មកស្គាល់កាន់តែច្បាស់ពីឥន្រ្ទីសអាមេរិក Keith Thurman ម្ចាស់ខ្សែក្រវ៉ាត់ WBA ដែលខ្លាកំណាចហ្វីលីពីន Manny Pacquiao ត្រៀមប្រកួតជាមួយនាខែកក្កដានេះ(វីដេអូ)
នៅថ្ងៃទី21 ខែកក្កដា ឆ្នាំ2019 ខាងមុខនេះនឹងមានការប្រកួតប្រដាល់លំដាប់ពិភពលោករវាងខ្លា កំណាចហ្វីលីពីន Manny Pacquiao ដែលនឹងត្រូវមកដណ្តើមខ្សែក្រវ៉ាត់ WBA World Welterweight Champion ពីឥន្រ្ទីសអាមេរិក Keith Thurman ដែលនឹងប្រព្រឹត្តឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតនៅក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក ជាទីដែល Manny Pacquiao ធ្លាប់ប្រកួតបានចំនួន15ដងមកហើយ ខណៈគូប្រជែង Keith Thurman ទើបតែបាន 5ដងប៉ុណ្ណោះ។
នៅក្នុងអាជីពជាកីឡាករលំដាប់ពិភពលោក Keith Thurman ធ្លាប់បានឆ្លងកាត់ការប្រកួតបាន 29ដង មិនដែលចាញ់ មិនដែលស្មើ និង ធ្លាប់ផ្តួលដៃគូឱ្យសន្លប់បានចំនួន 22ដង ក្នុងរយៈពេល 12ឆ្នាំមកនេះ។
តើខ្លាកំណាចហ្វីលីពីននឹងអាចខាំលេបត្របាក់ឥន្រ្ទីសអាមេរិកបានដែរឬទេ? មហាព្រឹត្តិការណ៍ដ៏កក្រើក នេះទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV នៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2019 ចាប់ពីម៉ោង 8ព្រឹក តទៅ ។ កម្មវិធីនេះទទួលបានការជួយឧបត្ថម្ភដោយ៖ភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និង ក្បឿង ជីបម៉ុង ។
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អត្ថបទក្រុមហ៊ុន