ការប្រកួតប្រដាល់ដ៏ធំ និង សំខាន់បំផុតប្រចាំឆ្នាំ រវាងខ្លាកំណាចហ្វីលីពីន និង ឥន្រ្ទីសអាមេរិក ខិតជិតចូលមកដល់ហើយ
ការប្រកួតប្រដាល់លំដាប់ពិភពលោករវាងខ្លាកំណាចហ្វីលីពីន Manny Pacquiao ត្រូវមកដណ្តើមខ្មែរក្រវ៉ាត់ WBA World Welterweight Champion ពីឥន្ទ្រីសអាមេរិក Keith Thurman ដែលនឹងប្រព្រឹត្តឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក កាន់តែខិតជិតចូលមកដល់ហើយ គឺនៅថ្ងៃទី 21 ខែកក្កដាឆ្នាំ 2019 ដ៏ខ្លីខាងមុខនេះ ។
រង់ចាំទស្សនាថាតើខ្លាកំណាចហ្វីលីពីន វ័យ 40 ឆ្នាំ នឹងអាចខាំលេបត្របាក់ឥន្ទ្រីសអាមេរិក វ័យ 30 ឆ្នាំ បានដែរឬទេ ?
សម្រាប់មហាព្រឹត្តិការណ៍ដ៏កក្រើកនេះទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជាដោយទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2019 ចាប់ពីម៉ោង 8 ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកំលាំងវើក ទឹកក្រូចអាយស៍កូឡា ទឹកបរិសុទ្ធកម្ពុជា និង ក្រុមហ៊ុនឧស្សាហកម្មទុយោ និង ក្បឿងជីបម៉ុង ៕
សូមទស្សនាវីដេអូខាងក្រោម៖