ចាំយូរហើយខានម៉េចបាន! កម្មវិធីប្រលងចម្រៀងដ៏ល្បី X Factor Cambodia ចាប់ផ្តើមចាក់ផ្សាយសប្តាហ៍ទី1 ម៉ោង 8 យប់នេះ( វីដេអី)
ធ្លាប់តែទស្សនាកម្មវិធី X Factor របស់បរទេសហើយស្រម៉ៃចង់ឱ្យមាននៅកម្ពុជា ពេលនេះការរង់ចាំ បានមកដល់ហើយ គឺមកដល់យប់នេះតែម្តង។ កម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ X-Factor Cambodia នឹងចាប់ផ្តើមធ្វើការចាក់ផ្សាយវគ្គដំបូង Judge Audition សប្តាហ៍ទី១ នារាត្រីនេះហើយ នៅវេលាម៉ោង ៨យប់នេះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។
រង់ចាំទស្សនាថា តើនឹងមានបេក្ខជនល្អយ៉ាងណាខ្លះ ហើយជាពិសេសនោះគឺគណកម្មការសុទ្ធតែជា តារាចម្រៀងលំដាប់កំពូលទៀត ដឹងតែកប់ហ្មង។
កុំខកខានរាត្រីនេះ វេលាម៉ោង ៨យប់ នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV កម្មវិធីប្រលងចម្រៀង ដ៏ល្បីរន្ទឺនេះ បានចូលរួមឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា និង ទឹកបរិសុទ្ធកម្ពុជា ។
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
អត្ថបទក្រុមហ៊ុន