ល្បីថា Huawei ប្រើ Android លែងបានអី បើម៉ូដែលថ្មី Y5 2019 ទើបតែសម្ពោធប្រើបានធម្មតាហ្នឹង!
ភ្នំពេញ ថ្ងៃទី 10 មិថុនាឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ 2 លើពិភពលោក បានសម្ពោធស្មាតហ្វូនលំដាប់ថវិកាថ្មីមួយម៉ូដែលទៀត គឺ Huawei Y5 2019 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជំនាន់ចុងក្រោយបង្អស់ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាសារព័ត៌មាននានា កាលពីថ្ងៃសុក្រសប្តាហ៍មុន ។
នៅពេលថ្មីៗនេះមានព័ត៌មានជាច្រើនបានលើកឡើងថា ស្មាតហ្វូនរបស់ Huawei នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានទៀតឡើយ បន្ទាប់ពីក្រុមហ៊ុន Google ផ្អាកធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា ទើបតែសម្ពោធម៉ូដែលថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានធម្មតា ហើយថែមទាំងជាជំនាន់ចុងក្រោយទៀតផង ដូច្នេះមានន័យថា ស្មាតហ្វូន Huawei គ្រប់ម៉ូដែល ទាំងម៉ូដែលចាស់ និង ម៉ូដែលថ្មី នៅតែអាចដំណើរការ Android បានធម្មតា ។ ប្រសិនបើមានបញ្ហានេះមែននោះ ម៉ូដែលថ្មីដែលទើបតែសម្ពោធនេះ នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះឡើយ ។ ដូច្នេះសូមអតិថិជនទាំងអស់កុំមានការព្រួយបារម្ភលើបញ្ហានេះឲ្យសោះ !
គួរបញ្ជាក់ផងដែរថា Huawei Y5 2019 មានតម្លៃត្រឹមតែ $119 តែប៉ុណ្ណោះ ស័ក្កសមបំផុតសម្រាប់ជម្រើសស្មាតហ្វូនលំដាប់ថវិកា ដោយមានការរចនាអេក្រង់លាតពេញតួ ប្រភេទដំណក់ទឹក 5.71 អ៊ីង កម្រិតបង្ហាញ HD+ ។ ស្មាតហ្វូននេះមានអង្គចង់ចាំ 32GB ធំជាងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ ។ រីឯកាមេរ៉ាក្រោយវិញ មានទំហំ 13 ម៉េកាភិចសែល កម្រិត aperture f/1.8 អាចចាប់យកពន្លឺ និង ផ្តិតយករូបភាពបានយ៉ាងល្អ ។ កាន់តែពិសេសទៅទៀតនេះ ផ្នែកខាងក្រោយរចនាជាប្រភេទស្បែក កាលីប ទាន់សម័យ ជាមួយជម្រើសបីពណ៌ គឺ ពណ៌ត្នោត ពណ៌ខ្មៅ និង ពណ៌ខៀវ ។ រកឯណាបាន ពិសេសទាំងតម្លៃ ពិសេសទាំងការរចនា មកព្រមគ្នាតែម្តង!
ក្រៅពីការសម្ពោធម៉ូដែលថ្មី ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយនេះ ក្រុមហ៊ុនក៏បានប្រកាសពីខួប 20 ឆ្នាំរបស់ក្រុមហ៊ុន Huawei ដែលបានដំណើរការនៅប្រទេសកម្ពុជាផងដែរ ។ ដើម្បីរីករាយជាមួយខួប 20 ឆ្នាំនេះ ក្រុមហ៊ុនមានកម្មវិធីពិសេសៗជាច្រើន រួមទាំងប្រូម៉ូសិនទ្រង់ទ្រាយធំ ទិញស្មាតហ្វូន Huawei ឈ្នះ រថយន្ត Mazda 2 និងរង្វាន់ជាច្រើនទៀតមានតម្លៃសរុប 250 លានរៀល ដែលការចាប់ឆ្នោតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃ 30 មិថុនា ខាងមុខនេះ និងកម្មវិធីពិសេសៗ ព្រមទាំងយុទ្ធនាការផ្សព្វផ្សាយជាច្រើនទៀត ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
- Website: https://consumer.huawei.com/kh/
- Facebook: Huawei Mobile (https://bit.ly/2ePDMSq)
- Youtube Channel: https://bit.ly/2wTMMJL
- Instagram: https://www.instagram.com/huaweimobilekh/