មួយឈុតចុងក្រោយរបស់គ្រួសារនាងនី ធ្វើឱ្យទស្សនិកជនហូរទឹកភ្នែកតាមមិនស្ទើរឡើយ(វិដេអូ)
ឥឡូវនេះមិនថា នៅទីសាធារណៈ តាមផ្សារ សាលារៀន ឬ កន្លែងផ្សេងៗជាច្រើន រឿងកូនពស់កេងកង បានក្លាយជាប្រធានបទដ៏ក្តៅគគុគ ដោយសារតែរឿងភាគបុរាណខ្មែរមួយនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំងមិនធ្លាប់មាននៅក្នុងស្រុក ។
ឈុតឆាកដ៏កម្សត់ចុងក្រោយមួយរបស់គ្រួសារនាងនី និង មាណព ដែលបានចាក់ផ្សាយនៅក្នុងភាគទី101កាលពីយប់មិញនោះគឺពិតជាធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែកចូលតួអាណិតក្រុមគ្រួសារនាងនីមិនស្ទើរនោះទេ ដោយចុងក្រោយពួកគេត្រូវស្លាប់ទាំងអស់ ដោយសារតែភ្លើងប្រចណ្ឌរបស់មាណពជាប្តី។
គួរបញ្ជាក់ផងដែរថា រាល់វីដេអូរឿងកូនពស់កេងកង ដែលបានបង្ហោះជាផ្លូវការគឺទទួលបានការទស្សនា ដ៏ច្រើនលើសលុបនឹងលឿនខ្លាំងណាស់គឺទទួលបានការទស្សនាលើសពីមួយ ឬ ពីរលានដង ហើយវីដេអូខ្លះការចូលទស្សនាយ៉ាងតិចបំផុត ក៏បានលើសពី 500K ដែរ។ រីឯចំនួនអ្នកទស្សនាពេល Live លើហ្វេសប៊ុកនោះគឺច្រើនលើសរឿងភាគខ្មែរមិនធ្លាប់មានតែម្តងគឺមិនក្រោម10K ឡើយ ។
ទាំងនេះគឺបង្ហាញឱ្យឃើញពីភាពជោគជ័យមួយ សម្រាប់រឿងភាគខ្មែរដែលកំពុងទទួលបានការគាំទ្រ យ៉ាងផុសផុលពីបណ្តាទស្សនិកជនក្នុងស្រុកក៏ដូចជាក្រៅប្រទេសផងដែរ។ រឿងភាគបុរាណខ្មែរ កូនពស់កេងកងកំពុងតែបន្តការចាក់ផ្សាយ នៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់ លើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV និង ម៉ោង 12 ថ្ងៃត្រង់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។
ទស្សនាឈុតចុងក្រោយរបស់គ្រួសារនាងនី ខាងក្រោមនេះ ៖
អត្ថបទក្រុមហ៊ុន