ដឹងទេថា Pacquiao នឹងទទួលបានតម្លៃខ្លួនប៉ុន្មានលានដុល្លារក្នុងការឡើងដណ្តើមខ្សែក្រវាត់ WBA ពីកីឡាករ Keith នាខែកក្កដានេះ?(វីដេអូ)
កីឡាករប្រដាល់សកល Manny Pacquiao នឹងទទួលបានតម្លៃខ្លួនជាប្រាក់ប្រមាណជា ២០លានដុល្លារ សហរដ្ឋអាមេរិក ជាថ្នូរនឹងការឡើងវ៉ៃដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក WBA World Welterweight Champion ពីកីឡាករអាមេរិក Keith Thurman នាថ្ងៃអាទិត្យ ទី21 ខែកក្កដា ឆ្នាំ2019 នេះ។
ប្រភពព័ត៌មានពីគេហទំព័រ Boxingnews24 បានចេញផ្សាយថា កីឡាករដែលមានរហស្សនាម «Pac Man» នឹងទទួលបានតម្លៃខ្លួន 20លានដុល្លារ ពីជំនួបលើកទីមួយ ជាមួយនឹង Thurman ដូចគ្នាកាល Pacquiao យកឈ្នះ Adrien Broner កាលពីខែមករាដើមឆ្នាំនេះដែរ ខណៈតម្លៃខ្លួនកីឡាករវ័យ ៣០ឆ្នាំ Thurman រហស្សនាម «One Time» មិនត្រូវបានបង្ហើបឱ្យដឹងឡើយ។
Pacquiao ជាកីឡាករហ្វីលីពីនទីមួយ ដែល Thurman ជួបក្រោយឆ្លងកាត់ប្រកួតបាន ២៩ដង មិនដែលចាញ់ មិនដែលស្មើ និង ធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ២២ដងក្នុងរយៈពេល ១២ឆ្នាំមកនេះ។ មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ទទួលសិទ្ធផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV នៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2019 ចាប់ពីម៉ោង 8ព្រឹក តទៅ ដែលបានចូលរួមឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និង ក្រុមហ៊ុនឧស្សាហកម្ម ទុយោ និង ក្បឿង ជីបម៉ុង ។
ចង់ជ្រាប់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អត្ថបទក្រុមហ៊ុន