នៅពេលដែលអ្នកស្រឡាញ់មនុស្សម្នាក់ខ្លាំង អ្វីៗគ្រប់បែបយ៉ាងគឺធ្វើដើម្បីគេ មិនស្តាយក្រោយឡើយ !
សុភាព (បុរស) ជាយុវជនដែលមកពីខេត្តកំពត មកសិក្សានៅភ្នំពេញបណ្តើរ ធ្វើការនៅហាងកាហ្វេបណ្តើរ និង ជាពិសេសសុភាពមានឆន្ទៈចង់រៀបការជាមួយ រស្មី (នារី) ជាមនុស្សស្រីដែលខ្លួនស្រឡាញ់ជាទីបំផុតបន្ទាប់ពីក្រុមគ្រួសាររបស់ខ្លួន ។ អ្វីដែលធ្វើឲ្យសុភាពនៅតែគិតច្រើន ព្រោះតែគ្រួសារ រស្មី មានជីវភាពល្អប្រសើរជាងខ្លួន រហូតដល់ពេលខ្លះ សុភាព អង្គុយតូចចិត្តនឹងវាសនាខ្លួនឯង ។ ទោះជាយ៉ាងនេះ សុភាព មិនដែលបោះបង់ការតស៊ូរបស់ខ្លួនទេ ព្រោះតាំងពីស្រឡាញ់គ្នាមក រស្មី មិនដែលនិយាយថាបោះបង់ សុភាព ឬ ប្រកាន់វណ្ណៈជាមួយដៃគូរបស់នាងឡើយ ។
ជារៀងរាល់ថ្ងៃ សុភាព មិនសូវមានពេលវេលាកំដរសង្សាររបស់ខ្លួនចេញទៅខាងក្រៅដូចគេឯងច្រើនឡើយ ព្រោះ សុភាព រវល់ថែមម៉ោងនៅហាងកាហ្វេ និង ស្វ័យសិក្សា ។ ជារៀងរាល់យប់ពួកគេតែងតែ SMS រកគ្នា និង និយាយទូរស័ព្ទជាមួយគ្នាបន្តិចបន្តួច ប៉ុន្តែមិនដែលនិយាយ Video Call ទេ ព្រោះតែសុភាពប្រើទូរស័ព្ទមិនទំនើប និង ត្រូវការពេលវេលាសម្រាកយកកម្លាំងធ្វើការងារ ។ ព្រឹកស្អែកជាថ្ងៃដែល រស្មី នឹងត្រូវទទួលសញ្ញាបត្រ នាងនៅតែរក្សាទំនាក់ទំនងជាមួយសង្សាបណ្តូលចិត្តរបស់នាងដដែល និង បានសួរនាំសុភាពថាអាចទៅជួបនាង និង លើកទឹកចិត្តនាងបានអត់ “មិនបាច់មានអីឲ្យអូនក៏បានដែរ ព្រោះអូនចង់ឲ្យបងទៅ នឹងចង់ឃើញមុខបងនៅទីនោះដែរ!” ។ ចំណែកសុភាពវិញបានតបថា “បងមិនហ៊ានសន្យាទេ ព្រោះនៅហាងកាហ្វេរវល់ខ្លាំងណាស់ ប៉ុន្តែបងនឹងឆ្លៀតឲ្យខាងតែបាន ដើម្បីមនុស្សដែលបងស្រឡាញ់” ។
ស្អែកឡើងនៅពេលដែល រស្មី ទទួលសញ្ញាបត្ររួចរាល់ហើយ នាងនៅមិនសុខទេ ភ្នែក រស្មី បានសម្លឹងស្វែងរក សុភាព ដែលជាគូស្នេហ៍របស់ខ្លួន ក៏ប៉ុន្តែនៅតែមិនឃើញ រហូតដល់នាងដើរចេញមកខាងក្រៅជាមួយគ្រួសារ នាងបានឃើញបុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ជាបុគ្គលិកហាងកាហ្វេរត់មកជូនផ្កាមួយបាច់តូចល្មមដល់នាង ព្រមទាំងនិយាយថា ជូនពរ រស្មី ជោគជ័យក្នុងជីវិតចាប់ពីថ្ងៃនេះតទៅ ! នាងងើបមុខយឺតៗសម្លឹងមើលមុខបុរសនោះ រួចនិយាយថាឯណា សុភាព ម៉េចបានជាវណ្ណៈ (មិត្តភក្តិ សុភាព នៅហាងកាហ្វេ) មកទីនេះទៅវិញ ? តើគេពិតជារវល់ដល់ថ្នាក់ដកខ្លួនមិនបានមែនទេ ? រស្មី ខឹង រស្មី អន់ចិត្ត និង សោកស្តាយ ! ដោយនាងមិនទទួលបាច់ផ្កានោះទេ នាងបម្រុងដើរចេញ ស្របពេលនោះ វណ្ណៈ បានឃាត់ រស្មី និង អង្រួនខ្លួន រស្មី នឹងប្រាប់ថា “សុភាព ទៅហើយ គេអត់ត្រលប់មកវិញទេ!!” ។
រស្មីសម្លឹងមើល វណ្ណៈ ដោយគំហកថា គេទៅណា ? គេមិនដែលទៅណាដោយមិនប្រាប់ខ្ញុំទេ វណ្ណៈ ។ វណ្ណៈ បន្លឺថា គេបានស្លាប់ហើយ សុភាព ស្លាប់ហើយរស្មី ! ដោយគ្រោះថ្នាក់ចរាចណ៍ ដោយគេបានបើកម៉ូតូទៅផ្ទះលឿនពេកដើម្បីយកលុយដែលសន្សំទុកជាយូរមកហើយនោះ ទៅទិញកាដូជូន រស្មី ក្នុងថ្ងៃនេះ គេស្លាប់ហើយរស្មី !!! ប៉ុន្តែមុនពេលដែលគេស្លាប់នៅមន្ទីរពេទ្យ គេផ្តាំខ្ញុំយករបស់នេះ មកឲ្យ រស្មី ជាពិសេស ! គេពិតជាចង់មកជួប រស្មី ណាស់ តែគេមិនអាចធ្វើបាន ។
រស្មី ទន់ជង្គុង យំបោកខ្លួនយ៉ាងសោកស្តាយទាំងដៃអោបបាច់ផ្កានោះ រួចនាងក៏បានស្ទាបក្នុងបាច់ផ្កានោះមានបង្កប់នូវទូរស័ព្ទស៊េរីថ្មី F11 Pro ពណ៌ Aurora Greenដែលជារបស់ដែលនាងធ្លាប់ប្រាប់ សុភាព ថា នាងស្រឡាញ់ពណ៌ហ្នឹងណាស់បង ! សុភាព បានត្រឹមញញឹម និង លួចទិញឲ្យ រស្មី ដោយមិនដឹងខ្លួន ។ រស្មី បានរក្សាបាច់ផ្កានោះ និង តែងតែចាត់ទុកទូរស័ព្ទ F11 Pro 128GB ពណ៌ Aurora Green លើសពីការចងចាំ និង ជាកម្លាំងចិត្តរវាងពួកគេ ជាកាដូដែលមិនអាចកាត់ថ្លៃបានតែមួយគត់ ប្រៀបដូចជា សុភាព ដូច្នោះដែរ ។
រស្មី មិនបានបន្ទោសអ្នកណាទេ នាងនៅតែចងចាំពាក្យជូនពររបស់ សុភាព រហូតក្លាយជាមនុស្សរឹងមាំ និង ទទួលបានភាពជោគជ័យច្រើន នាងបានបំផុសគំនិតជាច្រើនទៅដល់ក្រុមយុវវ័យឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន គ្រប់ពេលវេលា និង ចែករំលែកភាពតស៊ូរបស់ សុភាព និង ភក្តីភាពរបស់សុភាព គឺអ្វីៗដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ ដូច្នេះខ្ញុំត្រូវតែញញឹម និង តស៊ូដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ដូចគ្នា រស្មី គ្មានវិប្បដិសារីនោះទេ នាងពិតជាមានមោទកភាព ចំពោះឆន្ទៈរបស់ សុភាព ខ្លាំងណាស់ ៕