Connect with us

អត្ថបទក្រុមហ៊ុន

សន្សំរាប់ពាន់ដុល្លារគ្រាន់តែក្លាយជាសមាជិក VIP Card របស់ហាងម៉ូដស្ទ័រ

on

Advertisement

ម៉ូដ​ស្ទ័​រ (Modestore) ជា​ហាង​លក់ទំនិញ និង ​ជា​ផ្សារ​អន​ឡាញ​ធំ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ផ្តល់ជូន​នូវ​ម៉ូត​ទាន់សម័យ ពេញនិយម និង ​សុទ្ធ​ ១០០% នាំចូល​ពី​អឺរ៉ុប សហរដ្ឋអាមេរិក បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​ល្អ​ប្រណីត​មួយ ឈ្មោះថា ម៉ូដ​ស្ទ័​រ​វី​អា​ភី ដឹ​ព្រី​វិ​ឡិច ផា​ធី (Modestore VIP, The Priviledged Party) ដើម្បី​ផ្តល់ជូន​ប័ណ្ណ​វី​អាយ​ភី ជូន​ដល់​អតិថិជន ដែល​បានផ្តល់​ទំនុកចិត្ត និង ​គាំទ្រ​តាំងពី​ការបើក​ឲ្យ​ដំណើរការ​លើកដំបូងរ​ហូត​ដល់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​ ។

​លោកស្រី ខេង​ពិ​ទូ ពុ​ធីតា ម្ចាស់​ម៉ូដ​ស្ទ័​រ (Modestore) បាន​មានប្រសាសន៍ថា​ ដើម្បី​ជាការ​តបស្នង​ចំពោះភក្តីភាព និង ការជឿទុកចិត្ត​របស់​អតិថិជន មកលើ​ម៉ូដ​ស្ទ័​រ យើងខ្ញុំ​សូម​ប្រគល់ជូន​នូវប័ណ្ណ VIP Gold Card ជូន​ដល់​អតិថិជន​ចំនួន ២០ រូប និង Silver VIP card ចំនួន ១០ រូប ដែលជា​អតិថិជន​ពិសេស​បំផុតក្នុង​កម្មវិធី ម៉ូដ​ស្ទ័​រ​វី​អា​ភី ដឹ​ព្រី​វិ​ឡិច ផា​ធី (Modestore VIP, The Priviledged Party) ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ​ ។ លោកស្រី​បាន​បញ្ជាក់ថា យើង​មាន​សមាជិក​កាត Gold & Siliver ជាច្រើន ហើយ​យើង​នឹង​បន្ត​កម្មវិធី​ផ្តល់ជូន​នេះ​នាពេល​ដ៏​ខ្លី​ខាងមុខ​ទៀត ​។

​ម៉ូដ​ស្ទ័​រ​បាន​នាំចូល​បន្ថែមទៀត​នូវ​ផលិតផល​ម៉ាក​ល្បីៗ​របស់​បុរស និង​ ស្ត្រី​មួយចំនួន​មានដូចជា Mont Blanc, Concord , Versace , Dior, LV, Gicci, Prada, Ferragamo និង Yves Saint Laurent (YSL) ហើយនឹង​ផ្តល់់ជូន​នូវ​តម្លៃ​ពិសេស​សម្រាប់​អតិថិជន​ណា​ដែល​បាន​បំពេញ​លក្ខ​ណ្ឌជា​សមាជិក​កាត ​។ ដូច្នេះ​ម៉ាក​ល្បីៗ​ជុំវិញ​ពិភពលោក​ដែល អស់លោក លោកស្រី អ្នកនាង​កញ្ញា តែងតែ​ទិញ​ផលិតផល​ទាំងនោះ នៅ​បរទេស ពេលនេះ​មិនចាំបាច់​ចំណាយ​ថវិកា ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​នោះឡើយ ហាង​ម៉ូដ​ស្ទ័​រ នឹង​ផ្ដល់នូវ ការធានា​ផលិតផល សុទ្ធ ១០០% និង តម្លៃ​សមរម្យ​បំផុត​ ។

​លោកស្រី ធីតា បាន​បញ្ជាក់ថា ការ​ក្លាយជា​សមាជិក​កាត VIP Gold & Silver នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចខាងក្រោម ​៖

១. ប័ណ្ណ VIP Gold នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ​១៥% បន្ថែម​ពីលើ​តម្លៃ​ដែល​បាន​បញ្ចុះ​ហើយ​
២. ប័ណ្ណ VIP Silver នឹង​ទទួល បានការ​បញ្ចុះតម្លៃ​ ១០% បន្ថែម​ពីលើ​តម្លៃ​ដែល​បាន​បញ្ចុះ​ហើយ​
៣. សមាជិក​ប័ណ្ណ​វី​អាយ​ភី​ទាំងពីរ​នឹង​ទទួលបាន​អាទិភាព​មុនគេ ដើម្បី​ទិញ​ទំនិញ​ថ្មីៗ​ដែល​ទើប​មកដល់​
៤. សមាជិក​ប័ណ្ណ​វី​អាយ​ភី​ទាំងពីរ​អាច​ប្រើប្រាស់ វី​អាយ​ភី ឡោ​ញ (VIP Lounge) នៅក្នុង​ហាង​ម៉ូដ​ស្ទ័​រ និង​ រីករាយ ជាមួយ​កាហ្វេ ព្រមទាំង​ភេសជ្ជៈ​ផ្សេងៗ​ ។​

​ម៉ូដ​ស្ទ័​រ​គឺជា​ហាង​ប៊ូ​ទិ​ក​លក់​សម្លៀកបំពាក់ ផលិតផល​ហ្វេ​សិន និង​ ជា​ផ្សារ​អន​ឡាញ​ដ៏​ធំ​មួយ ដែលបាន​បង្កើតឡើង​នា​ឆ្នាំ ២០១៧ ក្នុងប្រទេស​កម្ពុជា​ ។ ម៉ូដ​ស្ទ័​រ​មាន​លក់​ផលិតផល​ទាន់សម័យ​សម្បូរបែប​ដូ​ច​ជា សម្លៀកបំពាក់ ស្បែកជើង នាឡិកា កាបូប ខ្សែក្រវ៉ាត់ អាហារ​បំប៉ន គ្រឿងសម្អាង ផលិតផល​ថែរក្សា​ស្បែក និង ​វ៉ែនតា ជាដើម ហើយ​យើង​ផ្ដោត​សំខាន់​ទៅលើ​ការ ផ្តល់ជូន​នូវ​ផលិតផល​សុទ្ធ ១០០% និង​ នាំចូល​យ៉ាង​សម្រិតសម្រាំង​ពី​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន​ជាដើម ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ម៉ូ​ដដែល​ទាន់សម័យ និង​មានគុណ​ភាពល្អ​បំផុត​ ។​

​ម៉ាក​ល្បីៗ​ទូទាំង​សកលលោក មិនត្រូវ​បានម៉ូដ​ស្ទ័​រ​មើលរំលង​ឡើយ ក្នុងនោះ​ម៉ូដ​ស្ទ័​រ​មាន​លក់ ផលិតផល​ម៉ាក​ល្បីៗ​ជាច្រើន​ដូចជា montblanc , concord , versace , Dior, LV, Gicci , Prada, Ferragamo និង YSL ជាដើម​ ។​

​សូម​ទំនាក់ទំនង​មក​ហាង​ម៉ូដ​ស្ទ័​រ​ដើម្បី​ក្លាយជា VIP membership Card នេះ ឬក៏​ស្វែងរក​តាមរយៈ​អាសយដ្ឋាន​ស្ថិតនៅ​អាគារ​លេខ ១៤BC ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក ភ្នំពេញ ។ លេខ​ទូរ​សព្ទ​ទាក់ទង 061 22 1868/ 061 44 1868/ 015 88 4888​ ។​

អត្ថបទដោយ​៖ Michaels

អត្ថបទពេញនិយម

សាងគ្រួសារថ្មីរៀងខ្លួនតែ ស៊ឹម សូលីកា នៅតែបង្ហាញអារម្មណ៍រីករាយ ពេលអតីតស្វាមីទទួលសមាជិកថ្មី
ពិតជាសំណាងមែន! ពេជ្រ សូលីកា ទទួលប្រាក់ប្រចាំខែពីស្វាមី ដល់ទៅ ២ ពាន់ដុល្លារ
​ដំណឹងបន្ទាន់! អ្នកដំណើរទាំងអស់ត្រូវជិះវាង រង្វង់មូលចោមចៅ រយៈពេល ២ ខែពេញ
ចាប់អស់ហើយ! យប់មិញសមត្ថកិច្ចចុះទាំងយប់ ប្រមូលស្រ្តីរកស៊ីផ្លូវភេទ ឈរតាមរបង និង ក្រោមដើមឈើនៅវត្តភ្នំ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 hour ago

​វី​ង​ និង ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​ត្រៀម​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​មក​ចូលរួម​កម្ម​វី​ធី​ដ៏​ពិសេស​នៅ​ថ្ងៃទី ​៥ សប្តាហ៍​នេះ​

​នៅ​ថ្ងៃទី​ ៥ ខែមិថុនា​សប្តាហ៍​នេះ វី​ង​ និង ​អ៊ី​អន​ម៉​ល នឹង​ប្រារព្ធ​ពិធី​ប្រកាសភាពជា​ដៃគូ​នឹង​គ្នា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ ​ដើម្បី​ផ្តល់ជូន​ការទូទាត់​ប្រាក់​បែប​ឌីជីថល​ដ៏​ទំនើប​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ងជាមួយ​ហាង​ជាច្រើន ថែមទាំង​ផ្តល់ជូន​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន​ ។​ អតិថិជន​របស់​អ៊ី​អន​ម៉​ល ​និង ​អតិថិជន​វី​ង​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រួមមានការបញ្ចុះ​តម្លៃ​ ៥​ ដុល្លារ​ភ្លាមៗ​រាល់​ការ​កុម៉្ម​ង់​ទិញ​ផលិតផល​ជាមួយ​ហាង​ល្បីៗ​ជាច្រើន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ ។ ទន្ទឹម​ហ្នឹង​នេះដែរ អតិថិជន​ហ្នឹង​អាច​បើក​គណនី​វី​ង​បាន​ដោយ​ឥតគិតថ្លៃ និង​...

អត្ថបទក្រុមហ៊ុន2 days ago

នៅមុខពន្លឺអេក្រង់យូរ ទោះមិនចេញទៅណាក៏ស្បែកមុខខូចដែរ សាក ៥ វិធីនេះលើកសម្រស់វិញបាន

​សាច់មុខម៉ដ្ឋខៃ គឺជាបំណងប្រាថ្នារបស់អ្នកគ្រប់គ្នា អ្នកខ្លះមិនហ៊ានចេញក្រៅ ព្រោះខ្លាចកម្ដៅថ្ងៃធ្វើឲ្យខូចស្បែក ប៉ុន្តែកំហុសដែលមើលមិនឃើញនោះ ភ្លើងពណ៌ខៀវដែលចេញពីអេក្រង់ទូរស័ព្ទ និង កុំព្យូទ័រ ក៏អាចធ្វើឲ្យខូចស្បែកបានដែរ ។ បើអ្នកចំណាយពេលយូរនៅមុខពន្លឺអេក្រង់ ស្បែកអ្នកនឹងរងការប៉ះពាល់ជាច្រើន ដូចជា លេចចេញរង្វង់ខ្មៅជុំវិញភ្នែក (ស្លក់), លេចចេញនូវស្នាមជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ, ធ្វើឲ្យស្បែកមុខស្ងួត គ្មានសំណើម, កាត់បន្ថយជាតិខូឡាជែន...

អត្ថបទក្រុមហ៊ុន4 days ago

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោងប្លង់មកកាន់ប្រទេសកម្ពុជា

•​ ​អង្គភាព​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បី​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស​របស់​ក្រុមហ៊ុន​ទាំងពីរ​សំដៅ​ពង្រីក​បន្ថែម​នូវ​វត្តមាន និង​សេវាកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ •​ ​SCA ចូលរួម​នៅក្នុង​បណ្តាញ​របស់ Swan & Maclaren ដើម្បីឱ្យ​មានការ​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ី​។​ •​ ​ការសហការ​ក្នុង​ភាពជា​ដៃគូ​នឹង​អនុញ្ញាតឱ្យ SCA...

អត្ថបទក្រុមហ៊ុន1 week ago

ងាយៗ ជួយឲ្យសាច់មុខសភ្លឺម៉ដ្ឋរលោងរាល់ថ្ងៃ ទោះពាក់ម៉ាសជាប់ក៏មិនភ័យខូចស្បែកដែរ

រាល់ថ្ងៃគ្រប់គ្នាប្រឹងប្រែងថែរក្សាសុខភាព និង សុវត្ថិភាពពីកូវីដ ១៩ ដោយការរក្សាអនាម័យ លាងសម្អាតដៃញឹកញាប់ និង ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ។ ក្នុងអាកាសក្តៅស្អុះស្អាប់ដូចបច្ចុប្បន្ន ការពាក់ម៉ាសមិនថាយូរម៉ោង ឬមួយភ្លែតនោះទេ គឺ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ ពិសេសសម្រាប់ប្រភេទស្បែកមុខដែលស្ងួត ឬងាយមានប្រតិកម្ម ។ វាអាចបង្កឲ្យស្បែកមុខឡើងខ្លាញ់ ទៅជារមាស់ ឡើងកន្តួល...

អត្ថបទក្រុមហ៊ុន2 weeks ago

តាក់ទិចងាយៗ ចំណាយ ១០០$ ទទួលបាន ១០$ ពេលទិញទំនិញអនឡាញតាមវីង

ថ្ងៃនេះ​យើង​មាន​គន្លឹះ​ពិសេស​មួយ​ដើម្បី​ចែករំលែក​ដល់​លោកអ្នក​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ​និង​ថែមទាំង​ទទួល អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទក្រុមហ៊ុន2 weeks ago

សូម​អរគុណ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី #WeLoveShokubutsu ដែល​ជួយ​ឱ្យ​កម្មវិធី​ដំណើរការ​ប្រកបដោយ​ជោគជ័យ​

Shokubutsu Cambodia កម្មវិធី​បាន​ដំណើរការ​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​រូបថត​ទូទាំងប្រទេស​ដែលមាន​ឈ្មោះថា «We Love Shokubutsu» នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Shokubutsu Cambodia ការចូលរួម​ប្រកួតប្រជែង​ដោយមាន​បេក្ខជន​ជាង 400 នាក់ ដែល​បានប្រកាស​ឈ្មោះ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020​ ។​ ​ សូម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដឹងថា​ត្រូវធ្វើ​ម្ហួ​ប​អី​មែន​ទេ​? មក​សាក​ធ្វើ​ម្ហូប​ងាយៗ​ជាមួយ ចាន់ កញ្ញា​

ការធ្វើ​ម្ហូប​នៅផ្ទះ​ជា​រៀងរាល់ថ្ងៃ ពិតជា​សំខាន់​សម្រាប់​គ្រប់​ក្រុមគ្រួសារ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​មានការ​ស្និត​ស្នាល គ្រួសារ​មាន​សុភមង្គល និង សន្សំសំចៃ​ថវិការ​ថែម​ទៀតផង​។ ប៉ុន្តែ ការជ្រើសរើស​មុខម្ហូប និង​គ្រឿងទេស​ថ្មីៗ ជា​រៀងរាល់ថ្ងៃ ពិតជា​ពិបាក​មែនទែន ជាពិសេស ក្នុងពេល​បច្ចុប្បន្ននេះ ការដើរ​ទិញ​ម្ហូប​នៅ​ផ្សារ​ក្នុង​រយៈពេល​យួរ ឬ​ទិញ​ម្ហូប​ស្រាប់ គឺ​មិនមាន​សុវត្ថិភាព​នោះឡើយ​ ។ ​ថ្ងៃនេះ ចាន់ កញ្ញា...

អត្ថបទក្រុមហ៊ុន2 weeks ago

វី​ង និង ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”​គាំទ្រ​អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​នៅ​កម្ពុជា​

​បច្ចេកវិទ្យា​ចុងក្រោយ​របស់​វី​ង​នឹង​ជួយ​គាំទ្រ​សមាជិក មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ខណៈពេលដែល​ពួកគេ​កសាង​អ្នកជំនាន់ក្រោយ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ ​ភ្នំពេញ​ថ្ងៃទី ​២០ ខែឧសភា​ឆ្នាំ ២០២០ – ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ឥឡូវនេះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​នៃ​ធុរកិច្ច​ថ្មី និង ​សហគ្រាស​ធុន​តូច​ និង ​មធ្យម​នៅ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន2 weeks ago

ត្រូវ​ដឹង​! ស្រីៗ​ស្បែក​ស្ងួត និង ស​មិន​ស្មើគ្នា ព្រោះតែ​ធ្វេសប្រហែស​លើ​រឿង ៤ នេះ

មិត្ត​នារី​ដឹង​ទេ​ថា រវាង​ស្បែក​ស្អាត និង ស្បែក​ស្ងួត ស្រអាប់ គឺ​ខុសគ្នា​នៅត្រង់​ការយកចិត្តទុកដាក់​តែមួយ​មុខ​គត់​។ ជាក់ស្ដែង បើ​អ្នកមាន​វ័យក្មេង នោះ​អ្នក​អាច​មិនសូវ​បារម្ភ​ច្រើន​ពី​បញ្ហា​ស្បែក​។  តែ​គួរ​ឲ្យ​ដឹងថា អាយុ​កាន់តែ​កើនឡើង សុខភាព​ស្បែក​នឹង​កាន់តែ​ចុះ​អន់ថយ ព្រមទាំង​ផលិតកម្ម​នៃ​ជាតិ​មេឡានីន​នៅក្នុង​ស្បែក​កើនឡើង ជាហេតុ​ងាយ​បណ្ដាល​ឲ្យ​ជួបប្រទះ​នូវ​បញ្ហា​ស្បែក​ស្រអាប់ ស​ដោយ​កន្លែង និង ស្ងួត​ខ្លាំង​។ ក្រៅពី​កត្តា​ធម្មជាតិ​នៃ​អាយុ បញ្ហា​ស្បែក​ទាំងនេះ​ក៏​ឧស្សាហ៍​កើតមាន​ដែរ ចំពោះ​អ្នក​ដែល​ធ្វេសប្រហែស​លើ​រឿង...

អត្ថបទក្រុមហ៊ុន2 weeks ago

មិនដែល​ស្គាល់​ទេ ស្បែក​ស្ងួត ខ្មៅ​ស្រអាប់ បើ​ចេះ​ប្រើ​រូបមន្ត​ថែបំប៉ន​ស្បែក ៣ ប្រភេទ​នេះ​

​ស្រប​ពេលដែល​កំពុង​ស​ម្រាក​នៅផ្ទះ ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​មេរោគ​កូ​វីដ​១៩ នារី​មួយចំនួនធំ​ចាប់ផ្ដើម​មានការ​រអ៊ូរ​ទាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក​ស្ងួត និង ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ថ្លា​។ គួរ​ឲ្យ​ដឹងថា ការ​សម្រាក​នៅផ្ទះ​ក្នុង​រយៈពេល​យូរ មិនមែន​មានន័យថា​ជាការ​បន្ទុំ​ស្បែក​ដ៏​ល្អ និង ត្រឹមត្រូវ​តាម​ក្បួន​ថែ​ស្បែក​ឡើយ​។ ផ្ទុយទៅវិញ វា​អាច​នឹង​បង្ករ​ជា​បញ្ហា​ស្បែក​ស្ងួត ប្រេះ​ក្រហែង និង ខ្មៅ​ស្រអាប់ ដែល​បណ្ដាលមកពី​កង្វះខាត​ជាតិ​សំណើម​ក្នុង​ស្បែក ខ្វះ​ជាតិ​វីតាមីន​D ពី​ពន្លឺព្រះអាទិត្យ ព្រមទាំង​ការ​ប៉ះ​ត្រូវ​ខ្យល់​ម៉ាស៊ីនត្រជាក់​ជាប្រចាំ​។...