Connect with us

អត្ថបទក្រុមហ៊ុន

សមត្ថភាពខ្លាំង ពណ៌ក៏ទាក់ទាញ ! តោះមកដឹងការរចនាពណ៌ដ៏ប្រណីតនៃ OPPO F11 Pro ទាំងបីស៊េរីនេះ !

on

Advertisement

បន្ទាប់ពី​បានបង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ត្រកូល F របស់ OPPO ទាំងបី​គ្រឿង​នេះ​ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទូទៅ​ថា​ជា​ទូរស័ព្ទ​ដែលមាន​ពណ៌​សម្បុរ​ទាក់ទាញ និង ស៊ីវីល័យ​ ។

អ្វីដែល​កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត​នោះ គឺ OPPO F11 Pro ម៉ូ​ដែល​ចុង​ក្រោយ ដែលមាន​ពណ៌ Thunder Black , Aurora Green បានបង្ហាញ​ខ្លួន​ជាថ្មី​ម្តងទៀត​ក្នុង​ទំហំ ROM 128GB ជាមួយនឹង​សមាជិក​ពណ៌​ថ្មី OPPO F11 Pro Waterfall Gray ដ៏​ស្រស់ស្អាត​ថែម​ទៀតផង ​។ ជាការ​ពិតណាស់ ប្រសិនបើ​យើង​ក្រឡែកមើល​ពី​ភាពស្រស់ស្អាត​ផ្នែក​ខាងក្រោយ​របស់ ​OPPO F11 Pro ដែលមាន​ពណ៌ ​Thunder Black ​ជា​ពណ៌​កំពុងតែ​ពេញនិយម​ខ្លាំង​នោះ ត្រូវបាន​គេ​ដឹងថា ​វា​ជា​ពណ៌ដែល​បាន​រចនា​ឡើង​បែប 3D Triple-Color Gradient ដែល​មានន័យថា​ពណ៌​បី​រួម​ប​ញ្ជូ​ល​គ្នា មាន​ពណ៌​ស្វាយ ពណ៌​ខៀវ​ក្រ​ម៉ៅ និង ពណ៌​ខ្មៅ​រលោង បែប Nano Printing ដំបូង​គេ​បង្អស់​ក្នុង​វិស័យ​ទូរស័ព្ទ​ ដែល​ធ្វើ​ឱ្យ​ម៉ូ​ដែ​ល​នេះ​កាន់​លេចធ្លោ​ខ្លាំង​តែម្តង ​។

ចំណែក OPPO F11 Pro ពណ៌ Aurora Green ​វិញ បង្កើតឡើង​ដោយ​ការ​រចនា​ពណ៌​បែប ​Dual Color Gradient​ ជាការ​រួម​ប​ញ្ជូ​ល​គ្នា​នូវ​ពណ៌​ចំនួន ​២​ កើតចេញពី​ពណ៌​ដ៏​ពិសេស​នៃ​ពន្លឺ​រន្ទះ​ពេលយប់​បែប​ក្រ​ម៉ៅ​ និង ​ពណ៌​បៃតង​ដែល​ចេញពី​រស្មី​ចែងចាំង​នៅ​តំបន់​ប៉ូល​ហាក់ដូចជា​ចង់បង្ហាញ​ពី​ផ្នត់គំនិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​អ្នក​រចនា​ដូច្នោះ​ដែរ​ ។

រីឯ ​OPPO F11 Pro ពណ៌​ Waterfall Gray​ វិញ គឺ​កាន់តែ​អស្ចារ្យ​ទៀតហើយ ដោយ​វា​ជាការ​ច្របាច់​ប​ញ្ជូ​ល​គ្នារវាង​ពណ៌​ស្វាយ​ស្រាល បែក​ពណ៌​ស និង ​មាន​ពន្លឺ​ចែងចាំង ប្រដេញ​គ្នា​បន្តិចៗ កាន់តែ​ទាក់ទាញ​សម្រាប់​សុភាពនារី​គ្រប់រូប ​។

តាម​ការសង្កេត​របស់​យើងខ្ញុំ​កន្លងមក​ឃើញថា ​OPPO ជា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ដែល​តែងតែ​គិតគូរពី​ការ​រចនា​រូបរាង​ខាងក្រៅ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង កាន់តែ​ស្រស់ស្អាត​ពីមួយ​ស៊េរីទៅមួយ​ស៊េរី​ទៀត ​ជាក់ស្តែង OPPOF11 Pro ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ F ដែលមាន​សម្រស់​ទាក់ទាញ និង កាន់តែ​ថ្លៃថ្នូរ នៅពេល​ដែ​លោកអ្នក​បាន​កាន់​ក្នុង​ដៃ នឹង​រឹតតែ​ធ្វើ​ឱ្យលោកអ្នក​កាន់តែ​មាន​ភាព High Show ​មួយកម្រិត​បន្ថែមទៀត​ ។

លើក​នេះ​វា​មិន​ត្រឹមតែ​មក​ជាមួយនឹង​ទំហំ ROM 128GB ធំ​ទេ វា​បន្ថែម​ទាំង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 និង​ បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost កាមេរ៉ា​បង្កប់ខ្លួន​ចំ​កណ្តាល និង កាមេរ៉ា​ក្រោយ​ភ្លោះ ​48MP+5MP​ ផងដែរ ដែល​ត្រូវបាន​គេ​ចាត់ទុកថាជា​អ្នកជំនាញ​ថតរូប​នៅ​ទី​ងងឹត ងាយស្រួល​ក្នុង​ការលេង​ហ្គេម​អន​ឡាញ និង ការថត​រូបភាព​សន្លឹក រូបភាព​វីដេអូ និង កា​រក្សាទុក​កម្មវិធី​ផ្សេងៗ​បាន​យ៉ាង​រលូន ក្នុងតម្លៃ​ត្រឹមតែ 359$ ​សម្រាប់ OPPO F11 Pro ទាំងបី​ពណ៌ Thunder Black , Aurora Green, Waterfall Gray ៕

អត្ថបទដោយ​៖ Michaels

អត្ថបទពេញនិយម

រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
អស់ពេល ២០ ឆ្នាំមកនេះ តួអង្គ F4 ខ្មែរ ប្រែប្រួលយ៉ាងណាខ្លះហើយ?
ពេជ្រ ថាណា ជួបទុក្ខធ្ងន់ ភរិយាទទួលមរណភាពព្រោះជម្ងឺមួយនេះ!

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន6 hours ago

ពិធីបើកដំបូលមាស អគារមជ្ឈមណ្ឌលលីស៊ីន CEO ដើម្បីបន្តដំណើរការទីក្រុងពាណិជ្ជកម្មថ្មីឈានមុខគេនៅភ្នំពេញ

កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ មជ្ឈមណ្ឌលលីស៊ីន CEO ដែលជាសំណង់អាគារផ្កាយប្រាំឈានមុខគេកំពុងដំណើរការសាងសង់ ស្ថិតនៅទីតាំងសំខាន់ក្នុងក្រុងភ្នំពេញ ក្បែរទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីបើកដំបូលមាស ដោយទទួលការប្រសិទ្ធិពរជ័យពីព្រះសង្ឃ និង មានការលេងមុងសាយតាមបែបប្រពៃណីចិនយ៉ាងអធិកអធម អមដោយសំឡេងគ្រហឹមរបស់ម៉ាស៊ីនរបារដែកចុងក្រោយត្រូវបានបិទ ។ ក្នុងឱកាសពិធីបើកដំបូលមាសនៃអគារមជ្ឈមណ្ឌលលីស៊ីន CEO នោះ...

អត្ថបទក្រុមហ៊ុន11 hours ago

បើកបរ​សាកល្បង​រថ​យន្ត Ford Territory ទទួលបាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​!

​អ្វីដែល​លោកអ្នក​ទន្ទឹងរង់ចាំ​បាន​មកដល់​ហើយ​នោះ​គឺ កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Territory 2021 ដែល​រថយន្ត​នេះ​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ។ រថយន្ត​នេះ​ត្រូវបាន​រចនា​រូបរាង​ថ្មីសន្លាង​ដែល​គ្រប់​ចំណុច​ទាំងអស់​ពិតជា​មាន​ភាព​ពិសេស គឺ​មិន​ត្រឹមតែ​ស្អាត​តែប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​មាន​សមត្ថភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​លើសពី​ការរំពឹងទុក​ផងដែរ​។ ដូច្នេះ​សូម​បងប្អូន​អញ្ជើញ​មក​ទទួល​បទពិសោធ​ថ្មី​ជាមួយនឹង​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Territory 2021 ទាំងអស់គ្នា ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង...

អត្ថបទក្រុមហ៊ុន1 day ago

ញ៉ាំមិនទៀងពេល ញ៉ាំឆ្អែតខ្លាំង ឬ ញ៉ាំហឹរពេក ធ្វើទុក្ខក្រពះរហូត… តើមានអ្វីជួយបាន?

អ្វីដែលលោកអ្នកឧស្សាហ៍ជួបប្រទះ ដូចជា ពេលព្រឹកមិនបានទទួលទានអាហារទៀងពេល ហើយជួនកាលមានការងារស្មុគស្មាញ ឬ រវល់ខ្លាំង ក៏ភ្លេចទទួលអាហារ ឬមួយក៏ទទួលទានអាហារក្តៅ ហឹរ ច្រើនពេក ក៏អាចជាបញ្ហាប្រឈមមួយសម្រាប់ក្រពះលោកអ្នកផងដែរ ព្រោះជាតិអាស៊ីក្រពះនឹងកើនឡើង ដែលធ្វើឱ្យលោកអ្នកនឹងមានអាការឈឺចុកសៀត ក្រហាយក្នុងក្រពះ ឬ ឆ្អល់ពោះកើតឡើង ។ តើអ្នកនឹងមានវិធីសាស្រ្តបែបណា ដើម្បីដោះស្រាយលើបញ្ហានេះ? ពីពេលនេះតទៅ...

អត្ថបទក្រុមហ៊ុន2 days ago

​ក្រុមហ៊ុន Socialyse ភ្នំពេញ​បង្ហាញ​ពី​សក្តានុពល​នៃ​និន្នាការ​ឌីជីថល​សកល​ដើម្បី​ឆ្លើយតប​តម្រូវការ​ក្នុងប្រទេស​កម្ពុជា

សម្រាប់​ការផ្តើម​នៅ​ឆ្នាំ 2021 រឿង​ដំបូង​ដែល Socialyse ភ្នំពេញ​ដែលជា​ក្រុមហ៊ុន​ឌីជីថល​ឈានមុខ​នៅ​កម្ពុជា​បានធ្វើ គឺ​មើល​ឡើងវិញ​នូវ​ការអនុវត្ត​ពេល​អតីតកាល ជាពិសេស​ជាមួយនឹង​និន្នាការ និង ​ការផ្លាស់ប្តូរ​នានា​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងរក​ភាព​ដែល​អាច​អនុវត្តបាន​នៅក្នុង​ទីផ្សារ​របស់​យើង​។ ពួកគាត់​ទទួលយក​គ្រប់​សំណួរ​ពី​អតិថិជន និង ​ដៃគូ​សហការ ហើយ​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ រួច​ផ្ទៀងផ្ទាត់​ពី​ប្រភព​ផ្សេងៗ​ក្នុងស្រុក និង ​ទូទាំង​សកលលោក ហើយ​ផ្តួចផ្តើម​ជាការ​សិក្សា​ដ៏​សំខាន់​មួយ​ទាក់ទង​នឹង «និន្នាការ​ឌីជីថល​ក្នុងប្រទេស​កម្ពុជា និង​...

អត្ថបទក្រុមហ៊ុន4 days ago

ឱកាស​ពិសេស​ដើម្បី​ក្លាយជា MISS PANTENE CAMBODIA

​ភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១៖ Pantene Cambodia បង្កើត​កម្មវិធី​ប្រកួតប្រជែង​មួយ​ដែលមាន​ឈ្មោះថា «Miss Pantene Cambodia» ដែល​ផ្តល់ឱកាស​ពិសេស​ដល់​ស្ត្រី​កម្ពុជា​ដើម្បី​ក្លាយជា​ជ័យលាភី​ក្នុង​កម្មវិធី Miss Pantene Cambodia នេះ​ ។ មាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​ផ្តល់ជូន​ក្នុង​កម្មវិធី​នេះ​។ ​បេក្ខជន​ទាំងអស់​ត្រូវតែ​ជា​ភេទ​ស្រី...

អត្ថបទក្រុមហ៊ុន4 days ago

​តើ​ពិត​ជាមាន “​ស្រីក្ងោកមាស​” មែនដែរ​ឬទេ​? ឥឡូវនេះ​បានមក​ដល់​ទៀតហើយ​ ជាមួយ​រឿងព្រេង​និទាន​ខ្មែរ​របស់ CTN ឆាប់ៗ​នេះ​

ប្លែក​ទៀតហើយ​ជាមួយ​រឿង​ភាគ​បុរាណ​ខ្មែរ​បែប​ព្រេង​និទាន​ដែល​កំពុងតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន ដែល​និយម​ទស្សនា​រឿងព្រេង​និទាន​ខ្មែរ​របស់​ស្ថានីយទូរទស្សន៍ CTN ពេល​ទស្សនា​ហើយ កាន់តែ​ធ្វើឱ្យ​ទស្សនិកជន​រឹតតែ​ជក់ចិត្ត​ដិតអារម្មណ៍​។ ​ឥឡូវនេះ​បានមក​ដល់​ថ្មី​ទៀតហើយ​ជាមួយ​រឿងព្រេង​និទាន​ខ្មែរ គឺ​រឿង “​ស្រីក្ងោកមាស​” ដែលជា​រឿងព្រេង​មួយ​បាន​បន្សល់ទុក​ពី​ដូនតា ពី​ប្រវត្តិ​នៃ​សាច់រឿង​កូន​សេដ្ឋី​មិន​ជឿ​ពាក្យ​ឪពុក ក៏​សាក​យកប្រពន្ធ​បួន ព្រោះតែ​ចង់ដឹងថា តើ​ប្រពន្ធ​ទាំង​បួន​នាក់ អ្នកណា​មានចិត្ត​ស្មោះ​ជាងគេ​ជាមួយ​ប្តី​? ព្រោះតែ​ចង់​ឈ្នះ​ចិត្ត​ប្រពន្ធ​ទាំង​បួន កូន​សេដ្ឋី​សុខចិត្ត​សាកល្បង​ជាមួយ​ព្រះករុណា ដែលជា​ស្តេច​ផែនដី​ថែមទៀត តើ​នៅក្នុង​សាច់រឿង​នឹង​ទៅជា​យ៉ាងណា បើ​កូន​សេដ្ឋី​ម្នាក់នេះ​ហ៊ាន​សាកល្បង​ជាមួយ​ស្តេច​? ​ចង់ដឹង​កាន់តែច្បាស់...

អត្ថបទក្រុមហ៊ុន4 days ago

អបអរសាទរ សាយ​ នឹងទទួលបាន​ពានរង្វាន់​វីរ​យុវជន ​ឆ្នាំ​ ២០២០ ផ្តល់ដោយសមាគម​អន្តរជាតិ​ IAYSP

​សមាគម​អន្តរជាតិ​យុវជន​និង​សិស្ស​និស្សិត​ដើម្បី​សន្តិភាព ដែល​ហៅ​កាត់​ថា អាយ​អេ​វ៉ា​យ​អេស​ភី (IAYSP) គឺជា​សមាគម​អន្តរជាតិ​ដែលមាន​សមាជិក​ជាង ​៥០ ​ប្រទេស នៅ​ទូទាំង​សកលលោក ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​លោកស្រី​បណ្ឌិត ហាក់ ចា ហាន់ មូ​ន (​អ្នក​ម្តាយ​សន្តិភាព​) នា​ឆ្នាំ​ ២០១៧ នៅ​ប្រទេស​កូរ៉េខាងត្បូង​។ សមាគម​នេះ មាន​បេសកកម្ម បង្កើត​នូវ​សន្តិភាព​ពិភពលោក​តាមរយៈ​ការលើកកម្ពស់​ដល់​យុវជន​និង​សិស្ស​និស្សិត​ឱ្យ​ក្លាយជា​ពលរដ្ឋ​សកល​តាមរយៈ...

អត្ថបទក្រុមហ៊ុន4 days ago

ជីប ម៉ុង លែ​ន បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​អស្ចារ្យ​ជា​ផ្លូវការ និង ​បញ្ចុះតម្លៃ​រហូតដល់​ ៨ ​ភាគរយ​

ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​ធំ​របស់ខ្លួន​នៅ​តំបន់​ជ្រោយចង្វា​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី ​២២ ​នេះ ដល់​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២១ ជាមួយ​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​ជូន​អតិថិជន រហូតដល់​ 8% មិនចាំបាច់​មាន​ប្រាក់​កក់...

អត្ថបទក្រុមហ៊ុន5 days ago

វី​ង និង ធនាគារ​ឈី​ហ្វ សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា​

​ឥឡូវនេះ​អតិថិជន​របស់​ធនាគា​រ ឈី​ហ្វ អាច​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​របស់​វី​ង​ ។​ ភ្នំពេញ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០២១៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​បាន​បង្កើតឡើង​ដោយ​លោក Chau Chung...

អត្ថបទក្រុមហ៊ុន1 week ago

TikTok ពង្រឹងការកំណត់ឯកជនភាព និង សុវត្ថិភាពសម្រាប់អនីតិជន

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា...