Pre-order Huawei Y9 2019 ដើម្បីមានឱកាសជួបអ្នកនាង ឱក សុគន្ធកញ្ញា និង លោក នីកូ ព្រមទាំងទទួលបានកាដូពិសេសបន្ថែមភ្លាមៗ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញជាផ្លូវការនូវស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Huawei Y9 2019 ។ អ្វីដែលជាលក្ខណៈពិសេសរបស់ម៉ូដែលនេះ គឺវាជាត្រកូលដំបូងបំផុតរបស់ Huawei ដែលមានកាមេរ៉ាមុខជាប្រភេទ Pop-up ទំហំ 16MP ច្បាស់ត្រជាក់ភ្នែក ។ ចំណែកអេក្រង់ខាងមុខរបស់វាវិញគឺពេញល្អតែម្ដង ជាមួយនឹងទំហំ 6.59 អ៊ីញ លាតស្អាត, គ្មានក្បាលឆក notch, គ្មានប្រជ្រុយ ដែលអំណោយផលចំពោះអតិថិជនចូលចិត្តការលេងហ្គេមកម្សាន្ដផ្សេងៗ ។
ផ្នែកខាងក្រោយរបស់ Huawei Y9 2019 អមមកជាមួយនឹងកាមេរ៉ា ៣ គ្រាប់ ប្រភេទលេន Ultra wide (16MP 8MP 2MP) ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលស្រឡាញ់ការថតរូប ។ សម្រាប់ Specs ខាងក្នុងរបស់វាមានដូចជា Storage ផ្ទុកទំហំ 128GB, CPU Kirin 710F, RAM 4G, ថ្ម 4000mah, Fast Charge + USB type C ។ វាមានរហូតដល់ ៣ ពណ៌ ឱ្យជ្រើសរើសដូចជា ខ្មៅ (midnight black) បៃតង (emerald green) និង ខៀវ (sapphire blue) ។ អតិថិជនរបស់ Huawei ក៏អាចកុម្ម៉ង់ទុកបានជាមួយនឹង Huawei Y9 2019 ចាប់ពីថ្ងៃទី ៦ ដល់ ១៤ ខែកក្កដា ក្នុងតម្លៃត្រឹមតែ 239 ដុល្លារអាមេរិក តែប៉ុណ្ណោះ និង FREE នាឡិកាឆ្លាតវៃ Huawei Band 3e ដែលមានតម្លៃស្មើនឹង 29 ដុល្លារអាមេរិក ។
ធ្វើការ Pre-Order ស្មាតហ្វូន Huawei Y9 2019 នឹងមានឱកាសជួបជាមួយ idol ទាំង ២ អ្នកនាង ឱក សុគន្ធកញ្ញា និង លោក នីកូ ជាពិសេសមានឱកាសទទួលបានកាដូរពិសេសបន្ថែមទៀតផងដែរ គឺ Power Bank និង អាវយឺតដែលមានហត្ថលេខារបស់ idol ទាំង ២ ទៀតផង ! ចាំដល់ណាទៀត តោះ Pre-Order ទាំងអស់គ្នា!
អាចស្វែងរកបានគ្រប់ហាងលក់ទូរសព្ទដែលមានស្លាកសញ្ញា Huawei ពណ៌ក្រហមនៅជិតៗអ្នក ដើម្បីទទួលបានព័ត៌មានលម្អិត !
***លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍