រថយន្តដ៏ប្រណីតធំទូលាយបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ Volvo XC 90 បានដាក់សម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ
(ភ្នំពេញ)៖ រថយន្តស៊េរីថ្មីប្រភេទ SUV Volvo XC90 T6 ឆ្នាំ២០១៩ ជំនាន់ចុងក្រោយគេបង្អស់ ត្រូវបានដាក់សម្ពោធជាផ្លូវកាលពីខែមិថុនាកន្លងនេះ។ រថយន្តម៉ូដែលនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបទំហំផ្ទៃធំទូលាយការរចនាផ្នែកខាងក្នុងយ៉ាងប្រណីតជាមួយនិងកៅអីអង្គុយប្រកបដោយផាសុខភាពដោយផ្តោតទៅលើសុវត្ថិភាពជាចំបង និង សន្សំសំចៃពេលវេលាខ្ពស់សម្រាប់អ្នកបើកបរ។
រថយន្តប្រណីតប្រភេទ SUV ៧ កៅអីខ្នាតកណ្តាលនេះត្រូវបានគេទទួលស្គាល់ថាជារថយន្តប្រភេទ SUV ខ្នាតធំបំផុតរបស់ក្រុមហ៊ុន Volvo ប្រចាំប្រទេសកម្ពុជាដែលបំពាក់ដោយកៅអីអង្គុយដ៏ប្រណីតធំទូលាយ អាចឱ្យមនុស្សជាទីស្រឡាញ់របស់អ្នកធ្វើដំណើរប្រកបដោយផាសុខភាពដែលសាកសមក្នុងការធ្វើដំណើរជាក្រុមគ្រួសារ និងមិត្តភក្តិ មិនថាក្នុងដំណើរកម្សាន្តជិតឬឆ្ងាយ ឬការធ្វើដំណើរទៅធ្វើការជាប្រចាំថ្ងៃ ឬដំណើរកម្សាន្តថ្ងៃចុងសប្តាហ៍ជាដើម។ រថយន្តប្រភេទនេះក៏ផ្តល់នូវភាពបត់បែនយ៉ាងពេញលេញសម្រាប់អ្នកក្នុងការដាក់ឥវ៉ាន់ ដោយគ្រាន់តែបត់កៅអីនៅជួរទី២ និង ទី៣ តែប៉ុណ្ណោះ។
លើសពីនេះទៅទៀតទាំងកៅអីសម្រាប់អ្នកបើកបរ និង អ្នករួមដំណើរមានមុខងារបញ្ជារខ្យល់ចេញចូលថែមទាំងធំទូលាយហើយកៅអីនៅជួរទី ២ មានលក្ខណៈខ្ពស់ជាងកៅអីរបស់អ្នកខាងមុខដែលស្រដៀងទៅនិងកៅអីនៅក្នុងរោងមហោស្រព។
លោក SerdarSengul ជាប្រធានចាត់ការទូទៅនៃក្រុមហ៊ុន HGB Premiumមានប្រសាសន៍ថា៖ «ពួកយើងមានមោទនភាពយ៉ាងខ្លាំងក្នុងការនាំយកនៅរថយន្ត Volvo XC90 T6 ឆ្នាំ២០១៩ដែលជារថយន្តទំនើប និងប្រកបដោយសុវិត្ថភាពខ្ពស់មកកាន់ប្រទេសកម្ពុជា។ សព្វថ្ងៃនេះ រថយន្ត Volvo XC90 T6 ឆ្នាំ២០១៩ ជាប្រភេទរថយន្តដែលបានរចនាឡើងយ៉ាងទាក់ទាញនិងទាន់សម័យបំផុតរីឯកម្លាំងម៉ាស៊ីនធ្វើការរួមគ្នាជាមួយគ្នានឹងកម្លាំង Turbochargers និង Supercharger ដែលធ្វើឱ្យកម្លាំងបញ្ឆេះខ្លាំងជាងមុន និងស៊ីប្រេងតិចជាមុន»។
លោកបានបន្តថា៖ «ពិតប្រាកដណាស់ សុវត្ថិភាពជាកត្តាចម្បងរបស់យើងក្នុងការនាំយករថយន្តមកកាន់ប្រទេសកម្ពុជា។ រថយន្តដ៏ប្រណីតម៉ូដែលនេះក៏ទទួលបានពិន្ទុខ្ពស់ដែរជាស្តង់ដារពិនិត្យរថយន្តពី European New Car Assessment Programmes (Euro NCAP) នៅឆ្នាំ២០១៥ ជាមួយនឹងពិន្ទុខ្ពស់លើផ្នែកពិនិត្យសុវត្ថិភាព (Safety Assist) រហូតដល់ទៅ ៩៧ ភាគរយទៅលើផ្នែកការពារអ្នកបើកបរនិងអ្នករួមដំណើរ (Adult Occupant)។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ពីបច្ចេកវិទ្យាបង្កើតថ្មីរបស់ក្រុមហ៊ុន Volvo ស្របពេលដែលកំពុងអភិវឌ្ឍនប្រព័ន្ធសុវត្ថិភាពថ្មីនេះ»។
រថយន្ត Volvo XC 90 នេះភ្ជាប់មកជាមួយប្រព័ន្ធការពារសុវត្ថិភាព «ទីក្រុងសុវត្ថិភាព ឬ City Safety» ដែលបំពាក់ដោយបច្ចេកវិទ្យា រ៉ាដា (Radar) និង បច្ចេកវិទ្យាកាមេរ៉ាដែលជំនួយដល់ប្រព័ន្ឋហ្វ្រាំងស្វ័យប្រវត្តិ ដើម្បីការពារការប៉ះទង្គិចគ្នា នៅពេលជួបប្រទះនូវឧបសគ្គដែលនាំឱ្យមានគ្រោះថ្នាក់ដូចជា រថយន្ត អ្នកជិះកង់ អ្នកដំណើរ និងសត្វធំៗឆ្លងកាត់។ ភ្លើងចង្កៀងខាងមុខ Full-Led ដ៏ទំនើបមានឈ្មោះថា «Thor’s Hammer» ដែរបានផ្ដល់ភាពងាយស្រួលឱ្យអ្នកបើកបរមើលឃើញបានកាន់តែច្បាស់ជាងមុននៅពេលយប់។ បច្ចេកវិទ្យា ភ្លើងហ្វាដោយស្វ័យប្រវត្តិ (Auto High Beams) និងភ្លើងបត់បែននៅពេលបើកបរ (Active Bending Lights) ជួយបញ្ជៀសអ្នកពីគ្រោះថ្នាក់ដោយផ្លាស់ប្តូររវាងភ្លើងហ្វា និងភ្លើងហ្វាដឺមីឱ្យមើលឃើញវត្ថុនៅបរិវេណជុំវិញបានយ៉ាងច្បាស់នៅលើទិសដៅកំណត់របស់អ្នក។
«Park Assist Pilot» ដែលជាមុខងារជំនួយលើការចតរថយន្ត ប្រើឧបករណ៍ចាប់យកសញ្ញាយ៉ាងច្បាស់ឱ្យអ្នកដឹងថាមានកន្លែងគ្រប់គ្រាន់ក្នុងការចត។ វាក៏អាចកាច់ចង្កូតរថយន្តឱ្យចូលក្នុងគន្លងដើម្បីចតផងដែរ អ្វីដែលអ្នកត្រូវធ្វើនោះគឺ កាន់ចង្កូតនិងហ្វ្រាំងទៅតាមអ្វីដែលបង្ហាញនៅលើកញ្ចក់ screen ហើយ រថយន្ត Volvo នឹងធ្វើដំណើរការចតដោយស្វ័យប្រវត្ថិ។ ជាមួយនឹងកាមេរ៉ាជុំវិញ ៣៦០ដឺក្រេ (360˚ Surround View Camera) បានផ្តល់រូបភាពដូចបែប bird eyes view ជួយអ្នកបើកបរក្នុងការចតរថយន្តបានស្រួលជាងមុនដោយអាចកំណត់មើលរូបភាពជុំវិញរថយន្តបាន៕
សម្រាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុន Volvo Cambodia សូមទាក់ទងមកកាន់៖ ទូរស័ព្ទ៖ 024 900 000
ឬគេហទំព័រ៖ https://www.volvocars.com/kh-kh ឬ https://bit.ly/30nsCGT