែលជាទឹកដីដ៏អច្ឆរិយៈសម្បូរទៅដោយប្រាង្គប្រាសាទបុរាណខ្មែរ និង ប្រវត្តិសាស្ត្រដ៏ល្អផូផង់ ដោយមានការចូលរួមដំណើរពីកំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យនោះ គឹលោក Step និង កញ្ញា សាឡាត់ ស្រីឡាង ដែលជាតារាសម្តែងស្រីកំពុងមានកេរ្តិ៍ឈ្មោះគួរសមដែរក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ព្រមទាំងអ្នកជំនាញថតរូបជាច្រើនរូបទៀត ។
តាមរយៈការបង្ហោះរូបភាពនៅលើបណ្តាញសង្គមរបស់លោក Step និង ស្រីឡាង នៅលើទឹកដីខេត្តទាំងពីរឃើញថា មានចំនួនអ្នកចូលមើល និង ចំនួនអ្នក Like ច្រើនមែនទែន ជាពិសេសអ្នកទាំងពីរបានបង្ហាញរូបភាពនៅតំបន់ប្រាសាទកោះកេរ្តិ៍ និង តំបន់ប្រាសាទអង្គរវត្ត (អង្គរតូច) ដែលជាសម្បត្តិបេតិកភណ្ឌរូបីរបស់ប្រជាជាតិខ្មែរ ដែលមិនអាចកាត់ថ្លៃបាន ។
យោងតាមតារាចម្រៀង និង តារាសម្តែងដ៏ស្រស់សោភាទាំងពីររូបនេះបានឱ្យដឹងថា OPPO Photography Academy គឺជាសមាគមថតរូបមួយដែលបានជួយបណ្តុះបណ្តាលដល់អ្នកដែលស្រឡាញ់ការថតរូបបែបច្នៃប្រឌិតតាមទូរស័ព្ទដៃ Reno 10X Zoom ដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេស្តីអំពីវប្បធម៌ អរិយធម៌ជាតិខ្មែរ ទៅកាន់ពិភពលោកឱ្យកាន់តែល្បីរន្ទឺ ។
បុរសសង្ហាភ្នែកតូចកូនកាត់ចិនលោក Step បានឈរថតនៅពីមុខប្រាសាទកោះកេរ្តិ៍ដ៏ល្បីរបស់ខ្មែរ ដែលមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន មានចំងាយ 72 គ.ម តាមផ្លូវជាតិលេខ 23 គ.ម ពីទីរួមខេត្តសៀមរាប និង តាមផ្លូវលេខ 211 និង ផ្លូវលំ ចំងាយ 49 គ.ម ពីទីរួមខេត្តព្រះវិហារ ។ ប្រាសាទកោះកេរ្តិ៍សាងសង់លើផ្ទៃដីខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ដោយព្រះបាទជ័យវ័រ្មនទី 4 អំឡុងឆ្នាំ (928-942) ។ ប្រាសាទកោះកេរ្តិ៍មានលក្ខណៈ ជាប្រាសាទភ្នំ មានកំពស់ប្រមាណ 35 ម៉ែត្រ ចែកចេញជា ៧ ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខទៅទិសខាងលិច ទៅរករាជធានីអង្គរ ។ វាជារាជធានីចំណាស់បែបបុរាណ ដែលមានអាយុកាលជាង 1000 ឆ្នាំ មកហើយ ។
ចំណែកស្រីស្អាតលេងកម្ពស់ សាលាត់ ស្រីឡាង វិញ បានឈរបង្ហាញរាងដ៏ស្រឡូនរបស់ខ្លួននៅតាមជ្រុងនានានៃបរិវេណប្រាសាទអង្គរតូចដែលមើលទៅស្ទីលថតរូបរបស់នាងស្អាតមិនចាញ់តារាក្រៅស្រុកឡើយ ។ ស្ទីលថតរបស់នាងហាក់បានកំពុងប្រាប់ពិភពលោកថា ប្រាសាទអង្គរវត្តគឺជាកេរ្តិ៍តំណែលរបស់ជាតិខ្មែរ ហើយប្រទេសកម្ពុជាក៏ចាប់ផ្តើមប្រើទង់ជាតិដែលមានរូបប្រាង្គប្រាសាទអង្គរវត្តចាប់តាំងពីឆ្នាំ 1850 មកម្ល៉េះ ដើម្បីបង្ហាញពីអារ្យធម៌ដ៏ខ្ពង់ខ្ពស់របស់ជាតិខ្មែរដែលមិនអាចកាត់ថ្លៃបាន ហើយប្រាសាទអង្គរវត្តត្រូវបានគេចាត់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកចាប់ពីតាំងពីឆ្នាំ 1992 របស់អង្គការយូណេស្កូ ដែលវាគឺជាមហាកិត្តិយសមួយសម្រាប់ប្រជាជនខ្មែរ ហើយកូនខ្មែរគ្រប់ជំនាន់ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវអភិរក្សថែរក្សាប្រាសាទបុរាណប្រវត្តិសាស្ត្រនេះទាំងពេលបច្ចុប្បន្នកាល និង អនាគតកាល ថែមទាំងត្រូវមានមោទកភាពចំពោះសម្បតិមហាសាលនេះទាំងនៅក្នុងស្រុក និង នៅចំពោះមុខសហគមន៍អន្តរជាតិថែមទៀតផង ។
ដើម្បីទទួលបានរូបថតដ៏ស្រស់ស្អាត និង ភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ លោកអ្នកអាចចូលទៅកាន់ Page ផ្លូវការនេះ https://www.facebook.com/oppoacademykh/៕
សម្រង់ឯកសារពីអាជ្ញាធរអប្សរា