តើអ្នកដឹងអត់ថា Smart Phone ណាដែលមានកាមេរ៉ាបង្កប់ខ្លួន ? (វីដេអូ)
កាមេរ៉ាបង្កប់ខ្លួនក្នុង Smart Phone បានក្លាយទៅជាចំណុចប្រកួតប្រជែងគ្នាមួយទៅហើយ សម្រាប់ទីផ្សារទូស័ព្ទនៅទូទាំងសកលលោក ព្រោះវាជាបច្ចេកវិទ្យាថ្មីមួយដើម្បីបំពេញតម្រូវការជាក់ស្តែង និង ទាក់ទាញចិត្តអ្នកប្រើប្រាស់ទូរស័ព្ទដៃ ។
លោកអ្នកមានដឹងអត់ថា Brand ទូរស័ព្ទណាខ្លះ ដែលមានកាមេរ៉ាបង្កប់ខ្លួន និង Unique ជាងគេ ? យើងខ្ញុំជឿជាក់ថាសម័យនេះទៅហើយនណាៗក៏ចង់ប្រើទូរស័ព្ទដែលមានកាមេរ៉ាបង្កប់ខ្លួនដែរ ព្រោះវាទាន់សម័យ និង ជាពិសេសកាមេរ៉ាបង្កប់ខ្លួនអាចជួយឱ្យលោកអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងអេក្រង់លាតពេញនៅលើទូរស័ព្ទដៃក្នុងការថតរួប និង ទស្សនាវីដេអូនានាបានយ៉ាងទូលាយ ។
មានក្រុមហ៊ុនស្មាតហ្វូនជាច្រើនបាននឹងកំពុងព្យាយាមបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ ទាក់ទងនឹងការរចនាកាមេរ៉ាបង្កប់ខ្លួននេះ ក្នុងនោះដែរស្មាតហ្វូនដែលកំពុងលេចធ្លោខ្លាំងជាងគេក្នុងការរចនាកាមេរ៉ាបង្កប់ខ្លួនឆ្នាំ ២០១៩ នេះ គឺស្មាតហ្វូនស៊េរី Reno របស់ក្រុមហ៊ុន OPPO ដែលមើលទៅពិតជាប្លែកមិនសរសើរមិនបានមែន ។ មិនចាំបាច់មើលអីឆ្ងាយទេ មើលត្រឹមតែកាមេរ៉ាបង្កប់ខ្លួនចាប់តាំងពីចេញម៉ូដែលស៊េរី F11 Pro មក វាមានកាមេរ៉ាបង្កប់ខ្លួននៅចំណុចកណ្តាល ដែលស៊ីមេទ្រីគ្នាជាមួយនឹងអេក្រង់ទូរស័ព្ទដៃ ដែលជាភាពងាយស្រួលចំពោះអតិថិជន អាចស៊ែលហ្វីបានដោយសម្លឹងមកចំណុចត្រង់អេក្រង់ និង Len កាមេរ៉ាបង្កប់ខ្លួនបាន ដោយមិនពិបាកងាកឆ្វេង ឬ ងាកស្តាំឡើយ ។
បន្ទាប់មកទៀតដើមខែមិថុនា ឆ្នាំ ២០១៩ នេះ ស្រាប់តែ OPPO បានបង្ហាញវត្តមានតួឯកស៊េរី Reno ពីរម៉ូដែលទៀតដែលសុទ្ធតែមានកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតឡើង Cool តែម្តង ក្នុងទំហំ 16MP +AI Beauty និង មានពន្លឺជំនួយ (Soft Light) នៅលើម៉ូដែល OPPO Reno ធម្មតា និង OPPO Reno 10X Hybrid Zoom (មានបច្ចេកវិទ្យា 60X Digital Zoom, កាមេរ៉ាក្រោយ) ។
លើកនេះសឹងតែអាចនិយាយបានថាកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតរបស់ស៊េរី Reno មិនទាន់មានដៃគូរប្រកួតប្រជែងណាអាចធ្វើបាននៅឡើយទេ វាពិតជាឡូយមែនទែន! ព្រោះមើលទៅ OPPO បានគិតគូរយ៉ាងហ្មត់ចត់លើការបំពាក់កាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិតនេះ ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនបានប្រដូចកាមេរ៉ាបង្កប់ខ្លួនបែបបញ្ជិតនេះ ទៅនឹងព្រុយត្រីឆ្លាម ប្រដូចវាទៅនឹងត្របកផ្កាឈូកនៃអាគារ Opera House នៅអូស្ត្រាលី និង ប្រដូចវាទៅនឹងទ្វាឡានស្ពតទំនើបៗមានតម្លៃថ្លៃជាដើម និង ផ្សេងៗ (ទស្សនាវីដេអូ) ដែលបង្កើតបានជាគុណសម្បត្តិដ៏ល្អលើអេក្រង់លាតពេញ AMOLED (Panoramic Screen) ដែលមានកម្រិតលាតទំហំ 93.1% ហើយកាមេរ៉ាបង្កប់ខ្លួនព្រុយត្រីឆ្លាមនេះ អាចប្រើរយៈពេលផុសឡើងត្រឹមតែ 0.8s (វិនាទី) ពិតជាលឿន សំឡេងស្ងាត់ល្អ មិនរំខាន និង អាចផុសឡើងចំនួន ២០០.០០០ ដង គិតជារយៈពេលអាចលើសពី ៥ ឆ្នាំ សម្រាប់អ្នកដែលចូលចិត្តស៊ែលហ្វីយ៉ាងណា គឺម៉ាអេមហ្មង ៕