កប់ ! Samsung Galaxy A50 និង A30 ជាប់ជាស្មាតហ្វូនមានការស្រឡាញ់គាំទ្រច្រើនបំផុត !
ភ្នំពេញថ្ងៃទី ១៧ ខែមិថុនា ២០១៩ ៖ តាំងពីការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីត្រកូល A ស៊េរី Samsung Galaxy A50 និង A30 រួចមក ក្រុមហ៊ុន សាមសុង ទទួលបានរបាយការណ៍ និង ការឆ្លើយតបដ៏គួរឱ្យរំភើបរីករាយក្រៃលែងត្រឡប់មកវិញពីសំណាក់អ្នកដែលប្រើប្រាស់ស្មាតហ្វូតទាំងពីរម៉ូដែលនេះ ដែលបង្ហាញពីលក្ខណៈសម្បត្តិដ៏ទាក់ទាញបំផុត និង អស្ចារ្យជាច្រើននៃម៉ូឌែលទាំងពីរនេះ ។
ខាងក្រោមនេះគឺជាសម្តីខ្លះៗរបស់អតិថិជនដែលបានប្រើប្រាស់ស្មាតហ្វូន Galaxy A50 ៖
លោក គីម ណារ៉ា អតិថិជនមួយក្នុងចំណោមអតិថិជនដែលបានប្រើប្រាស់ Samsung Galaxy A50 មានចំណាប់អារម្មណ៍ថា ៖ គាត់ពិតជាសរសើរក្រុមហ៊ុនសាមសុងណាស់ដែលតែងតែផ្តល់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជន ហើយសម្រាប់គាត់គឺជាហ្វេនមួយរូបរបស់សាមសុងផងដែរ ។ លោកបានបន្តថា ពេលខ្ញុំបានប្រើប្រាស់ Samsung Galaxy A50 អស់មួយរយៈពេលកន្លងមក ឃើញថាវាពិតជាងាយស្រួលប្រើប្រាស់ សាកថ្មឆាប់ពេញ អេក្រង់វិញផ្តល់ពណ៌ច្បាស់ត្រជាក់ភ្នែកទោះបីខ្ញុំមើលយូក៏ដោយ ហើយស្កេនម្រាមដៃដោះសោក៏លឿន ខ្ញុំគិតថាតម្លៃប៉ុណ្ណឹងបើធៀបជាមួយមុខងារដែលវាមានវិញគឺមិនថ្លៃទេ ។
ចំណែកអាជីវករអ្នកលក់រាយម្នាក់បាននិយាយដោយភាពស្រស់ស្រាយថា សម្រាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និង ភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឱ្យហាងរបស់យើងមានកិត្តិយស កេរ្តិ៍ឈ្មោះ និង មានទំនុកចិត្ត ។ ចំពោះទូរស័ព្ទដែលក្រុមហ៊ុន សាមសុង នាំចូលមកគឺងាយស្រួលលក់ណាស់ ព្រោះថាបចេ្ចកវិទ្យាដែលបង្កើតមកគឺផ្តល់ឱ្យអតិថិជនមានភាពងាយស្រួល ទាន់សម័យ និង តម្លៃសមរម្យផងដែរ ។
គួររំឭកផងដែរថា Samsung Galaxy A50 និង A30 ពិតជាបានធ្វើឱ្យអតិថិជនទាំងអស់របស់ខ្លួនដកចិត្តមិនរួចឡើយជាមួយនឹងសោភណភាព រូបរាងដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើបទាន់សម័យ ហើយអ្វីដែលធ្វើឱ្យដកចិត្តមិនបាននោះគឺ ៖
* អេក្រង់ Super AMOLED ៖ បង្ហាញរូបភាពម៉ដ្ឋច្បាស់ត្រជាក់ភ្នែកមែនទែន
* កាមេរ៉ា ៖ អាចថតរូបបានយ៉ាងច្បាស់ដូចកាមេរ៉ាអាជីព
* បច្ចេកវិទ្យាស្កេនម្រាមដៃដោះសោលើអេក្រង់ (On-Screen Fingerprint)
* សាកថ្មលឿន និង ប្រើបានយូរ និង ចុងក្រោយនោះគឺតម្លៃតែម្តង
ជាមួយនឹងចំណុចពិសេសៗលើសគេទាំងនេះ លោកអ្នកពិតជាអាចសម្រេចចិត្តបានយ៉ាងឆ្លាតវៃក្នុងការជ្រើសរើសស្មាតហ្វូនដ៏ល្អស័ក្តិសមសម្រាប់ខ្លួនឯង ឬ សមាជិកគ្រួសារបានហើយ ។ ដូច្នេះសូមកុំបង្អង់យូរអី ! ស្តាប់ ១០០០ ដង មិនដូចស្មើនឹងកាន់ប្រើផ្ទាល់ ១ ដងឡើយ ! នៅចាំអីទៀត ? សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និង ដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬ អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕