ត្រៀមសាច់ដុំភ្នែក! ស្អែកនេះម៉ោង ៨ ព្រឹកកុំខកខានការប្រកួតប្រដាល់លំដាប់ពិភពលោករវាង Manny Pacquiao និង Keith Thurman
កំពូលកីឡាករ Manny Pacquiao កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំរបស់គាត់សម្រាប់ការប្រកួតប្រដាល់ WBA ជាមួយ Keith “One Time” Thurman នៅថ្ងៃទី 21ខែកក្កដា ឆ្នាំ2019 នេះនៅឯ MGM Grand Garden ក្នុងទីក្រុង Las Vegas រដ្ឋ Nevada ។
Pacquiao ជាកីឡាករដែលទទួលបានជ័យជម្នះជាលើកទី 62 ក្នុងអាជីពរបស់គាត់នោះ នឹងត្រូវចូលទៅក្នុងសង្វៀនជាអ្នកប្រយុទ្ធវ័យ 40 ឆ្នាំ ជាមួយនឹងការត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីការឈ្នះពានរង្វាន់មួយក្នុងចំណោមជើងឯកកំពូលនៃកីឡាប្រដាល់នៅព្រឹកស្អែកនេះ ។
តើការរំពឹងឈ្នះរៀងខ្លួនរវាងខ្លាកំណាចហ្វីលីពីន និង ឥន្ទ្រីសអាមេរិក ក្នុងការប្រកួតដ៏ក្តៅគគុគនេះមួយណានឹងទទួលបានជ័យជំនះ ?
កុំខនខានមហាព្រឹត្តិការណ៍ដ៏កក្រើកនេះដែលទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជាដោយទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV នៅថ្ងៃទី 21 ខែកក្កដាឆ្នាំ 2019 ចាប់ពីម៉ោង 8 ព្រឹក តទៅដែល បានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកំលាំងវើក ទឹកក្រូចអាយស៍កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុនឧស្សាហកម្មទុយោ និង ក្បឿងជីបម៉ុង ៕
សូមទស្សនាវីដេអូខាងក្រោម៖